World Miss University Cambodia 2017 សៅ សូត្រទំរង់ពេជ្រ ត្រូវហ្វេនទទូចឱ្យត្រឡប់មកប្រកួតបវរកញ្ញាវិញ!

អ្នកប្រើប្រាស់បណ្តាញសង្គម និងយុវវ័យភាគច្រើនប្រហែលជាស្គាល់ សៅ សូត្រ​ទំរង់​ពេជ្រ ដែលនាងជាអ្នកផលិតមាតិកាល្បីឈ្មោះម្នាក់ និយមបង្ហាញពីគោលគំនិតវិជ្ជមាន ចែករំលែកចំណេះដឹងទូទៅ​ និងបទពិសោធន៍ល្អៗក្នុងការរស់នៅប្រចាំថ្ងៃ ថែមទាំងមានសុទិដ្ឋិនិយមលើការអប់រំជារឿងចម្បងទៀតផង។

យ៉ាងណាមិញ មុនក្លាយជា Content Creator ដូចសព្វថ្ងៃនេះ មែនទែនទៅ ​ទំរង់​ពេជ្រ ក៏ធ្លាប់ប្រឡូកវិសយបវរកញ្ញាផងដែរ កាលពីអំឡុងឆ្នាំ ២០១៧។ បវរកញ្ញាជើងខ្លាំងលាក់មុខ សៅ សូត្រ​ទំរង់​ពេជ្រ គឺជា​បវរកញ្ញា​សាកលវិទ្យាល័យប្រចាំប្រទេស​​​កម្ពុជាឆ្នាំ ២០១៧ (World Miss University Cambodia 2017) និងធ្លាប់បានតំណាង​កម្ពុជាចូលរួមប្រកួត​កម្មវិធីលំដាប់អន្តរជាតិ World Miss University 2017 ដែល​បានប្រារព្ធរៀបចំឡើងកាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៧​ នៅ​សាលមហោស្រព​កោះ​ពេជ្រ​។

ច្រើនឆ្នាំកន្លងទៅ កេរ្តិ៍ឈ្មោះ ភាពល្បីល្បាញ និងគំនិតវិជ្ជមានល្អៗរបស់ ​ទំរង់​ពេជ្រ នៅតែដិតដាមជាប់អារម្មណ៍អ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា ដោយថ្មីៗនេះគេបានឃើញ fan page គាំទ្រវិស័យបវរកញ្ញាមួយចំនួន បានលើកយករូប World Miss University Cambodia 2017 មកបង្ហោះ ដោយភ្ជាប់ជាមួយពាក្យពេចចន៍ទទូចចង់ឱ្យនាងត្រឡប់ប្រកួតបវរកញ្ញាវិញ ព្រោះពួកគេមើលឃើញពីសក្កានុពល និងមានជំនឿចិត្តលើអតីតបវរកញ្ញារូបនេះ។

ទំព័រហ្វេសប៊ុកផ្លូវការ Miss Sash Cambodia បានបង្ហោះឡើងថា បណ្តាលអ្នកគាំទ្រចង់ឃើញ ​ទំរង់​ពេជ្រ ចូលប្រកួតម្តងទៀត ក្នុងកម្មវិធី Universal Woman ដែលមានតារា​ម៉ូដែលដ៏​ឆ្នើម ប្រាសាទ ដាវីន ជាអ្នកគ្រប់គ្រងការប្រកួតថ្នាក់ជាតិ។ Miss Sash Cambodia គិតថា ទំរង់​ពេជ្រ ពិតជាស័ក្តិសមឥតទាស់ឡើយ ហើយសង្ឃឹមថា នាងនឹងយកវេទិកាមួយនេះបង្កើនសំឡេងរបស់នាងឲ្យកាន់តែមានឥទ្ធិពលដល់សង្គមបន្ថែមទៀត ព្រោះកម្មវិធីនេះ គឺផ្តោតលើសង្គមតែម្តង។

ក្រឡេកទៅមើល អ្នកនាង សៅ សូត្រ​ទំរង់​ពេជ្រ ឯណោះវិញ​ក៏បានចូលទៅ Comment ថា « Thank you so muchhhhhhhh! I’m overwhelming with loves and beyond thankful for this support and love»។ សម្តែងពីអារម្មណ៍រំភើបចំពោះអ្នកគាំទ្ររបស់នាងផងដែរ ទោះមិនមានសញ្ញាវិជ្ជមានពីអតីតបវរកញ្ញារូបនេះលើរឿងប្រកួតបវរកញ្ញានេះ តែក៏មិនមានសញ្ញាអវិជ្ជមានណាមួយឡើយ ព្រោះមកទល់ពេលនេះ Single mom ដ៏មានឥទ្ធិពលរូបនេះមិនទាន់ចេញមកបញ្ជាក់អ្វីលើរឿងនេះនៅឡើយទេ។

មិនមែនទៅ​បណ្តាល fan page ដែលទទូចឱ្យនាងត្រឡប់មកប្រកួតបវរកញ្ញា សូម្បីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងហ្វេនៗអ្នកតាមដាននាងក៏គាំទ្រឱ្យនាងចូលប្រកួតបវរកញ្ញាយ៉ាងពេញទំហឹងផងដែរ។ ប៉ុន្តែការសម្រេចចិត្តបែបណាមានតែរង់ចាំមើលទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ