វីដេអូព្រះនាងតូច ជេនណា ធ្វើសម្លប្រហើរយប់មិញ ផ្ទុះពេញ new feed ហ្វេសប៊ុក មហាជនពេញចិត្តខ្លាំង

អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​កម្ពុជា​យប់មិញ ពិតជា​រីករាយ​ខ្លាំង ពេល​ឃើញ​វីដេអូ​ដែល​ ព្រះនាង នរោត្តម ជេនណា បាន​ទៅ​ធ្វើ​នំ​បញ្ចុក​សម្ល​ប្រហើរ​ចែកអ្នក​ស្រុក​ភូមិ​ជាមួយ​អ្នក​បង្កើត​មាតិកា​ដ៏​ល្បី ឆម ស្រីផាច។ ជាសញ្ញា​ល្អ ដែល​អ្នក​លេង​ហ្វេសប៊ុក​ងាក​មក​ចាប់អារម្មណ៍​ពី​រឿងល្អ​ៗ​មាន​ប្រយោជន៍​ដល់​សង្គម ហើយ​មិន​ថា​តែ​មហាជន​ឡើយ​សូម្បី​តែ​បុគ្កល្បី​ៗ​ក្នុង​ប្រទេស​ជាច្រើន​ក៏​បង្ហាញ​ការ​គាំទ្រ​សកម្មភាព​ទ្រង់​ដែរ។

វីដេអូ​ដែល​ព្រះនាង និង ស្រីផាច បង្ហោះ​លើ​គណនី​ផ្ទាល់​ខ្លួន ទទួល​បាន​ការ​ចុច Like share និង​បញ្ចេញ​មតិ​ច្រើន​ខ្លាំងក្នុង​ពេល​តែ​មួយ​យប់ សឹងតែ​មិន​ធ្លាប់​មាន ដោយ​ពោលពាក្យ​សរសើរ និង​គោរព​ចំពោះ​ព្រះរាជ​សកម្មភាព​សាមញ្ញ​របស់​ទ្រង់។ រឿង​នោះ​បាន​ធ្វើឲ្យ new feed អ្នក​លេង​ហ្វេសប៊ុក​នៅ​ស្រុក​ខ្មែរ​ឃើញ​តែ​ពី​ភាព​ស្រស់​បំព្រង​គ្រប់​ៗ​គ្នា។ គ្រប់​គ្នា​ដែល​ចែក​រំលែក​មិន​ថា​រូបភាព ឬ​វីដេអូ​សកម្មភាព​ព្រះនាង សុទ្ធតែ​​​ពេញចិត្ត​ខ្លាំង​បំផុត។ មិន​ថា​អាកប្បកិរិយា ព្រះរាជ​បន្ទូល របស់​ទ្រង់​បង្ហាញ​ពីភាពថ្លៃថ្នូរ ទន់ភ្លន់ រាបសា ឃើញ​ហើយ​ឮ​ហើយ ដក់​ជាប់​ក្នុង​ចិត្ត​មហាជន​បាក់​ចិត្ត​មិន​ស្រលាញ់​ទ្រង់​មិន​បាន។

ក្នុង​វីដេអូ​បង្ហាញ​ពី​សកម្មភាព​ព្រះនាង​តូច ចុះ​ទៅ​ដល់​កន្លែង​ផលិតផ្ទាល់​របស់ ស្រីផាច នៅ​ខេត្ត​បន្ទាយមានជ័យ។ ពេល​ទៅ​ដល់​សែ​រាជវង្ស​អង្គ​នេះ​មិន​បាន​នៅ​ស្ងៀម​ឡើយ ដោយ​ទ្រង់​ចុះ​ទៅ​រក​បន្លែបង្ការ​នៅ​ក្នុង​ចម្ការ​ជាមួយ​ម្ចាស់​ស្រុក​តែម្ដង។ ក្រោយ​បេះ​បាន​បន្លែ​ព្រះនាង​ក៏​បាន​បញ្ចេញ​ថ្វីដៃ​ជួយ ស្រីផាច ស្ល​សម្ល​ប្រហើរ​នំ​បញ្ចុក​ជាង ១០០ គីឡូ ដើម្បី​ចែក​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន​នោះ។

មិន​តែ​ប៉ុណ្ណោះ ព្រះនាង ទ្រង់​ក៏​ចូលរួម​សោយ​នំ​បញ្ចុក​ជាមួយ​ប្រជានុរាស្ត្រ​ដែរ បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​ខ្លាំង។ មិន​អស់​ត្រឹម​នេះ​ឡើយ ព្រះនាង​ក៏​បាន​ច្រៀង​ឲ្យ​អ្នក​​ភូមិ​ស្ដាប់​កម្សាន្ត ដោយ​មិន​ប្រកាន់​ខ្លួន​អ្វី​អើយ ហើយ​មិន​ថា​មនុស្ស​ចាស់ ឬ​កូន​ក្មេង​ឡើយ ពេល​ឃើញ​ព្រះនាង​តូច ជេនណា ប្រើ​ជីវិត​បែប​សាមញ្ញ​យ៉ាង​នេះ​សុទ្ធតែ​គោរព ឲ្យ​តម្លៃ និង​ស្រលាញ់​ទ្រង់​ខ្លាំង​តែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ