សម្ដែងចប់ភ្លាម កញ្ចនា លើកទង់ជាតិខ្មែរបង្ហាញនៅលើឆាកអន្តរជាតិយ៉ាងមោទនភាព

គ្រាន់តែចប់​ការ​សម្ដែង​​ភ្លាម ​ចិត្ត​ កញ្ចនា ​​និង​ក្រុម​ការងារ​បាននាំ​គ្នា បាន​​​ត្រដាង​​ទង់​ជាតិ​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិក្នុងមហោស្រព​អន្តរជាតិ​ Round Festival​ ដ៏​ធំ​សម្បើម​ក្នុង​ប្រទេស​កូរ៉េ​​ខាងត្បូង​តែ​ម្ដង​។​

​​​​​​​គួរ​ជា​ទី​មោទនភាព​សម្រាប់​​​​តារា​ចម្រៀង​ ORIGINAL SONG ​​​រូប​នេះ​ដែល​​ត្រូវ​បាន​ជ្រើស​រើស​តំណាង​សិល្បករ​ ​ចូល​រួម​សម្ដែង​ក្នុង​មហោស្រព​អន្តរជាតិ​ ​ Round Festival​​ 2024។ នៅ​ក្នុង​ការ​សម្ដែង​ដោយ​ផ្ទាល់​កាលពី​ថ្ងៃ​ទី​​​៦ ​និង​​៧​កន្លង​ទៅ​ថ្មី​ៗ​នេះ​ កញ្ចនា ​​ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ខណៈ​តារា​ស្រី​រូប​នេះ​បាន​ត្រៀមខ្លួនរួច​ជា​ស្រេច​តាំង​ពី​ការ​ហាត់​រៀន​​លើ​ការ​សម្ដែងមុនកម្មវិធីរយៈពេល ២ខែ​​។

ជា​លទ្ធផល​ក្រោយ​ការ​ហ្វឹក​ហាត់​​ កញ្ចនា និង​ក្រុម​ការងារទទួល​បានផ្លែផ្កា​យ៉ាង​ល្អ​ក្នុងការ​បង្ហាញសមត្ថភាព​នៅ​លើ​ឆាក​សម្ដែង​ដ៏​អស្ចារ្យមួយនេះ។ ​មិន​តែ​ប៉ុណ្ណោះ ​អ្វី​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​មោទកភាព​លើ​តារា​ស្រី​រូប​នេះ​គឺ​ការ​នាំ​យក​ទង់​ជាតិ​របស់​ខ្មែរ​ទៅបង្ហាញ​នៅលើ​ឆាក​អន្តរជាតិ​​ពី​មុខ​ទស្សនិកជន​ជន​ជា​ច្រើន​ពាន់​នាក់​ឱ្យ​បាន​​មើល​ឃើញ​ និង​ស្គាល់​កម្ពុជា​​បន្ថែម​ទៀត​។​​

គួរ​ឱ្យ​ដឹង​ដែរ​ថា​ម្ចាស់​បទ​ «​Missing You​​»​ រូប​នេះ​មាន​ទាំង​សមត្ថភាព​នៃ​ការ​សម្ដែង ​ទឹកដម​សំឡេងក៏ស្រទន់ពីរោះ​​ រី​ឯ​ការ​រៀប​ចំ​ខ្លួន​វិញមានភាពហ្វេសសិនគួរឱ្យទាក់ទាញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច