ត្រៀមៗ! Ah Da Sakada និង Peypey Dy នឹងបញ្ចេញបទចម្រៀងរួមគ្នាជាថ្មីនៅថ្ងៃ១៤កុម្ភៈនេះ

ជាដំណឹងរីករាយសម្រាប់ប្រិយមិត្តអ្នកគាំទ្រអ្នកគាំទ្រ លោក ទ្រី សក្កដា ហៅ Ah Da Sakada និងលោក សែម ឡង់ឌី ហៅ Peypey Dy ដោយថ្មីៗនេះគណនីហ្វេសប៊ុក Ah Da Sakada បានបង្ហោះរូបភាពមួយសន្លឹកបង្ហាញឱ្យឃើញថា អ្នកទាំងពីរកំពុងត្រៀមបញ្ចេញស្នាដៃបទចម្រៀងរួមគ្នាថ្មីមួយទៀត សម្រាប់ថ្ងៃទី១៤កុម្ភៈខាងមុខនេះ។

Ah Da Sakada រៀបរាប់ថា៖ «រួចរាល់សម្រាប់ថ្ងៃនេះ​! ឆ្នាំនេះមានអ្វីប្លែកសម្រាប់​ 14 កុម្ភៈ? នឹកពួកយេីងអត់​  We’re back»។

បន្ទាប់ពីបាន​ទទួល​បាន​ដំណឹង​នេះហើយ ​ហ្វេន​ៗ​របស់​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​ក្ដី​រំភើប​រីករាយ ​អន្ទះសារ​ចង់​ស្ដាប់ ​និង​ទស្សនា​បទ​ចម្រៀង​ថ្មី​របស់​អ្នក​ទាំង​ពីរ​សឹង​តែ​គ្រប់​គ្នា​ ដោយសារតែបទកន្លងមករបស់អ្នកទាំងពីរដែលចេញនៅថ្ងៃទី១៤កុម្ភៈ តែងតែចាក់ចោត និងចាក់ទម្លុះចិត្តហ្វេនៗ ពិសេសហ្វេនៗអ្នក Single អត់គូរតែម្តង។ ដោយឡែក សម្រាប់ឆ្នាំនេះវិញ គេនៅមិនទាន់ដឹងថា អ្នកទាំងពីរនឹងជ្រើសរើសយកទម្រង់ចាស់មកប្រើទៀត ឬមានការកែប្រែថ្មីឬយ៉ាងណាទេ មានតែរង់ចាំអ៊ុតមើលបទថ្មីនៅថ្ងៃ១៤ សប្តាហ៍ក្រោយទាំងអស់គ្នា។

សូមជម្រាបថា កន្លង​មក​លោក​ ទ្រី សក្កដា និង​លោក សែម ឡង់ឌី តែងតែ​មាន​បទ​ចម្រៀង​ចេញ​ជូន​មិត្ត​អ្នក​ស្ដាប់​របស់​ខ្លួន​នៅ​រាល់​ទិវា​នៃ​ក្ដីស្រលាញ់​ជា​និច្ច​ តួយ៉ាងគិតមកទល់ពេលនេះ អ្នកទាំងពីរបាន​ចេញ​បទ​ចម្រៀង​គ្នា​ចំនួន​៥​បទ​ហើយ​​ បើ​បូក​សរុប​ទាំង​បទ​ចម្រៀង​ថ្មី​ត្រៀម​ចេញ​នេះ​ទៀត​ គឺជា​បទ​ចម្រៀង​ទី៦ ​ដែល​ជា​ស្នាដៃ​ច្រៀង​រួម​គ្នា​រវាង​អ្នក​ទាំង​ពីរ។ ចម្រៀងទាំង៥បទដែលធ្លាប់អង្រួនចិត្តហ្វេនៗក្នុងថ្ងៃទី១៤កុម្ភៈកន្លងទៅ រួមមាន៖ «ទិញ​ផ្កា​ជូន​ខ្លួន​ឯង» «អត់​គូ​អត់​លិឍ​» «ស្រលាញ់​ខ្លួន​ឯង​»​ «Best Friends» និង​បទ​ «ស៊ូអត់​ Solo Valentine» ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ