ចិត្ត កញ្ចនា តំណាងសិល្បករកម្ពុជា ចូលរួមកម្មវិធី ROUND FESTIVAL នៅកូរ៉េ

ឆ្នាំនេះ ចិត្ត កញ្ចនា ក្លាយជា​សិល្បករ​កម្ពុជា​ដែល​ទៅ​ចូលរួម​កម្មវិធី​ដ៏​ធំ​មួយ​នៅ​ប្រទេស​កូរ៉េខាង​ត្បូង គឺ ROUND FESTIVAL។ ម្ចាស់​បទ «អ្នក​ដទៃ» បាន​បង្ហាញ​ពី​ដំណឹង​ល្អ​នេះ​ដល់​អ្នក​គាំទ្រ និង​មិត្ត​រួម​អាជីព ហើយ​ក៏​ទទួល​បាន​ការ​សរសើរ និង​ថា​នាង​ពិតជា​ស័ក្តិសម​នឹង​ការ​ឡើង​សម្ដែង​នៅ​ទី​នោះ។

ចិត្ត កញ្ចនា បាន​បង្ហោះ​រូបភាព និង caption ថា “ជំរាបសួរ​ ROUND FESTIVAL ប្រទេសកូរ៉េ!​ នាងខ្ញុំ​ ចិត្ត​ កញ្ចនា មកពីប្រទេស​ កម្ពុជាអបអរសាទរដល់ខ្លួនឯង​ ដែលត្រូវបានជ្រើសរើសជាសិល្បករ តំណាងប្រទេសកម្ពុជា​ ដើម្បីចូលរួមសម្តែង​នៅមហោស្រព​ អន្តរជាតិ​ Round Festival ប្រទេស​កូរ៉េ​ ឆ្នាំ 2024 សូមពាក្យជូនពរម្នាក់មួយម៉ាត់បានទេ កញ្ចនា​ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការឈានជើងទៅសម្តែងនៅឆាកមហោស្រពដ៏ធំប្រចាំឆ្នាំនៅប្រទេសកូរ៉េ​”។

មិន​ត្រឹម​តែ​សាមី​ខ្លួន​ទេឡើយ​ដែល​រីករាយ​ជាមួយ​សមិទ្ធផល​មួយ​នេះ មិត្ត​ភ័ក្តិ មិត្តរួម​អាជីព និង​អ្នក​គាំទ្រ​សុទ្ធតែ​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ និង​គិត​ថា​នាង​ពិតជា​មិន​ធ្វើឲ្យ​ហ្វេន​ខក​បំណង​ឡើយ។ សម្រាប់​កាល​​ឆ្នាំមុន អ្នកនាង មាស សុខសោភា, Nevrmind BAND និងគ្រូតន្រ្តី សូរ ស្រណោះ ជា​អ្នក​តំណាង​ឲ្យ​សិល្បករ​កម្ពុជា​ចូលរួម​កម្មវិធី ROUND FESTIVAL នៅ​ឥណ្ឌូណេស៊ី។

ROUND FESTIVAL គឺជា​កម្មវិធី​មហោស្រព​តន្ត្រី​អាស៊ាន-កូរ៉េ «ASEAN-ROK MUSIC FESTIVAL» (ROUND FESTIVAL 2023)។ ឆ្នាំនេះ​​មាន​ការ​ចូល​រួម​សម្ដែង​ពី​សំណាក់​តារា​កូរ៉េ​​ Touched ​ជា​ក្រុម​តន្រ្តី​រ៉ុក ដែលមានសមាជិក ៤ នាក់របស់កូរ៉េខាងត្បូង និង​ទៅ​អាស៊ាន​មាន​កម្ពុជា, មីយ៉ាន់ម៉ា,ម៉ាឡេស៊ី និង​ប្រ៊ុយណេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *