ថ្មីៗ នេះ សម្រស់របស់ក្មួយស្រីបង្កើតរបស់ សាន់ ឆាយ ឬ Barbie Hsu ត្រូវបានអ្នកលេងលើបណ្ដាញសង្គមអ៊ីនធើណេតលើកយកមកពិភាក្សា ដោយសារតែមើលទៅមានភាពលេចធ្លោ។


ក្មួយស្រីរបស់ សាន់ ឆាយ គឺ Lily ឆ្នាំនេះទើបមានអាយុ ១៦ ប៉ុណ្ណោះ ប៉ុន្ដែនាងត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ និងត្រូវបានគេលើកសរសើរថាមានសម្រស់ស្រស់ស្អាតមិនចាញ់ម្ដាយ និងម្ដាយមីងបង្កើតឡើយ។ ជាពិសេស ប្រសិនបើនាងមិនចូលប្រឡូកក្នុងពិភពសិល្បៈពិតជាគួរឲ្យសោកស្ដាយ។



បើតាមការលើកឡើងរបស់ម្ដាយ Lily បច្ចុប្បន្នរូបនាងកំពុងហ្វឹកហាត់ និងធ្វើជាតារាម៉ូឌែលម្នាក់។ រូបនាងក៏បានថតផ្សាយពាណិជ្ជកម្មឲ្យប្រេនមួយចំនួនរួមមានដូចជា ប្រេនសម្លៀកបំពាក់ ប្រេនគ្រឿងសម្អាង និងស្បែកជើងជាដើម។ មិនតែប៉ុណ្ណោះ Lily ក៏ចង់បន្ដវេនពីម្ដាយមីងបង្កើតរបស់ខ្លួនក្លាយខ្លួនជាតារាសម្ដែងម្នាក់ផងដែរ។ នាងត្រូវបានគេរាយការណ៍ថា កំពុងតែជ្រៀតចូលក្នុងវិស័យថតភាពយន្ដកុនថែមទៀត។



ថ្វីបើមានសម្រស់ស្រស់ស្អាតបែបនេះ Lily ក៏បានបង្ហើបពីអារម្មណ៍របស់ខ្លួនទៅកាន់ម្ដាយថា រូបនាងនឹងប្រឹងប្រែងជាងមុន ទាំងលើសមត្ថភាព និងរូបសម្រស់។ នាងចង់ក្លាយខ្លួនជាតារាមានសមត្ថភាព និងសម្រស់លេចធ្លោម្នាក់នាពេលអនាគត។ ស្របពេលដែលមហាជនជាច្រើនក៏បញ្ចេញមតិគាំទ្រដល់ Lily និងសន្យាតាមដានគាំទ្រនាងនៅពេលដែលនាងបង្ហាញខ្លួនក្នុងភាពយន្ដ ឬរឿងភាគណាមួយនាពេលខាងមុខ៕























































Account
Security
Favourite Content