អស់ការសង្ស័យរឿងដណ្ដើម Justin! Selena និង Hailey ថតរូបកៀកកើយគ្នា ផ្អើលអ្នកគាំទ្រ

ដូចប្រិយមិត្តបានដឹងស្រាប់ហើយថា ពាក្យចចាមអារ៉ាមជាច្រើនបន្ដចែកចាយទាក់ទិននឹងតារាចម្រៀងស្រីល្បី Selena Gomez និង Hailey Bieber មិនត្រូវគ្នា ដោយសារតែលោក Justin Bieber ខណៈអ្នកគាំទ្ររបស់អ្នកទាំងពីរវិញក៏បានឈ្លោះប្រកែកជាញឹកញយ ព្រោះវែកញែកថាអ្នកនេះខុស ឬអ្នកនោះខុស ហើយ​រឿង​ដដែលៗ​តែង​លើក​យក​មក​និយាយ​គឺ​ថា Hailey ជា​អ្នក​ដណ្ដើម Justin ពី Selena។

ជាក់ស្ដែង ក្រោយទាំងសងខាងមិននិយាយអ្វីអស់រយៈពេលជាច្រើនឆ្នាំកាន់តែធ្វើឱ្យមានពាក្យចចាមអារ៉ាមខ្លាំងឡើងៗ និងធ្វើឱ្យមហាជនជឿថាអ្នកទាំងពីរគ្មានថ្ងៃនិយាយរកគ្នា ឬបង្ហាញសកម្មភាពស្និទ្ធស្នាលនៅទីសាធារណៈឡើយ។ តែផ្ទុយស្រឡះទាំង Selena Gomez និង Hailey Bieber បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ក្រោយអតីតសង្សារ និងភរិយាបច្ចុប្បន្នរបស់​ម្ចាស់បទ “yummy” ថតរូបស្និទ្ធស្នាលគ្នាក្នុងកម្មវិធី  Academy Museum Of Motion Pictures នៅទីក្រុង Los Angeles កាលពីថ្ងៃសោរ៍កន្លងទៅ។

ជាមួយគ្នាដែរ រូបភាពរបស់ Selena Gomez និង Hailey Bieber ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមនៅព្រឹកថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២២ ហើយអ្វីដែលធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំងគឺក្នុងរូបភាពតារាស្រីទាំងពីររូបឈរថតឱបគ្នាយ៉ាងស្អិតល្មួតដូចជាមិត្តភ័ក្ដិរាប់អានគ្នាស្និទ្ធស្នាលមករាប់ឆ្នាំអ៊ីចឹង និងមើលទៅហាក់ត្រូវរ៉ូវគ្នា​ខ្លាំង។ មែនទែនទៅ រូបភាពទាំងអស់នេះក៏បានលុបការសង្ស័យរឿងអ្នកទាំងពីរមិនត្រូវរូវគ្នាផងដែរ និងធ្វើឱ្យអ្នកគាំទ្របាត់មាត់បាត់កលែងឈ្លោះប្រកែកឌឺដងគ្នាទៀត។

ក្រោយឃើញបែបនេះ អ្នកគាំទ្រជាច្រើនក៏បានបញ្ចេញមតិលើកឡើងថា វាពិតជារឿងដ៏ប្រសើរមួយដែលអ្នកទាំងពីរ មិនបានឈ្លោះគ្នាដូចដែលពាក្យចចាមអារ៉ាមបានលើកឡើង។ បន្ថែមពីនេះ គ្រប់គ្នាក៏សង្ឃឹមថាអ្នកទាំងពីរអាចបន្ដរាប់អានគ្នាផងដែរ។

គួរបញ្ជាក់ដែរថា កាលពីសប្ដាហ៍មុនតារាស្រី Hailey Bieber បានបង្ហាញខ្លួនក្នុងកម្មវិធី “Call Her Daddy” និងបានចេញបកស្រាយថាខ្លួនមិនបានដណ្ដើមលោក Justin Bieber ពី Selena នោះទេ ក្រោយនាងត្រូវបានមហាជនដាក់សម្ពាធ និងតែងតែនិយាយបង្អាប់ថាជាជនទី ៣ ជ្រៀតជ្រែកស្នេហាអ្នកដទៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ