DJ NaNa ចាត់​ទុក​ពាក្យ Bully មួយ​ចំនួន​ថា​ជា​ការ​ផ្ដល់​យោបល់

ជឿ​ថា​ប្រិយមិត្ត​ច្បាស់​ជា​ស្គាល់​ហើយ​ថា DJ NaNa គឺ​ជា​បុគ្គល​ម្នាក់​ដែល​មាន​មុខ​នៅ​ក្នុង​វិស័យ​សិល្បៈ និងជា Influencer ​ដែល​តែងតែ​ធ្វើ​ការ​ចែក​រំលែក​ចំណេះ​ដឹង​ល្អ​​ៗ​ជា​ច្រើន​ទៅ​ដល់​សង្គម​ ជា​ពិសេស​គឺ​ស្ត្រី និង​យុវវ័យ​។ បើ​ទោះ​បី​ជា​មាន​មនុស្ស​ជា​ច្រើន​ចូលចិត្ត​ស្ដាប់ និង​ឲ្យ​តម្លៃ​ទៅ​ក៏​ដោយ ​ក៏​​នៅ​តែ​មិន​អាច​ចៀសផុត​ពី​ការ​រិះ​គន់​តិចតួច​ទៅ​លើ​រូប​គាត់​ឡើយ។ កាល​ពី​ម្សិលមិញ​នេះ​ DJ NaNa បាន​បង្ហើប​ប្រាប់​ដល់​ក្រុម​ការងារ AMS តាម​រយៈ​បទ​សម្ភាសន៍​ថា​​ ខ្លួន​មិន​ដែល​គិត​ពាក្យ​រិះគន់​ទាំង​អស់​នោះ​គឺ​ជា​ការ​រិះ​គន់ ឬBully នោះ​ទេ ផ្ទុយ​ទៅ​វិញ​ពាក្យ​ទាំង​នោះ​គឺ​ជា​គ្រាន់​ជា​ការ​ផ្ដល់​យោបល់​តែ​ប៉ុណ្ណោះ។

ថ្វី​ដ្បិត​តែ​សង្គម​សព្វថ្ងៃ​នេះ​កំពុង​តែ​លុប​បំបាត់​ការ​រើសអើង​ទៅ​លើ​រូប​សម្រស់​ខាង​ក្រៅ​ក៏​ពិត​មែន ប៉ុន្តែ​នៅ​តែ​មាន​បុគ្គល​ខ្លះ​មាន​គំនិត​អគតិ​ចាំ​តែ​រិះគន់​អ្នក​ដទៃ​ដោយ​មិន​ដែល​ខ្វល់​ថា​អារម្មណ៍​ម្ចាស់​ខ្លួន​គេ​គិត​បែប​ណា​ឡើយ។ ជាក់​ស្ដែង DJ NaNa គឺ​ជា​បុគ្គល​ម្នាក់​ដែល​មាន​ឈ្មោះ​បោះ​​សំឡេង​នៅ​ក្នុង​វិស័យ​សិល្បៈ​យូរ​ឆ្នាំ​មក​ហើយ ក៏​ធ្លាប់​ទទួល​រង​នូវ​ពាក្យ​រិះគន់​មួយ​ចំនួន​ដូច​ជា មុខ​មាត់​សាមញ្ញ​ៗ​ធម្មតា​​មិន​សម​ជា​អ្នក​សិល្បៈ​សោះ ច្រមុះ​អត់​ស្រួច​អ៊ីចឹង​គួរ​តែ​ទៅ​កែ​ទៅ សម្បុរ​មិន​សូវ​ស​គួរ​តែ​លាប​ឡេ​លាយ និង​ពាក្យ​រិះគន់​ផ្សេង​ៗ​ទៀត។

ក្រៅ​អំពី​ការងារ​សិល្បៈ DJ NaNa គឺ​ជា Influencer មួយ​រូប​ដែល​តែងតែ​ធ្វើការ​ការ​ចែក​រំលែក​ចំណេះ​ដឹង និងTips ពិសេស​ៗ​សម្រាប់​យុវវ័យ ដើម្បី​ជា​ការ​ដាស់​តឿន​ស្មារតី​ដល់​ពួកគាត់​ឲ្យ​ចេះ​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​ជីវិត​ដោយ​ខ្លួន​ឯង​។ ដូច្នេះ​ហើយ​រឿង​ដែល​គេ Bully គាត់​នោះ គឺ​គាត់​មិន​ចាត់​ទុក​ថា​នេះ​គឺ​ជា​រឿង​ដែល​ផ្លាស់​ប្ដូរ​ការ​គិត​របស់​ខ្លួន​ឡើយ។

ផ្ទុយ​ស្រឡះ​ពី​ពាក្យ​គេ Bully NaNa បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​ថា៖«ខ្ញុំ​មិន​ដែល​ចាត់​ទុក​ពាក្យ​ទាំងនោះ​​ជា​ពាក្យ Bully ឡើយ ហើយ​ខ្ញុំ​តែង​តែ​ទទួល​យក​វា និង​ឆ្លើយ​តប​ទាំង​ញញឹម​ទៅ​កាន់​ពួកគេ​វិញ​តាម​រយៈ​ការ​និយាយ​លេង​សើច ពី​ព្រោះ​ពាក្យ​ទាំង​នោះ​គឺ​ខ្ញុំ​ចាត់​ទុក​វា​ថា​គឺ​ជា​ការ​ផ្ដល់​យោបល់ ឬ​ប្រហែល​ជា​ពួក​គេ​ចង់​ឲ្យ​យើង​ល្អ ហើយ​ខ្ញុំ​តែងតែ​ទាញ​យក​ការ​គិត​បែប​វិជ្ជមាន​មក​ដោះ​ស្រាយ​បញ្ហា ដោយ​មិន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ត្រូវ​លិចលង់​ទៅ​លើ​ពាក្យ​ទាំង​នោះ​ឡើយ»។

ទាក់ទិន​ទៅ​លើ​ការ​រិះគន់​ខាងលើ​នេះ​ DJ NaNa ក៏​បាន​និយាយ​រៀបរាប់​ ក៏ដូចជា​ផ្ដល់​ជា​សារ​អប់រំ​ទូទៅ​ថា​ចំពោះ​ការ​យល់​ឃើញ​របស់​ខ្លួន​ផ្ទាល់ គឺ​ស្ត្រី​គ្រប់​រូប​គួរ​តែ​មាន​ភាព​ម្ចាស់​ការ​លើ​ជីវិត​ខ្លួន​ឯង ដោយ​មិន​ចាំបាច់​ត្រូវ​តែ​ស្ដាប់​ពាក្យ​គេ ហើយ​យក​មក​គិត​គ្រប់​រឿ​នោះ​ទេ សំខាន់​គឺ​យើង​ត្រូវ​តែ​មាន​ភាព​ជឿជាក់​លើ​សមត្ថភាព​ខ្លួន​ឯង និង​ដើរ​តាម​គោល​ដៅ​របស់​ខ្លួន​។ មួយ​វិញ​ទៀត​គាត់​បាន​ផ្ដល់​យោបល់​ថា​មនុស្ស​ស្រី​គ្រប់​រូប​ត្រូវតែ​ចេះ​បត់បែន ជាក់​ស្ដែង​ដូច​ជា​ខ្លួន​គាត់​ផ្ទាល់​គឺ​គាត់​នៅ​តែ​គិត​ថា ទោះ​បី​ជា​ខ្លួន​បាន​ផាត់​មុខ​ធ្វើ​សក់ ឬ​អត់​ក៏​ដោយ ក៏​គាត់​នៅ​តែ​មាន​ថាមពល​នៃ​ភាព​អង់អាច​ក្នុង​ខ្លួន​ជានិច្ច និង​មិន​ចាំ​បាច់​ទាល់​តែ​ស្អាត​គ្រប់​ពេល​នោះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅ​ពី​អាជីព​ជា​អ្នក​សិល្បៈ និងInfluencer DJ NaNa ក៏​បាន​នាំ​ចូល​នៅ​ផលិត​ផល Korean SkinCare មក​ចែក​ចាយ​នៅ​ក្នុង​ស្រុក​ខ្មែរ​ដែរ នេះ​ក៏​ព្រោះ​តែ​គាត់​យល់​ថា​ទាំង​ស្ត្រី និង​បុរស​គឺ​តែង​មាន​ភាព​ជឿ​ជាក់​ទៅ​ខ្លួន​ប្រាណ​ខ្លួន​ឯង​តាម​វិធី​សាស្ត្រ​ខុស​ៗ​គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ