«មេឃបើកថ្ងៃ» ដែលស្ថិតនៅក្នុង SONMALAI mixtape គឺជាបទដ៏ល្បីមួយក្នុងចំណោម ១០ បទដែល KWAN ទើបបញ្ចេញក្នុងទីផ្សារកាលពីដើមខែមករានេះ។ កាលពីពេលថ្មីៗនេះ លោកវីដេអូមួយបានប្រាប់ពីដំណើរការផលិតបទ «មេឃបើកថ្ងៃ» ជាការសហការជាមួយកំពូលតារារ៉េប វណ្ណដា។

KWAN បាននិយាយទាក់ទងនឹងបទ «មេឃបើកថ្ងៃ» ថា វាជាបទរបស់ វណ្ណដា តែកំពូលតារារ៉េបរូបនោះ មើលឃើញថា សមនឹងលោក ហើយក៏ទម្លាក់មកឲ្យថតសំឡេង។ តារាប្រុសដែលមានប្រភពពីខេត្តបន្ទាយមានជ័យ ស្រុកម៉ាឡៃ រូបនោះបន្តថា ក្រោយថតសំឡេងរួច ឃើញថា បទនោះស៊ីនឹងខ្លួនខ្លាំង ក៏សុំម្ចាស់បទ “6 YEARS IN THE GAME” ហើយ វណ្ណដា ក៏អនុញ្ញាតតែម្ដង។
ម្ចាស់បទ “នឹក” បានបញ្ជាក់ថា បទរួមគ្នាជាមួយ វណ្ណដា ដែលកំពុងល្បីខ្លាំងមួយនេះ បានធ្វើជាមួយគ្នាយូរមកហើយ។ KWAN ប្រាប់បន្តថា ក្រោយ record រួច លោកគិតថាបទ «មេឃបើកថ្ងៃ» ពិតជាឡូយ ហើយក៏សួរទៅកាន់តារារ៉េបវ័យ ២៧ ឆ្នាំ អាចឲ្យមកលោកបានអត់ ហើយ វណ្ណដា ក៏យល់ព្រមតែម្ដង។ ដូចនេះហើយក៏ចេញជាបទ «មេឃបើកថ្ងៃ» ដែលមកទល់ពេលនេះមានអ្នកមើលជាង ២,៣ លានដងនៅលើ YouTube និងកំពុងជាប់ trending លេខ៤ ទៀតផង។

និយាយដល់ SONMALAI mixtape KWAN បានបន្តថា ការជ្រើសរើសដាក់ SONMALAI mixtape មិនដាក់ជាអាល់ប៊ុម ឬ EP នោះ ក៏ព្រោះតែលោកយល់ថា ជា Episode ឬជាអាល់ប៊ុមវាគឺជាការសរសេរដែលមាន stroryline សាច់រឿងបន្តបន្ទាប់គ្នា។ ចំណែកការជ្រើសរើសដាក់ mixtape មានហេតុផល ២ យ៉ាង ទី១មិនដែលមានអ្នកណាធ្វើ mixtape ពីមុនមក ហើយលោកជាមនុស្សដំបូង។ ទី២ បទទាំង ១០ របស់តារាប្រុសឈ្មោះពិត សុវណ្ណគង់ មិនមែនសរសេរឡើងក្នុងពេលតែមួយ ឬក៏មានគម្រោងនឹងចេញម្ដងទាំងអស់ដូចនេះឡើយ មានន័យថា ១០ បទនេះ គឺលោកជ្រើសចេញពីបទទាំងអស់ដែលមានស្រាប់ ហើយយកមកដាក់ជាកញ្ចប់មួយ។ ដូច្នោះហើយទើប KWAN ហៅវាថា mixtape។
ចំណែកពាក្យថា SONMALAI ម្ចាស់បទ “យល់ច្រឡំ” ធ្លាប់បានបកស្រាយច្រើនដងហើយថា SON មកពីពាក្យថាកូនប្រុស MALAI ជាឈ្មោះស្រុកម៉ាឡៃដែលជាទីកំណើត មានន័យថាកូនប្រុសមកពីស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ មួយវិញទៀត SON+MALAI សម្រាប់ KWAN លើសពីន័យកូនប្រុសមកពីស្រុកម៉ាឡៃ តែជាសំឡេងធ្វើឲ្យលោកមានអារម្មណ៍អ្វីមួយ ទើបធ្វើឲ្យជ្រើសយកពាក្យ SONMALAI នោះតែម្ដង៕




























































Account
Security
Favourite Content