មិនទាន់ដឹងអីផង អនាគតស្វាមីថ្មីរបស់ សាន់ ឆាយ ត្រូវគេថាឡើងស្ពឹកមុខព្រោះឱ្យភរិយាជួយគ្រប់សព្វ

កាលពីព្រឹកថ្ងៃទី ១៥ ខែ មីនា នេះ សារព័ត៌មានក្នុងប្រទេសចិនជាច្រើនបានចេញផ្សាយថា អនាគតស្វាមីថ្មីរបស់​តារាស្រីតៃវ៉ាន់ល្បី Barbie Hsu ឬសាន់​ឆាយ គឺលោក Koo Jun Yup ត្រូវបានមហាជនជាច្រើនសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង ព្រោះថាមិនទាន់ដឹងអីផងបែរជាហ៊ានឱ្យភរិយាចេញថ្លៃស្នាក់នៅសណ្ឋាគារ និងថ្លៃហូបចុកទៅហើយ។

បើតាមប្រភពព័ត៌មានដដែលបានឱ្យដឹងថា បន្ទាប់ពីថ្ងៃដែលលោកបានប្រកាសថានឹងរៀបការជាមួយតារាស្រីវ័យ ៤៥ រូបនេះ លោកក៏បានជិះយន្ដហោះពីប្រទេសកូរ៉េមករកភរិយានៅតៃវ៉ាន់តែម្ដង។ ប៉ុន្ដែដោយសារតែកូវីដ ១៩ នៅតែរីករាលដាលជាហេតុធ្វើឱ្យតារាប្រុសវ័យ ៥២ ឆ្នាំនេះ ត្រូវឃុំខ្លួនដាច់ដោយឡែករយៈពេល ១០ ថ្ងៃសិន។

សម្រាប់ថ្លៃស្នាក់នៅដាច់ដោយឡែកត្រូវចំណាយរហូតដល់ជិត ៣០០០ ដុល្លារ មិនតែប៉ុណ្ណោះ សាន់ ឆាយ ថែមទាំងជួលគេឱ្យធ្វើបាយទឹក ម្ហូបអាហារផ្សេងៗដល់អនាគតស្វាមីខ្លួនផងដែរ។ និយាយរួមទាំងកន្លែងស្នាក់នៅ និងថ្លៃហូបចុកសុទ្ធតែរូបនាងជាចេញប្រាក់ឱ្យទាំងអស់។

ទង្វើរបស់ សាន់ ឆាយ បានក្លាយជាប្រធានបទក្ដៅគគុកមួយលើបណ្ដាញសង្គម ដោយសារតែស្វាមីរបស់នាងមើលទៅហាក់ដូចជាមានទំនោរទោរទន់ពឹងផ្អែកលើរូបនាងបាត់ទៅហើយទាំងដែលមិនទាន់បានរៀបការជាមួយគ្នាពេញសិទ្ធិផង។ បន្ថែមពីនេះ ក៏មានមតិជាច្រើនបានលើកឡើងថា មើលទៅលោកមករៀបការជាមួយតារាស្រីរូបនេះគ្រាន់តែឆ្លៀតឱកាសចង់បានផលប្រយោជន៍ពីរូបនាងប៉ុណ្ណោះ។ ណាមួយទៀត គម្លាតទ្រព្យសម្បត្ដិរបស់អ្នកទាំងពីរក៏ខុសគ្នាច្រើន គឺដល់ទៅ ៨ ដង ដោយ​ សាន់ ឆាយ មានប្រមាណជិត ២០ លានដុល្លារ ឯលោក Koo Jun Yup មានជាង ២ លានដុល្លារ។

ទន្ទឹមនេះ ម្ដាយរបស់ សាន់ ឆាយ ក៏ហាក់ដូចជាមិនពេញចិត្តជាមួយអនាគតកូនប្រសាថ្មីរបស់ខ្លួនដែរ ព្រោះថាអ្នកទាំងពីរបែកគ្នាអស់ជាង ២០ ឆ្នាំមកហើយទម្រាំវិលមកជួបគ្នា ហើយមិនបានគិតពិចារណាឱ្យបានវែងឆ្ងាយសោះបែរជាសម្រេចចិត្តរៀបការភ្លាមៗទៅវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ