បណ្ដុំម៉ូដក្រចកប្លែកៗរបស់ក្រុមនារី Aespa ឃើញហើយព្រឺក្បាល

ការរចនាម៉ូដក្រចកគឺជាសិល្បៈមួយក្នុងការបន្ថែមភាពស្រស់ស្អាតទៅលើម្រាមដៃនិងអាចនិយាយបានថាជារឿងសាមញ្ញសម្រាប់មនុស្សស្រីប៉ុន្ដែប្រសិនបើតុបតែងជ្រុលពេកអាចមើលទៅគឺញញើតព្រោះថាស្អេកស្កាស់ពេកមិនស្អាតឡើយ។

ស្របពេលជាមួយគ្នាដែរដើម្បីបន្ថែមភាពទាក់ទាញថ្មីៗនេះក្រុមចម្រៀងនារីខេប៉ុបជាច្រើនក៏ចាប់ផ្ដើមងាកមកតុបតែងក្រចករបស់ខ្លួនតាមស្ទីលប្លែកៗនៅពេលចេញចម្រៀងថ្មីម្ដងៗ។ ក្នុងចំណោមនោះក្រុមនារី Aespa គឺពិតជាមានភាពលេចធ្លោក្នុងការតុបតែងក្រចករបស់ខ្លួននិងធ្វើកាន់តែប្លែកទៅៗហើយម៉ូតក្រចកទាំងនោះក៏បានធ្វើឲ្យមហាជនហាក់មានការភ្ងាក់ផ្អើ់លជាខ្លាំង។

សម្រាប់ការរចនាម៉ូដក្រចកនោះគឺភាគច្រើនធ្វើឡើងនៅពេលដែលក្រុមចម្រៀងមួយនេះចេញបទ “Savage” និងក៏ជាផ្នែកមួយដែរដើម្បីប្រម៉ូតអាលប៊ុមថ្មីរបស់ខ្លួន។ ក្រចករបស់ពួកនាងគឺតុបតែងបែបវែងៗ ខ្លាំងមិនតិចជាង ៣ សង់ទីម៉ែត្រនោះទេលាយឡំជាមួយពណ៌ច្រើនចម្រុះ។ លើសពីនេះថែមទាំងមានក្បូរក្បាច់ច្រើនបិតត្បូងនិងរូបតុក្កតាធំៗ។

មហាជនជាច្រើនក៏បានបញ្ចេញមតិថាវាមើលទៅស្រស់ស្អាតតែក៏ព្រឺរក្បាលណាស់ដែរ ថែមទាំងបានសរសើរតារាស្រីទាំងនេះថាពិតជាពូកែមែនដែលអាចស៊ូទ្រាំបិតក្រចកឡើងទៅជាអ៊ីចឹង ព្រោះវាធំមើលទៅរញ៉េរញ៉ៃទើសទែងនិងពិបាកកាន់របស់របរជាដើម។ ជាក់ស្ដែង​បើមនុស្សធម្មតាធ្វើម៉ូតបែបនេះវិញច្បាស់ជាធ្វើការងារអ្វីមិនកើតនោះទេ។

តែយ៉ាងបើតាមការរៀបរាប់របស់ក្រុមការងារនារី Aespa ក្រចកដែលតុបតែងបែបនេះគឺពួកនាងពាក់តែពេលឡើងសម្ដែងប៉ុណ្ណោះទាំងនោះជាក្រចកពាក់ទេនៅពេលដែលសម្ដែងចប់រួចរាល់នឹងដោះចេញវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច