ទើបដឹង! ម្តាយរបស់ Suga ក្រុម BTS ជាម្ចាស់អគារពាណិជ្ជកម្មដ៏ធំតម្លៃជាង ១២ លានដុល្លារ

សេចក្ដីរាយការណ៍នាពេលថ្មីៗនេះបានបញ្ជាក់ថាម្តាយរបស់ Suga សមាជិកក្រុម BTS គឺជាម្ចាស់អគារពាណិជ្ជកម្មដ៏មានសក្តានុពលមួយនៅ Hannam-dong ដែលជាសង្កាត់ដ៏ប្រណីតបំផុតមួយរបស់ទីក្រុងសេអ៊ូល។

យោងតាមរបាយការណ៍អចលនទ្រព្យនានានៅថ្ងៃទី ៤ ខែធ្នូ បានឱ្យដឹងថាអគារពាណិជ្ជកម្មនេះត្រូវបានប៉ាន់ប្រមាណថាមានតម្លៃប្រហែល ១៧.៣ ពាន់លានវ៉ុន ស្មើនឹងប្រមាណ ១២.២ លានដុល្លារអាមេរិក។

កំណត់ត្រាបង្ហាញថាទីតាំងដី និងអគារដើមត្រូវបានក្រុមហ៊ុនសាជីវកម្ម ‘Na Geum Co., Ltd.’ទិញយកក្នុងខែធ្នូ ឆ្នាំ ២០២២ ក្នុងតម្លៃប្រហែល ១០.៨ ពាន់លានវ៉ុន (៧.៦ លានដុល្លារ)។ ក្រុមហ៊ុននេះត្រូវបានតំណាងដោយម្តាយរបស់ Suga គឺអ្នកស្រី Han Na Geum និងហាក់ដូចជាសាជីវកម្មឯកជនបែបគ្រួសារដែលគ្មានបុគ្គលិកផ្សេងទៀតនោះឡើយ។

បន្ទាប់ពីការទិញនោះ រចនាសម្ព័ន្ធដែលមានស្រាប់ត្រូវបានរុះរើ ហើយការសាងសង់អគារជំនួសទំនើបមួយបានចាប់ផ្តើមនៅឆ្នាំ ២០២៣ និងត្រូវបានបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំនេះ ។ អគារថ្មីនេះមានជាន់ក្រោមដីពីរជាន់ ជាន់លើដីប្រាំមួយជាន់ និងរានហាលលើដំបូល ដែលគ្របដណ្តប់លើផ្ទៃដីសរុបជាង ១៨៦០ ម៉ែត្រការ៉េ។

បច្ចុប្បន្ន អគារនេះមានអ្នកជួលយ៉ាងមមាញឹករួចទៅហើយ។ ជាពិសេស ជាន់ទីមួយគឺជាទីទាំងភោជនីយដ្ឋាន Chompi ដែលដំណើរការដោយបងប្រុសរបស់ Suga លោក Min Geum Jae។ ភោជនីយដ្ឋាននេះបានក្លាយជាកន្លែងដ៏ពេញនិយមចាប់តាំងពីបើកសម្ពោធកាលពីខែមុន។ ពាក្យចចាមអារ៉ាមថាបងប្រុសរបស់ Suga តែងតែមានវត្តមានបានទាក់ទាញអ្នកគាំទ្រអន្តរជាតិយ៉ាងច្រើននៅចុងសប្តាហ៍ ដោយមនុស្សជាច្រើនត្រូវបានគេឃើញថតរូបនៅខាងក្រៅអគារ។ អ្នកជួលផ្សេងទៀតរួមមានភោជនីយដ្ឋានមួយនៅជាន់ក្រោមដី និងហាងកាត់សក់នៅជាន់ទីបី។

របាយការណ៍បង្ហាញថា Suga ផ្ទាល់ទើបតែបានទៅទស្សនាទីតាំងនេះ ដោយត្រួតពិនិត្យបរិស្ថានជុំវិញដើម្បីធានាថាសំឡេងសំណង់មិនរំខានដល់អ្នកជិតខាង។

អ្នកជំនាញអចលនទ្រព្យជឿថាការទិញនេះគឺជាជំហានមួយដើម្បីទាញយកអត្ថប្រយោជន៍ពីការអភិវឌ្ឍឡើងវិញដ៏ធំដែលកំពុងកើតឡើងនៅក្នុងសង្កាត់ Hannam 3 នៅក្បែរនោះ។ តំបន់នេះកំពុងស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ឡើងវិញដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកូរ៉េ ដែលមានតម្លៃជាង ៥.៦ ពាន់លានដុល្លារ និងត្រូវបានគេរំពឹងថានឹងធ្វើឱ្យសង្កាត់ពាណិជ្ជកម្មនេះមានភាពរស់រវើកឡើងវិញ។

ជាក់ស្ដែង ការវិនិយោគនេះទទួលបានផលចំណេញយ៉ាងច្រើនរួចទៅហើយ។ យោងតាមវេទិកាវាយតម្លៃអចលនទ្រព្យ Zip Poom តម្លៃអចលនទ្រព្យបានកើនឡើងជាង ៦ ពាន់លានវ៉ុន (៤,២ លានដុល្លារ) ក្នុងរយៈពេលត្រឹមតែបីឆ្នាំប៉ុណ្ណោះ ចាប់តាំងពីការទិញយក។

គួរបញ្ជាក់ដែរថា Hannam-dong គឺជាលំនៅដ្ឋានរបស់បុគ្គលល្បីៗនៅកូរ៉េខាងត្បូងជាច្រើន ដូចជាសមាជិក BTS ផ្សេងទៀតគឺ Jin និង Jimin ត្រូវបានគេរាយការណ៍ថារស់នៅក្នុងសង្កាត់នេះ រួមជាមួយតារាល្បីៗដូចជា G-Dragon និង Bae Yong Joon ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា



Leave a Reply

Your email address will not be published.Required fields are marked *