​សម្ដី​ ៨ ឃ្លា​ពី​ CL ​ជួយ​ឲ្យ​អ្នក​ស្រលាញ់​ខ្លួន​ឯងជាខ្លួនឯង មិនបាច់ខំធ្វើតាមគេ

Lee Chaerin ដែល​មនុស្សភាគច្រើន​​ស្គាល់​ថា CL ជា​អ្នក​និពន្ធ និង​ Rapper ជួរ​មុខ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ហើយនាង​ធ្លាប់​ឆ្លង​កាត់​ព្យុះ​ភ្លៀង​រាប់មិនអស់​នៅ​ក្នុង​អាជីព​ជា​តារា​ចម្រៀង​របស់​ខ្លួនតាំងពី​​រឿង​រូបរាង​កាយ និង​ភាព​ខុស​គេ​របស់នាង។ អតីត​មេក្រុម​ 2NE1 ត្រូវ​បាន​អ្នក​គាំទ្រ​ដាក់​រហ័ស​នាម​ឲ្យ​ថា Queen ដោយ​ភាព​ជឿជាក់ និង​មិន​ដែល​ខ្លាច​ក្នុង​ការ​ធ្វើ​ជា​ខ្លួន​ឯង។ ធ្លាប់​បាត់មុខ​ពី​សិល្បៈ និង​ធ្លាប់​ត្រូវ​បាន​អ្នក​គាំទ្រ​រិះគន់​រឿង​រូបរាង​ តែ​យ៉ាង​ណា​យើង​មក​ដឹង​ពី​សម្រង់​សម្ដី​ដ៏មានអត្ថន័យរបស់​ CL ​អ្នក​អាច​រៀន​សូត្រ​តាម​បាន។

ពួក​គេ​ចំអក​ដាក់​យើង​ ដោយ​សារ​តែ​យើង​​មិន​ដូច​ពួក​គេ តែ​យើង​ចំអក​ដាក់​ពួក​គេ​ដោយ​សារ​ពួក​គេ​ដូច​តែ​គ្នា។

មនុស្ស​សាមញ្ញ​ហាក់​មិន​ចូល​ចិត្ត​ខ្ញុំ​ឡើយ ដោយ​សារ​ពួក​គេ​គិត​ថា​ខ្ញុំ​ជា​មនុស្ស​​ចម្លែក។

អត្តចរិត​របស់​ខ្ញុំ​មាន​តែ​ពណ៌ស និង​ខ្មៅ​ប៉ុណ្ណោះ វា​មិន​ដែល​នៅ​ចំណុច​កណ្ដាល ឬ​លាយឡំ​គ្នា​បាន​ឡើយ។

ជា​ទូទៅ​ មនុស្ស​ភាគ​ច្រើន​គិត​ថា​ស្ត្រី​អាស៊ី​ទន់​ខ្សោយ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ខ្ញុំ​រឹងមាំ​ណាស់។

ខ្ញុំ​គិត​ថា​អ្នក​ត្រូវ​ដើរ​តួ​ជា​ខ្លួន​ឯង ហើយ​ស្រលាញ់​អ្វី​ជា​ខ្លួន​ឯង​។ វា​រឹត​តែ​សំខាន់​ក្នុង​ការ​មាន​ស៊េរី​ភាព​ ស្មោះ​ត្រង់​ រីករាយ​នឹង​ជីវិត​របស់​ខ្លួន​ និង​សប្បាយចិត្ត។

ក្មេង​ស្រី​អាស៊ី​ស្ដាប់​បង្គាប់​ណាស់ អៀន​ខ្មាស​ច្រើន និង​ស្ងប់ស្ងាត់ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា​វា​កំពុង​តែ​ផ្លាស់ប្ដូរ ហើយ​ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​រឹងមាំ និង​ចង់​ប្រាប់​ទៅ​កាន់​ពួកគេ​ថា​ វា​មិន​អី​ទេ​ដែល​អ្នក​ខុស​ពី​គេ។

ខ្ញុំ​ចង់​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ដទៃ​ តាម​រយៈ​ការ​ make up ចម្រៀង​ និង​ fashion របស់​ខ្ញុំ​ឬ​ក៏​អ្វី​មួយ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​ទទួល​បាន​ជឿជាក់​ពីរឿង​ទាំង​អស់​នេះ។

បើ​ទោះ​បី​ជា​អ្នក​មិន​យល់​ពី​ភាសា​ តែ​អ្នក​នៅ​តែ​អាច​ស្រលាញ់​តន្ត្រី​បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច