លក់អីវ៉ាន់អនឡាញបានជិត ១៤ លានដុល្លារ តែ Cecilia Cheung ត្រូវគេរិះគន់ព្រាតព្រោះគុណភាពទំនិញអន់ហួសស្មាន

មហាជនភាគច្រើនស្គាល់តារាសម្ដែងស្រីហុងកុងជើងចាស់ Cecilia Cheung តាមរយៈភាពយន្ដល្បីៗ ជាច្រើន ជាពិសេសរឿងដែលរូបនាងចួលរួមសម្ដែងជាមួយស្ដេចកំប្លែង ទិន ហ្វី តែម្ដងដូចជា ShaoLin Soccer និង King Of Comedy ជាដើម។

ថ្មីៗ នេះរូបនាងក៏បានបំបែកកំណត់ត្រាក្លាយជាតារាស្រីដំបូងគេដែលរកប្រាក់ចំណូលច្រើនបំផុតក្នុងឆ្នាំ ២០២២ តាមរយៈការលក់អីវ៉ាន់អនឡាញ ដោយរូបនាងអាចរកប្រាក់ចំណូលពីការលក់ប្រមាណជា ១០០ លានយន់ ឬប្រហាក់ប្រហែល ១៣.៨ លានដុល្លារអាមេរិក។

ក្នុងនោះដែរ អីវ៉ាន់ដែលនាងលក់ភាគច្រើនផ្ដោតលើកម្រាលពូកព្រមទាំងផ្ដល់នូវជម្រើសយ៉ាងសម្បូរបែបទាំងកម្រាលពូកមនុស្សធំ និងកូនក្មេង។ មែនទែនទៅ អីវ៉ាន់របស់នាងត្រូវមហាជនសម្រុកទិញយ៉ាងច្រើនក៏ព្រោះតែមានការបញ្ចុះតម្លៃ ថែមទាំងមានតម្លៃសមរម្យ។ អ្វីដែលកាន់តែពិសេស រូបនាងថែមទាំងបញ្ចុះតម្លៃលើឈុតដែលមានកម្រាលពូកចំនួនបួនក្នុងមួយឈុត និងធ្វើពីរោមចៀម ដោយតម្លៃរាល់ដងគឺជាង ៣០០ ដុល្លារអាមេរិក តែចុះមកសល់ត្រឹមជាង ៤០ ដុល្លារប៉ុណ្ណោះ។

តែអ្វីដែលធ្វើឱ្យអតិថិជនដែលទិញអីវ៉ាន់រូបនាងមានការខកចិត្តខ្លាំងគឺគុណភាពរបស់អីវ៉ាន់គឺអន់ហួសស្មាន សាច់កម្រាលពូកស្ដើងខ្លាំង ថែមទាំងរបស់ខ្លះយកមករហែកខ្ទេចទៀត មិនស្មើរបស់លក់តាមផ្លូវផង។ ជាក់ស្ដែង គុណភាពមិនបានស្អាតល្អដូចដែលតារាស្រី ៤២ ឆ្នាំនេះរៀបរាប់នៅក្នុងការ Live លក់។


លើសពីនេះ បើនិយាយពីថ្នេរដេរវិញក៏មិនល្អ និងឆាប់ដាច់ មើលទៅវាដូចជាអីវ៉ាន់ក្លែងក្លាយ។ អតិថិជនខ្លះក៏លើកឡើងថា តារាស្រី Cecilia Cheung អាងតែខ្លួនល្បីលក់អីវ៉ាន់បោកប្រាស់ទឹកចិត្តអតិថិជន និងស្នើសុំប្ដូរអីវ៉ាន់យកប្រាក់វិញ។

ជាការឆ្លើយតបពីខាងតារាស្រី Cecilia Cheung បានលើកឡើងថា រាល់អីវ៉ាន់ដែលនាងដាក់លក់សុទ្ធតែជារបស់ពិតទាំងអស់ និងមិនបានបោកប្រាស់ទឹកចិត្តអតិថិជនឡើយ តែប្រហែលជាអាចមានបញ្ហាកំឡុងពេលដឹកជញ្ជូន ដូច្នេះនាងនឹងប្ដូរអីវ៉ាន់ឱ្យវិញសម្រាប់របស់ណាដែលខូចខាតខ្លាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត