វ័យ៣៧ឆ្នាំ តារាចម្រៀង ឆន សុវណ្ណារាជ នៅតែមិនទាន់មានគូ

តារាចម្រៀងចាស់វស្សាលោក ឆន សុវណ្ណារាជ ឆ្នាំនេះ មានវ័យ៣៧ឆ្នាំហើយ ដោយគេមើលឃើញថា លោកនៅតែអាចរក្សាអាជីពការងារបានយ៉ាងល្អ ថែមទាំងពង្រីកជំនួញរបស់លោកធំទៅៗជារឿយៗទៀតផង លើកលែងតែរឿងជីវិតស្នេហារបស់លោកតែប៉ុណ្ណោះ ដែលនៅតែជារឿងអាថ៌កំបាំង ហើយខ្លួនលោកផ្ទាល់ក៏មិនដែលបណ្ដើរមនុស្សស្រីណាម្នាក់បើកចំហរម្តងណាឡើយរយៈពេលច្រើនឆ្នាំកន្លងមកនេះ ពោលគឺតាំងពីឆ្នាំ២០០៩មកម្ល៉េះ ដែលលោកមានរឿងចចាមអារាមជាមួយមនុស្សស្រីម្នាក់ជា ​និស្សិតស្រីនៅអាមេរិក​ឈ្មោះ ​«អរិយ៉ា» ដោយកាលនោះលោកក៏បានធ្លាប់សារភាពថាលោកនិងនារីម្នាក់​នោះ គឺពិតជាគូសង្សារនិងគ្នាមែន។

ច្រើនឆ្នាំកន្លងទៅរឿងរ៉ាវស្នេហានេះ ក៏ស្ងាត់ជ្រាប ដោយគិតមកទាល់ពេលនេះមានរយៈពេលប្រមាណជាង១០ឆ្នាំហើយ ចំណែកលោក ឆន សុវណ្ណារាជ ក៏នៅតែមិនទាន់នឹកនារឿងគូស្រករដូចមិត្តរួមអាជីពរបស់លោកឡើយ ដោយលោកនៅប្រើប្រាស់ជីវិតហ៊ឺហា ជាកំលោះហាយសូរតែម្នាក់ឯង។ យ៉ាងណាមិញ ការ​ពន្យារពេលយក​ប្រពន្ធរបស់​លោក​ សុវ​ណ្ណា​រាជ ធ្វើឲ្យរឿងដែលគេធ្លាប់តែសង្ស័យ​ថា​លោក​ជាបុរសស្រលាញ់ភេទដូចគ្នា នៅតែជារឿងស្រពិចស្រពិល បើ​ទោះ​ជា​ពេលកន្លងមកលោកធ្លាប់ច្រានចោល និងអះអាងថាជាបុរសពេញលក្ខណៈ មិនមែនបុរសស្រលាញ់ភេទដូចគ្នាក្តី។

ក្រៅពីជំពប់រឿងរ៉ាវស្នេហាជាមួយនិស្សិតបរទេសកាលពីច្រើនឆ្នាំកន្លងនោះ តារាចម្រៀងចាស់វស្សាលោក ឆន សុវណ្ណារាជ ក៏ធ្លាប់ជំពប់ព័ត៌មានស្នេហាជាមួយតារាចម្រៀង ឱក សុគន្ធកញ្ញា ផងដែរ កាលមុនពេលតារាចម្រៀងស្រីរូបនេះរៀបការសាងគ្រួសារជាមួយលោក អ៊ឹង សុខលី មេកើយរបស់លោកនាពេលបច្ចុប្បន្ន ដោយគេចាំបានកាលពេលនោះ លោកធ្លាប់ប្រកាសសារភាពស្នេហ៍ ឱក សុគន្ធកញ្ញា នៅលើ​ឆាកតន្រ្ដីមួយបន្ទាប់ពីពួក​គេបាន​ច្រៀង​បទឆ្លងឆ្លើយហើយដាក់អារម្មណ៍ដល់ក៏អោបគ្នាតែម្ដង។

យ៉ាងណាមិញ លោក និងអ្នកនាង ឱក សុគន្ធកញ្ញា នៅ​តែស្និទ្ធស្នាលជាមួយគ្នា ដោយញឹកញយគេឃើញលោកឧស្សាហ៍ទៅលេង ឆលី កូនប្រុសបណ្តូលចិត្តតែម្នាក់របស់ តារាចម្រៀង ឱក សុគន្ធកញ្ញា។

គួររំលឹកផងដែរថា រយៈពេលប៉ុន្មានឆ្នាំមកនេះ ឆន សុវណ្ណារាជ បានឡើងកូដស្រឺតៗ តាមរយៈតំណែង​ជាគណៈកម្មាការកម្មវិធីលំដាប់ពិភពលោកជាច្រើនរបស់ ទូរទស្សន៍ ហង្សមាន ចុងក្រោយបំផុតនេះលោកក៏ទទួលបានតំណែងជាគណៈកម្មាការកម្មវិធី ​Beat the Best ផងដែរ។ បន្ថែមពីលើនោះ លោកក៏​ត្រៀម​ចេញ​​មុខតាមកម្មវិធីពិភពលោកចាស់ដូចជា Cambodian Idol  និង The Voice Cambodia រដូវកាលថ្មី ​នាពេល​ខាង​មុខនេះ​ផង​ដែរ។ ​ដោយឡែក សម្រាប់ទីផ្សារចម្រៀងវិញ តារាចម្រៀង ឆន សុវណ្ណារាជ មិនសូវមានសន្ទុះល្អប៉ុន្មានទេមួយរយៈចុងក្រោយនេះ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ