ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ស្ងាត់ៗតារាចម្រៀង យ៉ែម សំអូន ស្រាប់តែលេចវត្តមានក្នុងវង់តុអាហារជាមួយអតីតភរិយាអ្នកនាង យ៉ាន លីនដា និងកូនស្រីបណ្តូលចិត្ត សំអូន វិថាណា អំឡុងពេលដែលម្តាយកូនទាំងពីរ ធ្វើដំណើរមកកម្សាន្តនៅកម្ពុជា នាពាក់កណ្តាលខែមីនា ឆ្នាំ ២០២៤ នេះ។

រូបថតលក្ខណៈជុំគ្រួសារលើកដំបូងក្រោយរយៈពេល ៩ ឆ្នាំ ត្រូវបាន យ៉ែម សំអូន បង្ហោះចែកចាយលើបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ ហើយរូបថតទាំងនេះត្រូវបានសិល្បករ-សិល្បការនី និងបណ្តាហ្វេនៗនាំគ្នាចូលទៅ Comment អបអរសាទរគ្រប់ៗគ្នា ពេលឃើញ idol ទាំងពីររូបបានជួបគ្នាវិញដោយផ្ទាល់ ថែមទាំងបានចំណាយពេលដើរលេងកម្សាន្តលក្ខណៈក្រុមគ្រួសារ និងទទួលទានអាហារជាមួយគ្នាថែមទៀតផង។








អ្វីដែលរឹតតែគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ គឺតារាចម្រៀងវ័យ ៥១ ឆ្នាំរូបនេះ បានបំពាក់ចិញ្ចៀនធំមួយ ជូនអតីតភរិយារបស់លោក ដែលនេះជាកាដូទី១ ក្នុងរយៈពេល ៩ឆ្នាំដែលអ្នកទាំងពីរបានចែកផ្លូវគ្នា។ យ៉ែម សំអូន បានបង្ហាញក្តីរំភើប ភ្ជាប់ជាមួយ Caption យ៉ាងខ្លីថា « first give after 9 year» ធ្វើឱ្យសិល្បករ និងហ្វេនៗរំភើបចិត្តគ្រប់ៗគ្នាពេលឃើញរូបភាពទាំងនេះ។

ក្រឡេកទៅមើល អ្នកម្តាយចាយរាង យ៉ាន លីនដា និងកូនស្រី វិថាណា បានបណ្តើរគ្នាជួបជុំមិត្តភ័ក្តជាហូរហែអំឡុងពេលមកលេងស្រុកខ្មែរលើកនេះ មុនពេលអ្នកទាំងពីរហោះត្រឡប់ទៅអូស្ត្រាលីវិញ។ តាមរយៈវីដេអូបង្ហោះដោយគណនី Sokha Ean បានឱ្យដឹងថា អំឡុងពេលចូលឆ្នាំខ្មែរ លីនដា និងកូនស្រី មានការសម្តែងពិសេសនៅប្រទេសកាណាដា និងទីតាំងសំខាន់ៗផ្សេងទៀត ដែលនឹងផ្តល់ឱ្យពុកម៉ែបងប្អូនខ្មែររស់នៅក្រៅប្រទេសបានជួបជុំរាំកម្សាន្ត យ៉ាងសប្បាយរីករាយ ដូច្នេះបានន័យថា អំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ យ៉ែម សំអូន មិនអាចបណ្តើរអតីតភរិយា និងកូនស្រីដើរលេងកម្សាន្តលក្ខណៈគ្រួសារបានទេ ព្រោះមានតួនាទី និងភារកិច្ចត្រូវរាប់រងរៀងៗខ្លួន។

ទោះជាយ៉ាងនេះក្តី សិល្បករ និងហ្វេនៗ នៅតែសប្បាយចិត្តពេលឃើញ យ៉ែម សំអូន និង យ៉ាន លីនដា បានជួបជជែកគ្នាដោយផ្ទាល់ ព្រោះច្រើនឆ្នាំមកនេះ យ៉ែម សំអូន តែងតែបង្ហាញក្តីនឹករឮកទៅកាន់ម្តាយកូនទាំងពីរ និងទទូចចង់ជួបមុខ៕
























































Account
Security
Favourite Content