ឆាប់ៗនេះសិល្បករល្បីៗចូលរួមផ្សព្វផ្សាយវប្បធម៌កម្ពុជា នៅខាងមុខប្រាសាទអង្គរវត្ត

នា​ថ្ងៃ​ទី​១៥ ​ខែ​សីហា​ ឆ្នាំ​ ២០២៤​ ខាង​មុខ​នេះ​ ខេត្ត​សៀមរាប​នឹង​មាន​រៀប​ចំ​​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​វប្បធម៌​ «​​ស្នាម​ញញឹម​នៃ​កម្ពុជា​»​​ ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ប្រុស​ស្រី​ល្បី​ៗ​នៅ​​កម្ពុជា​​ និង​មាន​ជា​ស្តង់​លក់​ចំណី​អាហារ​ចម្រុះ​មុខ​ថែម​ទៀត​ផង​។​

ដើម្បី​លើក​ស្ទួយ ​ក៏​ដូចជា​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ សមាគម​សិល្បករ​ខ្មែរ​​បាន​រៀប​ចំ​ព្រឹត្តិការណ៍​​មួយ​ដែល​មាន​ឈ្មោះ​ថា​ «​​ស្នាម​ញញឹម​នៃ​កម្ពុជា​» ដែល​​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​សៀមរាប ​នា​បរិវេណ​ខាង​មុខ​ប្រាសាទ​អង្គរវត្ត​​។​​ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះមាន​វត្តមាន​តារា​ប្រុស​ស្រី​ល្បី​ៗ​ជា​ច្រើន​រូប​ដូច​ជា ​តារា​សម្ដែង ​​ខាត់ ​វ៉ៃហាំង ​ស៊ីន​ សូប៊ីន ​ស៊ីន ​ជេននី​ សាន្ត​ កុសុម៉ា​ នី​ មុនីនាថ​ ឌី​ យ៉ានុត សំណាង​ អេលីណា​ ព្រីន ​រចនា ​រ៉ាវ៉ាឌី Miss Preteen ល្អ ហួស រាជិនី​សំឡេងផ្អែម​ ម៉េង​ កែវពេជ្ជតា សុវត្ថិឌី ​ធីរីកា ​ពិធីករ​ពូកែ​វោហារ​ សុខ ​រ៉ាស៊ី​ ហេង​ កែវ​នីតា​ និង​សិល្បករ​ល្បី​ៗ​ច្រើន​រូប​ទៀត​ ព្រមទាំងមាន​ការ​តាំង​ពិព័រណ៍​ចំណី​អាហារ​ជា​ច្រើន​ស្តង់​ថែម​ទៀត​ផង​។​

កុំ​ភ្លេច​ណា​! ​ចូល​រួម​ឱ្យ​បាន​ច្រើន​កុះករ​នៅ​ក្នុង​​ព្រឹត្តិការណ៍​ដ៏​​ធំ​​ប្រចាំ​ខេត្ត​សៀមរាបនាថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ១០ ៖ ៣០ នាទីព្រឹក ​​ដើម្បី​ជា​ការ​រួម​ចំណែក​ជួយ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ឱ្យ​បរទេស​បាន​ស្គាល់ ក៏ដូចជាលើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ជា​ពិសេស​ក្នុង​ខេត្ត​សៀមរាប​ផ្ទាល់​ផងដែរ​៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ