ភរិយា ជា សុជាតិ ចេញវីដេអូលើកទឹកចិត្ត សួស វីហ្សា ព្រោះខ្លួនធ្លាប់រងការប្រមាថបែបនេះដែរ

មហាជន​ប្រាកដ​ជា​ធ្លាប់​បាន​ស្គាល់​អ្នក​នាង រឹម លក្ស្មី ភរិយា​តារា​ចម្រៀង​រូប​សង្ហា ជា សុជាតិ នៃ​ក្រុម​ក្មេងខ្មែរហើយ។ ថ្មីៗនេះ​អ្នក​នាង​បាន​ចេញ​វីដេអូ​រៀបរាប់​រឿងរ៉ាវដែលខ្លួនធ្លាប់ត្រូវបានគេប្រមាថលើរូបរាងកាយក្រោយសម្រាល ខណៈ​បាន​ឃើញ​តារា​ចម្រៀង សួស វីហ្សា បង្ហោះ Status ដែល​រូបរាង​កាយក្រោយ​សម្រាល​របស់​អ្នក​នាង​ត្រូវ​បាន​គេ​លើក​យក​មក​និយាយ​ក្នុង​ន័យ​មិន​សមរម្យ។

អ្នក​នាង សួស វីហ្សា បាន​បង្ហោះ​សារ​ទាំង​ហួស​ចិត្ត​ក្រោយ​ទទួល​បាន​ពាក្យ​សម្ដី​មិន​សមរម្យ​មួយ​ចំនួន​តិះទៀនមក​លើ​រូបរាង​កាយ​របស់​អ្នក​នាង​ ខណៈ​សម្រាល​មិន​ទាន់​បាន​១​ ខែ​ស្រួល​បួល​ផង។ កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មេសា កន្លង​ទៅម្ចាស់បទ «រាំពេលខូចចិត្ត» បាន​បង្ហោះ​សារ​មួយ​ដែល​មាន​ន័យ​ថា៖ «ហាក៎!ក្រែងកេីតកូនហេីយមិចពោះនៅធំម៉េស?ស្មានតែមិនទាន់កេីតកូន?ហីធាត់ម៉េស?ចប់ហេីយដឹងកាលណាបានរាងដូចដេីមទេ! ខ្ញុំទេីបកេីតកូនបានជាង20ថ្ងៃ តែពាក្យអស់នេះគឺលឺរាល់ថ្ងៃ»។

តាម​រយៈ​សារ​បង្ហោះ​ខាង​លើ​នេះ​​បាន​ធ្វើ​ឱ្យ​មហាជន​មិន​តិច​នាក់​ទេ​ចូលរួម​សម្ដែង​ការ​ហួស​ចិត្ត​ចំពោះ​ពាក្យ​សម្ដី​ទាំង​អស់​នេះ។ ពាក់ព័ន្ធ​រឿងរ៉ាវ​ខាង​លើ អ្នក​នាង រឹម លក្ស្មី ភរិយា​តារា​ចម្រៀង ជា សុជាតិ បាន​ចេញ​វីដេអូ​មួយ​រៀបរាប់​បទ​ពិសោធន៍​​ដែល​ខ្លួន​ទទួល​បាន​កន្លង​មក​ជាមួយ​ការ​មាក់ងាយ​ប្រមាថ​លើ​រូប​សម្រស់​ និង​រាងកាយ​ក្រោយ​សម្រាល​របស់​អ្នក​នាង​ពី​សំណាក់​ជន​ក្នុង​បណ្ដាញ​សង្គម។

អ្នក​ម៉ាក់​វ័យ​ ២៦​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ពី​ការ​ហួស​ចិត្ត​ចំពោះ​ជន​ដែល​ចូលចិត្ត​ប្រើ​ពាក្យ​សម្ដី​ប្រមាថ​លើ​រូបរាង​កាយ​អ្នក​ដទៃ​ ជា​ពិសេស​លើ​ស្ត្រី​ដែល​ទើប​តែ​សម្រាល​កូន​ហើយ​ដែល​សម្ដី​ទាំង​អស់​នេះ​ពិត​ជា​មិន​គួរ​យក​មក​និយាយ​ទាល់​តែ​សោះ​ព្រោះ​មិន​ត្រឹម​ធ្វើ​ឱ្យ​បុគ្គល​ម្នាក់​ទទួល​រង​ការ​ឈឺ​ចាប់​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​បង្ហាញ​ពី​កម្រិត​នៃ​ការ​យល់​ដឹង​ និង​សន្ដាន​របស់​អ្នក​និយាយ​ថែម​ទៀត​ផង។

បន្ថែម​ពី​លើ​ការ​ចែក​រំលែក​អ្នក​នាង រឹម លក្ស្មី ក៏​បាន​បង្ហាញ​ពី​ការ​យល់​ចិត្ត​ទៅ​កាន់​អ្នក​នាង សួស វីហ្សា ក្នុង​នាម​ជា​អ្នក​ម្ដាយ​មួយ​រូប​ដែល​ធ្លាប់​ហែល​ឆ្លង​ទុក្ខ​លំបាក​មួយ​នេះដូចគ្នា។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​នាង​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​ស្ត្រី​គ្រប់​រូប​ឱ្យ​បន្ត​មើល​ថែ​សុខភាព។ អ្នក​នាង​ក៏​បាន​សុំ​ឱ្យ​បញ្ឈប់​នូវ​រាល់​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​ដោយ​មិន​មាន​ការ​ពិចារណា​មិន​ថា​លើ​រូបរាង​កាយ​ ពណ៌​សម្បុរ​ ឬ​ឋានៈ​នោះ​ឡើយ​ព្រោះ​ទង្វើ​ទាំង​អស់​នេះ​ពុំ​បាន​ធ្វើ​ឱ្យ​ជីវិត​របស់​អ្នក​រីក​ចម្រើន​នោះ​ទេ៕​​​​​​​​​​​​​​

ចុចទីនេះដើម្បីទស្សនា វីដេអូ៖ https://www.facebook.com/100057492487710/videos/734389182436611

រូបភាព៖រឹម លក្ម្សី &សួស វីសា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *