Adda បង្ហាញការយល់ឃើញលើប្រធានបទ Bully បន្ទាប់ពីបានធូរស្បើយពីជំងឺបាក់ទឹកចិត្តមួយរយៈ

ហ្វេនៗអ្នកគាំទ្រតារាចម្រៀងឯករាជ្យ ម្ចាស់បទ «ភ្លើង» កញ្ញា Adda ប្រាកដជានៅចាំបានថា កាលពីឆ្នាំកន្លងទៅ តារាចម្រៀងរូបនេះបានប្រកាសឱ្យដឹងថា នាងមានជំងឺបាក់ទឹកចិត្ត (Depression) ច្រើនឆ្នាំមកហើយ រហូតសម្រេចចិត្តឃ្លាតឆ្ងាយពីមហាជន បណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាម អស់មួយរយៈ ដើម្បីជួបអ្នកចិត្តសាស្ត្រ និង ប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា ដើម្បីជាការដកឃ្លា និងផ្សះផ្សាយផ្លូវចិត្តឱ្យល្អប្រសើរមកវិញ។

មិនយូរប៉ុន្មាន កញ្ញា Adda បានត្រឡប់វិញតាមសន្យាក្រោយសំងំព្យាបាលជំងឺនេះអស់រយៈពេលជាច្រើនខែ។ ក្រោយត្រឡប់មកវិញ នាងបានប្រើប្រាស់ជីវិតយ៉ាងមានក្តីសុខបំផុតជាមួយគូស្នេហ៍ និងមនុស្សជុំវិញខ្លួន។ តួយ៉ាងមួយរយៈពេលចុងក្រោយនេះ នាងរមែងធ្វើដំណើរកម្សាន្តឆ្លងទ្វីបឆ្លងប្រទេសជាច្រើនយ៉ាងរំភើយទៀតផង។

គេបានដឹងមកយ៉ាងច្បាស់ថា Adda មិនត្រឹមតែជាតារាចម្រៀងដ៏មានទេពកោសល្យក្នុងចំណោមតារាចម្រៀង Original ល្បីៗនោះទេ ប៉ុន្តែនាងជាតារាស្រីម្នាក់មានចំណេះដឹងខ្ពង់ខ្ពស់ និងពោរពេញទៅដោយគំនិតត្រិះរិះពិចារណា ពិសេសលើប្រធានបទផ្សេងៗដែលកើតមានក្នុងសង្គមនាពេលបច្ចុប្បន្ន។ នាងរមែងបង្ហាញការយល់ឃើញ និងការឆ្លើយតបគ្រប់សំនួររបស់អ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដែលបានចោតសួរនាងកាលពេលកន្លងទៅដោយមិនលាក់លៀម មិនថាសំនួរនោះជាប្រភេទសំនួរអ្វីនោះទេ។

បន្ទាប់ពីបានធូរស្បើយពីជំងឺបាក់ទឹកចិត្តមក គេឃើញ Adda ចាប់ផ្តើមមានសកម្មភាពជាធម្មតា ដោយថ្មីៗនេះនាងបានលេចមុខក្នុងកិច្ចសម្ភាសមួយរបស់ Page Visakha FC – Pride of Cambodia ក្រោមប្រធានបទ Bully “ ការគោរព និងឲ្យតម្លៃអ្នកដទៃ គឺស្មើនឹងការគោរព និងឲ្យ​តម្លៃខ្លួនឯង“។

វីដេអូរយៈពេលប្រមាណ ៩នាទី តារាចម្រៀង Adda បានបង្ហាញការយល់ឃើញសំខាន់ៗជាច្រើនចំពោះប្រធានបទ Bully នេះ ដោយកញ្ញាបានចាត់ទុកថា សម្រាប់ពេលបច្ចុប្បន្ន ប្រធានបទ Bully គឺជាប្រធានបទមួយដែលក្តៅ និងពេញនិយមលើពិភពលោក រួមទាំងកម្ពុជា និងកើតមានតាមលក្ខណៈ Platform Online មួយចំនួនផងដែរ។

Adda បានបែងចែកការ Bully ជាពីរប្រភេទ គឺ Physical Bully និង Cyber Bully។ យ៉ាងណាទាំងពីរប្រភេទនេះ នៅតែស្ថិតក្នុងចង្កោមពាក្យថា Bully ដូចគ្នា គ្រាន់តែវាកើតចេញពីបរិស្ថាន និងបរិយាកាសផ្សេងខុសៗគ្នា។ Adda ពន្យល់បន្ថែមលើពាក្យ Bully ថា ប្រសិនបើមានបុគ្គលប្រឡងចម្រៀង ឬលេងកីឡា ឬក៏ធ្វើសកម្មភាពអ្វីដែលមិនបានទទួលជោគជ័យ ឬអ្នកទស្សនាមិនពេញចិត្តលើសកម្មភាពរបស់ពួកគេ រួចហើយពួកគាត់អាចបង្កជាសំឡេង ឬកាយវិការ។ ឧទាហរណ៍ថា បើមានក្រដាសនឹងគប់ក្រដាស ឬបើមានគ្នាច្រើនអាចនឹងបញ្ចេញសំឡេងចំអកឡកឡាយទៅកាន់បុគ្គលដែលកំពុងប្រឡង និងលេងកីឡាផ្សេងៗនោះ។ ដោយឡែក Cyber Bully គឺជាការសរសេរជាសារឬក៏ Comment លក្ខណៈសាធារណៈទៅលើ Online Platform មួយចំនួន ឧទាហរណ៍ «ធ្វើបែបហ្នឹងមិនស្អាត» «ធ្វើចឹងអាក្រក់មើលណាស់» «មិនគួរធ្វើចឹងសោះ» ហើយក៏អាចកើតចេញពីបុគ្គលមួយចំនួនដែលអត់បានគិតពីអារម្មណ៍អ្នកដទៃ។ 

Adda សង្កត់ធ្ងន់ថា៖ «សម្តីរបស់យើងគឺជាថ្នាំ ហើយសម្តីរបស់យើងក៏ជាអាវុធផងដែរ។ ចឹង! ការដែលយើងជះឥទ្ធិពលទៅលើបុគ្គលទាំងឡាយ នៅពេលដែលយើងបញ្ចេញកាយវិការ ឬមួយក៏និយាយពាក្យសម្តីអីទៅ វាតែងតែមានផលប៉ះពាលទាំងល្អនិងអាក្រក់។ បើសិនជាល្អ បុគ្គលហ្នឹងទទួលយកដោយសប្បាយចិត្ត តែបើសិនជាអត់ល្អ វាជាគំនិតអវិជ្ជមាន វាអាចធ្វើឱ្យអ្នកដែលស្តាប់ឮ អ្នកទទួលពាក្យរបស់យើងហ្នឹង គាត់អាចកើតមានការបាក់ទឹកចិត្ត យាយទៅសម្តីរបស់យើងអាចបំបាក់ទឹកចិត្តមនុស្សបានយ៉ាងងាយស្រួលបំផុត ហើយវាអាចនឹងធ្វើឱ្យបុគ្គលមួយហ្នឹង ប្រសិនជាគាត់មិនមានទឹកចិត្តរឹងមាំ គាត់អាចនឹងប្រព្រឹត្តទង្វើដែលមិនល្អចំពោះខ្លួនឯង ឬអ្នកដ៏ទៃជុំវិញខ្លួន។ គាត់អាចនឹងបំផ្លាញខ្លួនឯង អាចនឹងបាក់ទឹកចិត្តនៅពេលដែលគេចំអកឡកលើយទៅកាន់គាត់ គឺគាត់អត់មានបំណងចង់ធ្វើអ្វីបន្តទៀត ដែលគេហៅថា Motivation ទាំងអស់នោះហើយដែលកើតចេញពីពាក្យសម្តីBully ចំអកឡកលើយរបស់យើងទាំងអស់គ្នា»

ក្រឡេកទៅមើលការ Bully លើទម្រង់ Platform Online វិញ កញ្ញា Adda ថា ភាគច្រើនឃើញកើតមាននៅបស្ចិមប្រទេសច្រើន ពោលគឺប្រទេសលោកខាងលិច គឺប្រទេសដែលមានអត្រាប្រជាជនធំ។ ដូច្នេះ វប្បធម៌នៃការចំអកឡកឡាយ មាក់ងាយ ប្រមាថ (ដែលហៅថា Bully) បានសាយភាយទៅដល់ទ្វីបអាស៊ីហើយ ចំណែកក្នុងប្រទេសកម្ពុជាផ្ទាល់ កញ្ញា សង្កេតឃើញថាតែងតែកើតមានច្រើនទៅលើបុគ្គលសាធារណៈ ដូចជាសិល្បករ កីឡាករ ឬអ្នកនយោបាយផ្សេងៗ។

ឆ្លងកាត់បទពិសោធន៍ដែលធ្លាប់ទទួលបានក្នុងនាមជាសិល្បករម្នាក់ Adda ថា៖ «ក្នុងនាមជាសិល្បករដូចខ្ញុំ ខ្ញុំតែងតែទទួលបានការរិះគន់។ ចឹង! សម្រាប់ខ្ញុំ ខ្ញុំចង់ឱ្យសិល្បករទាំងអស់ដែលជាបុគ្គលសាធារណៈទទួលយកការរិះគន់ជាជាងគិតថាវាជាការ Bully។ ព្រោះពេលដែលយើងដាក់ខ្លួនយើងថាជាបុគ្គលសាធារណៈ វាតែងតែមានពាក្យសម្តីទាំងវិជ្ជមាន និងអវិជ្ជមាន បើយើងដាក់ខ្លួនថា ខ្ញុំធ្វើការងារសាធារណៈខ្ញុំជាបុគ្គលសាធារណៈ យើងមិនមកហៅវាថាជា Bully ទៀតទេ តែជាការរិះគន់។ តែការរិះគន់នោះ វាមានរិះគន់ស្ថាបនា និងរិះគន់ជាន់ពន្លិច ខ្ញុំចង់ឱ្យបុគ្គលសាធារណៈទាំងអស់តាំងចិត្ត ស្មារតីមួយថា រឹងមាំ ទទួលយកពាក្យរិះគន់ ទាំងល្អមិនល្អទាំងឡាយ ហើយកុំឱ្យវាប៉ះពាល់អារម្មណ៍ក្នុងការធ្វើការងាររបស់យើង ប៉ុន្តែ Bully គឺកើតឡើងទៅលើបុគ្គលមិនមែនបុគ្គលសាធារណៈ ឧទាហរណ៍ ជាសិស្សសាលា ម្តាយ ឪពុក កូនក្មេង ឬបុគ្គលកំពុងប្រឡងធ្វើការងារអ្វី គឺពួកគាត់មិនមែនជាបុគ្គលសាធារណៈទេ ចឹងពេលទាំងអស់គ្នាទៅចំអកឡកឡាយឱ្យគាត់ នេះហើយហៅថា Bully វាលែងជាការរិះគន់ហើយ តែជាការចំអក ការប្រមាថ»។

ដើម្បីជៀសវាងពីការប្រើប្រាស់ពាក្យ Bully កញ្ញា Adda បានលើកឡើងប៉ុន្មានចំណុចខាងក្រោមនេះ៖ 

១. រៀនស្វែងយល់ពីសីលធម៌នៃការរស់នៅក្នុងសង្គម

២. រៀនយកចិត្តគេដាក់ចិត្តយើង

៣. ព្យាយាមប្រើពាក្យសម្តីជាការលើកទឹកចិត្ត ជាជាងការចំអកឡកឡាយ

៤. ត្រូវរៀននិយាយពាក្យសម្តី ការគិត លើកទឹកចិត្តខ្លួនឯងជាមុន

ក្នុងនាមជាបុគ្គលម្នាក់ធ្លាប់ឆ្លងកាត់ជំងឺបាក់ទឹកចិត្ត កញ្ញា Adda គ្មានអ្វីក្រៅពីការលើកទឹកចិត្តឱ្យទាំងអស់គ្នាជួយលុបបំបាត់វប្បធម៌នៃការចំអកឡកឡាយ មាក់ងាយ ប្រមាថ (ដែលហៅថា Bully) ទាំង Physical Bully និង Cyber Bully មិនត្រឹមតែសិល្បករ កីឡាករ និងទៅកាន់បុគ្គលដទៃទៀតទាំងអស់គ្នា។ គ្រប់យ៉ាងអាចជះឥទ្ធិពលវិជ្ជមានបាន គឺចាប់ផ្តើមពីខ្លួនយើងទាំងអស់គ្នា!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់