ក្រៅពីអាជីពសិល្បៈ បុគ្គលល្បីៗទាំងនេះថែមទាំងចេះ Make up យ៉ាងស្ទាត់ជំនាញ

​អ្នក​សិល្បៈ​មួយ​ចំនួន​​ពួកគេ​មិន​ត្រឹម​តែ​ចេះ​សម្ដែង រាំ ច្រៀង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ចេះ Make up យ៉ាង​ស្ទាត់​ជំនាញ​ថែម​ទៀត រហូត​ក្លាយ​ជា​អាជីព​មួយ​ទៀត ដោយ​មាន​ទាំង​ក្លាយ​ជា​ថៅកែ​ហាង​សាឡន និង​ជា​អ្នក​បង្រៀន​ពី​វិធី​ផាត់​មុខ​ជាដើម។ បើមិនប្រាប់ អាចមិនដឹងថាតារាទាំងនេះមានជំនាញផាត់មុខ​៖

១.Cindy៖ ក្នុង​ពិភព​សិល្បៈ​នរណា​ៗ​ក៏​ដឹង​ពី​ទេពកោសល្យ និង​ជំនាញ​ផាត់​មុខ​ដ៏​ប៉ិនប្រសព្វ​របស់​អតីត​តារា​សម្ដែង​រូប​នេះ​ដែរ។ គិត​មក​ទល់​ពេល​នេះ Cindy មាន​ហាង​សាឡន​ជាច្រើន​កន្លែង ហើយ​ហាង​ខ្លះ​មាន​អាយុកាល​ជាង ២០ ឆ្នាំ​ហើយ និង​សាខា​ខ្លះ​ជាង ១០ ឆ្នាំ។ បន្ទាប់ពី​លោក​ជោគជ័យ​លើ​ហាង​សាឡន ថ្មី​ៗ​នេះ​លោក​បាន​ពង្រីក​អាជីវកម្ម​ថែម​មួយ​កម្រិត​ទៀត គឺ​បើក​ហាង​កែ​សម្ផស្ស​មាន​ឈ្មោះ​ថា ក្លារា (Clara Clinic)។

២.Dee Daniel៖ អតីត​សម្ដែង​រូប​នេះ បាន​តស៊ូ​​ពុះពារ​ឆ្លង​កាត់​នឹង​អាជីព​ជា​អ្នក​ផាត់​មុខ​ជាង ១០ ឆ្នាំ។ មានឈ្មោះ​ពិត យាវ សុយ៉ាឌី មិន​ត្រឹម​តារា​ខ្មែរ​ទទួល​ស្គាល់​ពី​ទឹក​ដៃ Make up របស់​លោក​ប៉ុណ្ណោះ​ទេ​លោក​ក៏​ធ្លាប់ Make up ឱ្យ​តារា​ថៃ ហុង​កុង ចិន នៅ​ពេល​ពួកគេ​មាន​វត្តមាន​នៅ​កម្ពុជា​។ បច្ចុប្បន្ន លោក​រយាល​ដៃ​ពី​វិស័យ​សិល្បៈ​បន្តិច​ហើយ ដោយ​ងាក​មក​ពង្រឹង​ជំនួញ​សម្អាងការ និង​ហាង​សាឡន​ជំនួស​វិញ។ សម្អាងការ​របស់​លោក​ឈ្មោះ ឌី សម្អាងការ ចំណែក​ហាង​សាឡន​ឈ្មោះ​ថា Dee’s Studio Hair Salon។

៣. រំដួលលិចទឹក៖ ដ្បិត​តែ​ចូលរួម​សម្ដែង​រឿង​បាន​មិន​ច្រើន​ប៉ុន្មាន ប៉ុន្តែ មិញ វ៉ាន់ដា ជា​បុគ្គល​លេចធ្លោ​ម្នាក់​ក្នុង​វិស័យ​សិល្បៈ ហើយ​នរណា​ៗ​ក៏​ដឹង​ថា​លោក​ជា​អ្នក​ជំនាញ​ខាង Make up និង​ច្នៃ​ម៉ូដ។ តារា​ល្បី​ៗ​ជាច្រើន​សុទ្ធ​តែ​ធ្លាប់​ឆ្លងកាត់​ការ​ផាត់​មុខ​ពី​រំដួលលិចទឹក រួច​មក​ហើយ​ដូចជា មាស សុខសោភា និង ឱក សុគន្ធកញ្ញា ជាដើម។ មិន​តែ​ប៉ុណ្ណោះ​ធ្លាប់​បង្ហាញ​ស្នាដៃ​ផាត់​មុខជូន​បេក្ខភាព​ប្រកួតប្រជែង​សម្រស់​ជាច្រើន​ទៀតផង។

៤. អតីត​ពិធី​ការិនី ហេង ម៉ារ៉ាឌី៖ បើ​រំលឹក​ទៅ​អតីតកាល​ប្រមាណ ១៥ ឆ្នាំ​មុន គ្រប់គ្នា​ប្រហែល​មិន​ភ្លេច​ពិធី​ការិនី ហេង ម៉ារ៉ាឌី ដែល​អ្នកនាង​ជា​អ្នក Make up ដ៏​ឆ្នើម​ម្នាក់ និង​ជា​គ្រូ​បង្ហាត់​បង្រៀន​វិធី Make up ក្នុង​កម្មវិធី Revlon Face 2 Face ថែម​ទៀត​ផង។ ពេលនេះ​អ្នកនាង​បាន​ឆ្ងាយ​ពី​សិល្បៈ​ច្រើន​ឆ្នាំ​ទៅ​ហើយ ដោយ​ងាក​ទៅ​បើក​ហាង​កែ​ថែរក្សា​សម្ភស្ស ឈ្មោះ​ថា «ម៉ារ៉ាឌី​សាឡន»។

៥. រ៉ូលីន៖ គេ​នៅ​ចាំ​បាន​ថា មុន​ពេល​ក្លាយ​ជា​អ្នក​សិល្បៈ​មាន​ឈ្មោះ​បោះ​សំឡេង​ដូច​បច្ចុប្បន្ន រ៉ូលីន ក៏​ជា​អ្នក​ជំនាញ​ផាត់​មុខ​ម្នាក់​ផង​ដែរ។

៦. ស្រីនា៖ មុន​ក្លាយ​ជា​អ្នក​សិល្បៈ​​ដូច​បច្ចុប្បន្ន ស្រីនា គឺជា YouTuber ល្បី​ខាង​ជំនាញ​ផាត់មុខ​តុបតែង​ខ្លួន ដោយ​នាង​រមែង​ចែករំលែក និង​បង្រៀន​គន្លឹះ​ផាត់​មុខ​ប្លែក​ៗ និង​ការ​រៀបចំ​ខ្លួន​ដល់​យុវវ័យ​វ័យ​ក្មេង។

៧. Influencer វ័យក្មេង Jimi Castle៖ មិន​ខុស​ពី ស្រីនា ប៉ុន្មាន​ទេ ស្រី​ស្អាត Jimi Castle ជា​បុគ្គល​សិល្បៈ​ម្នាក់​ដែល​តែងតែ​បង្រៀន​ពី​ការ​ផាត់​មុខ​ប្លែក​ៗ និង​ការ​ប្រើប្រាស់​ផលិតផល​ថែ​សម្រស់​ឱ្យ​បាន​ត្រឹមត្រូវ។

៨. តារាសម្តែងភេទទី៣ លាង សុធា ហៅ ប៉ុបពី៖ មិន​ត្រឹម​មាន​សមត្ថភាព​ក្នុង​ការ​សម្តែង និង​ជា​ពិធី​ករ​ប៉ុណ្ណោះ​ទេ ប៉ុបពី ដែល​តែង​លេច​មុខ​ជា​គណៈកម្មការ​កម្មវិធី Miss Queen រូប​នេះ ក៏​ជា​អ្នកផាត់​មុខ​ជំនាញ​ម្នាក់​ផង​ដែរ។

៩. ពិធី​ករ និង​ជា​តារា​សម្ដែង អៀម សុខា៖ ក្រៅ​ពី​អាជីព​ពិធី​ករ និង​ជាតា​រា​សម្ដែង តារា​ភេទទី៣ អៀម សុខា ក៏​ជា​អ្នក​ផាត់​មុខ​ល្បី​ឈ្មោះ​ម្នាក់​ក្នុង​ពិភព​សិល្បៈ​កម្ពុជា ដែល​គ្រប់គ្នា​ទទួល​ស្គាល់​ស្នាដៃ​ផង​ដែរ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត