មូលហេតុបែបនេះទើបតារាស្រីល្បី Li BingBing បាត់មុខច្រើនឆ្នាំពីវិស័យសិល្បៈ

Li BingBing ជាតារាសម្ដែងស្រីមានឈ្មោះល្បីល្បាញម្នាក់ក្នុងប្រទេសចិនជាពិសេសថែមទាំងធ្លាប់បង្ហាញវត្ដមានក្នុងរឿងហូលីវូតទៀតផង។ ចាប់ផ្ដើមប្រឡូកក្នុងសិល្បៈចាប់តាំងពីឆ្នាំ ១៩៩៧ មករូបនាងបានសម្ដែងរឿងភាគតូចធំជាច្រើនមិនតិចជាង ៣០ រឿងឡើយ។ ខណៈរឿងដែលតារាស្រីវ័យ ៤៩ សម្ដែងសុទ្ធសឹងតែទទួលបានជោគជ័យនិងទទួលបានការសរសើរពីមហាជន។

ថ្វីបើប្រជាប្រិយភាពរបស់ Li Bingbing  នៅតែមានឥទ្ធិពលក្នុងវិស័យកុននិងរឿងភាគប៉ុន្ដែអ្វីដែលធ្វើឲ្យអ្នកគាំទ្រនិងទស្សនិកជនងឿយឆ្ងល់នោះគឺនាងមិនបានទទួលសម្ដែងរឿងឡើយចាប់តាំងពីឆ្នាំ​ ២០១៨ មកម្ល៉េះ។ ការខកខានចេញសម្ដែងជាយូរឆ្នាំនេះនៅតែជាចម្ងល់របស់មហាជនរហូតដល់មានអ្នកខ្លះជឿជាក់ថាប្រហែលមកពីនាងមានការហត់នឿយពេកទើបសម្រេចចិត្តសម្រាករយៈពេលយូរដល់ម្លឹង។

រហូតដល់ពេលថ្មីៗ តារាសម្ដែងស្រីនេះក៏បានបង្ហោះសារមួយក្នុងបណ្ដាញសង្គម Weibo របស់ខ្លួន។ ឆ្លៀតពេលបន្ទាប់ពីថតកម្មវិធីកម្សាន្ដចប់នាងបានរៀបរាប់ថា៖ នាងពិតជាហត់ខ្លាំងហើយច្រើនឆ្នាំកន្លងមកគឺតែងតែមានបញ្ហាក្នុងការគេងពោលគេងមិនលក់សូម្បីតែប្រើថ្នាំក៏ដោយ។ មិនតែប៉ុណ្ណោះតែងតែមានអារម្មណ៍ហត់ជាប្រចាំ គ្មានកម្លាំងកំហែងក្នុងការធ្វើអ្វីឡើយ។ ថែមទាំងឆាប់មួម៉ៅនិងប៉ះពាល់អារម្មណ៍ផងដែរ។

បើតាមសម្ដីរបស់តារាសម្ដែងនិងក្រុមការងារដែលធ្លាប់ធ្វើការរួមគ្នាជាមួយរួបនាងបានលើកឡើងថាតារាស្រីរូបនេះជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់។ មិនតែប៉ុណ្ណោះនាងយកចិត្តទុកដាក់ខ្លាំងលើការងាររបស់ខ្លួនជាហេតុធ្វើឲ្យពេលខ្លះនាងមើលទៅហាក់ដូចជាស្រ្ដេសនិងហត់ខ្លាំង។ កាលពីកំឡុងពេលថតរឿង “Di Ren Jie” កាលពីឆ្នាំ ២០១០ នាងបានត្រូវរបួសគ្រេចជើងប៉ុន្ដែនៅតែស៊ូថតដល់ចប់និងហាត់សមវគ្គវ៉ៃគ្នាទៀត។ ពោលមិនសូវជាបានសម្រាកឡើយ។

ការខិតខំប្រឹងប្រែងជ្រុលដោយមិនបានសម្រាកនេះជាមូលហេតុធ្វើឲ្យសុខភាពតារាស្រីនេះចុះខ្សោយម្ដងបន្ដិចៗយូរៗទៅក៏ប្រែជាធ្លាក់ខ្លួនឈឺនិងមានជំងឺប្រចាំកាយគេងមិនលក់។ រហូតដល់មួយរយៈចុងក្រោយនាងត្រូវការពេលសម្រាកឲ្យបានច្រើននិងព្យាបាលថែទាំងសុខភាពទើបខកខានមិនបានចេញសម្ដែងរឿងផ្សេងៗ។

តែយ៉ាងណាក្ដីបើទោះជាបាត់មុខពីផ្នែកសម្ដែងតែតារាស្រីនេះជាម្ចាស់ផលិតកម្មធំមួយនៅប្រទេសចិនគឺ ​​Hoa Hoa Entertainment ​ដែលជាទ្រនំរបស់តារាល្បីៗ ដូចជា ​​Zhao Liying, Cheney Chen, Zhang Huiwen , Zhou Ye, Peter Ho និង Guli Nazha ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ