Seungri ចេញបកស្រាយផ្ទាល់លើពាក្យចចាមអារ៉ាមថាខ្លួនគ្រោងបើកក្លឹបកម្សាន្តនៅកម្ពុជានិងហុងកុង

ថ្មីៗនេះ អ្នករៀបចំព្រឹត្តិការណ៍មួយនៅប្រទេសឥណ្ឌូណេស៊ីបានប្រកាសឈ្មោះពិធីជប់លៀង “Burning Sun Surubaya” ថែមទាំងអះអាងថាមាន អតីតសមាជិកក្រុម Bigbang, Seungri ជាភ្ញៀវកិត្តិយសផងដែរ ដែលនាំឱ្យមាន​ការ​រិះគន់​ជា​ច្រើនភ្លាមៗ ខណៈ​ករណីក្លឹប “Burning Sun” បាន​ក្លាយ​ជា​ប្រធាន​បទ​ក្តៅ​ម្ដង​ទៀត​បន្ទាប់​ពី​ភាពយន្ត​ឯកសារ BBC ត្រូវ​បាន​ចេញផ្សាយ។

លុះដល់ថ្ងៃទី ១១ ខែសីហា Seungri ក៏បានចេញមុខបដិសេធការអះអាងនេះតាមរយៈសារព័ត៌មាន Ilgan Sports ដោយបាននិយាយថា៖ “នេះមិនមែនជាការពិតទាល់តែសោះ។ ពាក្យ​ចចាមអារ៉ាម​ទាំងអស់ដែលនិយាយថាខ្ញុំនឹងរៀបចំកម្មវិធីនៅឥណ្ឌូណេស៊ី ឬ ​ហុងកុង និង​កម្ពុជា មិនមានអ្វីជាការពិតនោះទេ។ ខ្ញុំ​មិន​ដឹង​ថា​វា​កើត​ឡើង​នៅ​ទី​ណា​ ហើយ​ក៏​មិន​មាន​គម្រោង​ទៅ​ដែរ។ ខ្ញុំ​មិន​ស្គាល់​តំបន់​ឥណ្ឌូណេស៊ី​ដែល​គេ​លើក​ឡើង​ក្នុង​ព័ត៌មាន​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​​ក្លឹបនោះមានឈ្មោះ Burning Sun អ៊ីចឹង​ដែរ។ គេនិយាយថាខ្ញុំនឹងចូលរួមនៅថ្ងៃទី ៣១ ខែសីហា ប៉ុន្តែខ្ញុំមិនមានគម្រោងដូច្នេះទេ។ ខ្ញុំ​ចង់​រស់នៅ​ដោយ​ស្ងប់ស្ងាត់ ប៉ុន្តែ​ដោយសារ​រឿងរ៉ាវ​ទាក់ទង​នឹង​ខ្ញុំ​ចេះតែ​ចេញ​មក ដូច្នេះខ្ញុំត្រូវតែចេញបកស្រាយការពិត”។

ក្នុង​បទ​សម្ភាសន៍ដដែលនេះ ​លោក​ក៏​បាន​ទទួលស្គាល់កំហុសផងដែរ ចំពោះការលើកឡើង​កន្លង​មក​របស់​លោកពាក់ព័ន្ធ​ការសន្យាថានឹង​នាំ G-Dragon មក​ប្រទេស​កម្ពុជា។ លោកបានបញ្ចប់ការសម្ភាសដោយសង្កត់ធ្ងន់ថាពាក្យចចាមអារ៉ាមនៃការបើកក្លឹបនៅហុងកុង និងកម្ពុជាមិនមែនជាការពិតទេ ហើយថាលោកនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីរក្សាភាពស្ងៀមស្ងាត់ កុំឱ្យរឿងរ៉ាវទាក់ទងនឹងលោកត្រូវបានលើកឡើង។

“តើវាសមហេតុផលទេសម្រាប់ខ្ញុំក្នុងការចូលរួមបើកក្លឹបម្តងទៀត? ខ្ញុំ​មិន​ដែល​មាន​គម្រោង​បែបហ្នឹងទេ ហើយ​ក៏​មិន​បាន​និយាយ​ប្រាប់​អ្នក​ណា​ដែរ។ ខ្ញុំ​សង្ស័យ​ថា​ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ​ត្រូវ​បាន​គេបង្កើតនៅបរទេសដើម្បី​កេងប្រវ័ញ្ច​ផលប្រយោជន៍ច្រើនជាង​” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *