បើមិនចង់ឱ្យមិត្តយល់ច្រឡំថាជាស្នេហា កុំធ្វើទម្លាប់ទាំង​ ៤ នេះទៀត

តើអ្នកទាំងអស់គ្នាធ្លាប់មានអារម្មណ៍លង់ស្រឡាញ់មិត្តភ័ក្ដិខ្លួនឯងអត់? មូលហេតុដែលនាំឱ្យមានចិត្តលើមិត្តភ័ក្ដិខ្លួនឯងបែបនេះអាចមកពីការយកចិត្តទុកដាក់ ព្រួយបារម្ភ ភាពស្និទ្ធស្នាល ឬការធ្វើចរិតញ៉ិកញ៉ក់គួរឱ្យស្រឡាញ់ជាដើម។ ទង្វើបែបនេះភាគច្រើនអាចនាំឱ្យភាគីម្ខាងទៀតងាយនឹងលង់ចិត្តស្រឡាញ់ដោយមិនដឹងខ្លួនខ្លាំងណាស់ដូចដែលមានមនុស្សជាច្រើននិយាយថាលើសពីមិត្តមិនមែនសង្សារ តែវាជាអ្វី? ដូចនេះដើម្បីកុំឱ្យមិត្តភាពដ៏ល្អត្រូវបាត់បង់ហើយមានការយល់ច្រឡំ ងាកមកមើលទម្លាប់ទាំង ៤ ក្រោមនេះវិញ៖

១. មិត្តចេះប្រច័ណ្ឌ

មានអ្នកខ្លះពេលឃើញមិត្តភ័ក្ដិល្អរបស់ខ្លួនទៅនិយាយជាមួយអ្នកផ្សេងអាចជាមនុស្សភេទផ្ទុយ ឬភេទដូចគ្នាក៏តាំងមានអារម្មណ៍មិនពេញចិត្ត ឬកើតចិត្តប្រច័ណ្ឌជាដើម។ នេះជាទង្វើសម្រាប់គូស្នេហ៍ទេ មិនមែនជាទង្វើដែលមិត្តភ័ក្ដិគួរធ្វើនោះឡើយ។ ប្រសិនអ្នកដែលយើងប្រច័ណ្ឌនោះមានចិត្តលើយើងដែរវាមិនមែនជារឿងអាក្រក់ទេ​ ចុះប្រសិនបើគេគ្រាន់តែទុកយើងជាមិត្តភ័ក្ដិ តើវានឹងអាក្រក់មើលយ៉ាងណា? ដូចនេះបើសង្កេតឃើញថាខ្លួនឯងមានអារម្មណ៍បែបនេះលើមិត្តភ័ក្ដិ គួររៀនបើកចិត្ត ឬបញ្ឈប់ខ្លួនឯងទៅ។

២. ឱ្យខ្ចីស្មាផ្អែក

នៅពេលមិត្តភ័ក្ដិមានទុក្ខ ឬមិនសប្បាយចិត្តជៀសមិនផុតពីការលួងលោមគ្នានោះទេ ពេលខ្លះក៏ឱ្យស្មាទៅគេផ្អែកដើម្បីបំបាត់ទុក្ខដែរ។ ប៉ុន្តែមិនគួរធ្វើបែបនេះញឹកញាប់ ឬរាល់ពេលដែលគេមានបញ្ហាទេ វាអាចបណ្ដាលទៅជាការយល់ច្រឡំទៅវិញទេ។ ពេលខ្លះអាចនឹងគិតថាគ្រាន់តែផ្អែកស្មាសោះអាចធ្វើឱ្យមិត្តភក្ដិឈឺចាប់ដែរ? តែត្រូវចាំថាការផ្អែកស្មាគ្នាញឹកញាប់បែបនេះជាទង្វើដែលគូស្នេហ៍តែងតែធ្វើរាល់ពេលពួកគេមិនសប្បាយចិត្ត។

៣. ជូនទៅគ្រប់ទីកន្លែង

ក្រៅពីអ្នកផ្ទះនិងមនុស្សជាទីស្រឡាញ់ គ្មានមិត្តភ័ក្ដិណាម្នាក់ដែលឧស្សាហ៍មានពេលជូនទៅ និងទៅទទួលជារៀងរាល់ថ្ងៃ គ្រប់ទីកន្លែង និងគ្រប់ពេលវេលានោះទេ។ ប្រសិនបើមិត្តម្នាក់នោះយល់វាមិនអីទេ តែបើគេមិនយល់គេច្បាស់ជាច្រឡំថាវាជាទង្វើបញ្ជាក់ពីក្ដីស្រឡាញ់ទៅវិញ។ ប្រាកដណាស់ ទង្វើបែបនេះបញ្ជាក់ថាជាការយកចិត្តទុកដាក់ ព្រួយបារម្ភ ហើយវាលើសពីមិត្តថែមទាំងបញ្ជាក់ទៅមនុស្សជុំវិញខ្លួនថាគេមនុស្សម្នាក់នោះសំខាន់ក្នុងជីវិតខ្លាំងណាស់។

៤. ជូនកាដូពិសេសក្នុងថ្ងៃពិសេសណាមួយ

ការជូនអំណោយឱ្យមិត្តភក្ដិវាមិនខុសទេ ហើយវាថែមទាំងបញ្ជាក់ថាយើងពិតជាយកទុកដាក់ជាមួយមិត្តភាពនេះខ្លាំងណាស់។ ប៉ុន្តែមិនដែលមានមិត្តឯណាដែលតែងតែត្រៀមអំណោយពិសេសគ្រប់ពេលវេលា​ ជាពិសេសក្នុងឱកាស ឬថ្ងៃសំខាន់ដូចជាបុណ្យនៃក្ដីស្រឡាញ់ជាដើម។ ការធ្វើអំពើបែបនេះញឹកញាប់​គេអាចនឹងយល់ច្រឡំវាជាការបង្ហាញក្ដីស្រឡាញ់ ហើយពួកគេងាយនឹងលង់ស្នេហ៍ណាស់។ ដូចនេះគួរគិតឡើងវិញថាសកម្មភាពនិងអត្ថន័យនៃការជូនអំណោយក្នុងនាមជាមិត្តភក្ដិ ឬអ្នកលួចស្រឡាញ់គេ។

ដូចនេះដើម្បីកុំមិត្តភាពមួយដែលល្អសុខៗក៏ស្រាប់តែប្រែជាល្អក់កករ អ្នកទាំងអស់គ្នាគួរត្រៀមខ្លួននិងប្រុងប្រយ័ត្នជាមួយទម្លាប់ទាំង​ ៤ ខាងលើ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ