ឆាឆា ទម្លាយអាថ៌កំបាំង នៅពីក្រោយរូបភាពកាត់តប្លែកៗ ធ្វើឱ្យអ្នកគាំទ្រផ្ទុះសំណើចគ្រប់រូបភាព

អ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើនប្រាកដជាស្គាល់ ឆាឆា ដែលជាបុគ្គលល្បីម្នាក់ ហើយសឹងតែគ្រប់គ្នាស្គាល់ច្បាស់តាមរយៈស្នាដៃកាត់តរូបភាពប្លែកៗជាមួយតារាល្បីៗ។ រូបភាពកាត់តទាំងនោះភាគច្រើនជារូបភាពកំប្លុកកំប្លែង ធ្វើឱ្យអ្នកមើលឃើញហើយអស់ចំណើច សើចហួសចិត្តនឹកស្មានមិនដល់។

មិនត្រឹមជំនាញផ្នែកកាត់តរូបភាពប្លែកៗទាក់ភ្នែកមហាជនប៉ុណ្ណោះទេ ឆាឆា ដែល​មាន​ឈ្មោះ​ពិត គាំ ស័ក្ដវិជ្ជា ក៏មានជំនាញកាត់តវីដេអូបានយ៉ាងល្អផងដែរ ដោយវីដេអូដែល ឆាឆា កាត់ភាគច្រើនខ្លីខ្លឹមមានន័យចំពោះអ្នកមើល។ បើនិយាយពីស្ទីល៍តុបតែងខ្លួនវិញ influencer រូប​នេះ ឈ្នះអស់អ្នកគ្រប់គ្នា​នៅជុំវិញខ្លួនតែម្ដង មិនថាកម្មវិធីធម្មតា ឬកម្មវិធីផ្លូវការនោះទេ សម្លៀកបំពាក់មួយឈុតៗពោរពេញដោយគំនិតច្នៃប្រឌិត មិនឲ្យចាញ់រូបថតកាត់ត និងវីដេអូនោះឡើយ។

តាមការឱ្យដឹងពីតារា​ប្រុស​រូប​នោះ ការពិតទៅខ្លួនទើបល្បីល្បាញ និងមានគេស្គាល់ច្រើនប្រមាណជាង១ ឆ្នាំនេះប៉ុណ្ណោះ ព្រោះធ្វើបានវីដេអូច្រើន ហើយមិនសូវបាត់មុខតាមកម្មវិធីធំៗនោះទេ។ ឆាឆា បន្តថា ការពិតទៅគំនិតច្នៃប្រឌិតថ្មីៗប្លែកៗខុសដាច់គេឯងដូចជា ការកាត់តរូបភាពប្លែកៗចេញពីរូបភាពដើម ឱ្យក្លាយជារូបភាពក្នុងទម្រង់ប្លែកមួយទៀត ដើម្បីឱ្យអ្នកមើលផ្ទុះសំណើច ​ទូទៅយើងមើលទៅបរិយាកាសខាងក្រៅជុំវិញខ្លួនយើង សំខាន់នោះគឺ ខួរក្បាល និងគំនិតរបស់យើងតែម្តង គឺឱ្យតែមានអ្វីថ្មីប្លែកកើតឡើង គឺដឹងបែកចេញទៅជាអ្វីថ្មីមួយទៀតក្នុងន័យច្នៃប្រឌិត (Creative) តែម្តង។ តួយ៉ាង ក៏មានគិតទុកមុនខ្លះដែរ តែភាគច្រើននៃការច្នៃប្រឌិត (Creative) នោះ គឺវាកើតឡើងភ្លាមៗលឿនៗតាមព្រឹត្តិការណ៍នោះតែម្តង ជារួមគំនិតគិតទុកតែ ២០% ចំណែកគំនិតកើតចេញភ្លាមៗមានដល់ទៅ ៨០%ឯណោះ៕

សម្រាប់ការផលិតមាតិកា មានជួបផលលំបាកច្រើន ព្រោះត្រូវរិះរកគំនិតអ្វីថ្មីៗ មិនថាសម្លៀកបំពាក់ការតុបតែងខ្លួន ចំណែកការថតវីដេអូគឺត្រូវចំណាយពេលយូរ ដើម្បីឱ្យវីដេអូខ្លីខ្លឹមគុណភាព។ ចំណុចគោលក្នុងមាតិកា ដែល ឆាឆា ផលិតគឺ «ថ្មី ប្លែក» សម្រាប់វីដេអូ គឺ «ខ្លី ខ្លឹម គុណភាព»។

យ៉ាងណាមិញ កន្លងមកក៏ធ្លាប់មានការរិះគន់មួយចំនួនបានកើតឡើងជាអន្លើចំពោះរូបភាព និងវីដេអូដែល ឆាឆា បានបង្កើតឡើង តែការរិះគន់ទាំងនោះបានសាបរលាបទៅវិញដោយកម្លាំងនៃការគាំទ្ររបស់មហាជនមួយចំនួនធំ។ ក្រោយពីការងារនេះរលូនទៅមុខ ឆាឆា បានវិវត្តន៍ខ្លួនចូលមកវិស័យភាពយន្តផងដែរ ដោយស្នាដៃរឿងភាគទី១របស់ ឆាឆា នឹងបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត