​សម្ដី​ ៨ ឃ្លា​ពី​ CL ​ជួយ​ឲ្យ​អ្នក​ស្រលាញ់​ខ្លួន​ឯងជាខ្លួនឯង មិនបាច់ខំធ្វើតាមគេ

Lee Chaerin ដែល​មនុស្សភាគច្រើន​​ស្គាល់​ថា CL ជា​អ្នក​និពន្ធ និង​ Rapper ជួរ​មុខ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ហើយនាង​ធ្លាប់​ឆ្លង​កាត់​ព្យុះ​ភ្លៀង​រាប់មិនអស់​នៅ​ក្នុង​អាជីព​ជា​តារា​ចម្រៀង​របស់​ខ្លួនតាំងពី​​រឿង​រូបរាង​កាយ និង​ភាព​ខុស​គេ​របស់នាង។ អតីត​មេក្រុម​ 2NE1 ត្រូវ​បាន​អ្នក​គាំទ្រ​ដាក់​រហ័ស​នាម​ឲ្យ​ថា Queen ដោយ​ភាព​ជឿជាក់ និង​មិន​ដែល​ខ្លាច​ក្នុង​ការ​ធ្វើ​ជា​ខ្លួន​ឯង។ ធ្លាប់​បាត់មុខ​ពី​សិល្បៈ និង​ធ្លាប់​ត្រូវ​បាន​អ្នក​គាំទ្រ​រិះគន់​រឿង​រូបរាង​ តែ​យ៉ាង​ណា​យើង​មក​ដឹង​ពី​សម្រង់​សម្ដី​ដ៏មានអត្ថន័យរបស់​ CL ​អ្នក​អាច​រៀន​សូត្រ​តាម​បាន។

១ ពួក​គេ​ចំអក​ដាក់​យើង​ ដោយ​សារ​តែ​យើង​​មិន​ដូច​ពួក​គេ តែ​យើង​ចំអក​ដាក់​ពួក​គេ​ដោយ​សារ​ពួក​គេ​ដូច​តែ​គ្នា។

២ មនុស្ស​សាមញ្ញ​ហាក់​មិន​ចូល​ចិត្ត​ខ្ញុំ​ឡើយ ដោយ​សារ​ពួក​គេ​គិត​ថា​ខ្ញុំ​ជា​មនុស្ស​​ចម្លែក។

៣ អត្តចរិត​របស់​ខ្ញុំ​មាន​តែ​ពណ៌ស និង​ខ្មៅ​ប៉ុណ្ណោះ វា​មិន​ដែល​នៅ​ចំណុច​កណ្ដាល ឬ​លាយឡំ​គ្នា​បាន​ឡើយ។

៤ ជា​ទូទៅ​ មនុស្ស​ភាគ​ច្រើន​គិត​ថា​ស្ត្រី​អាស៊ី​ទន់​ខ្សោយ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ខ្ញុំ​រឹងមាំ​ណាស់។

៥ ខ្ញុំ​គិត​ថា​អ្នក​ត្រូវ​ដើរ​តួ​ជា​ខ្លួន​ឯង ហើយ​ស្រលាញ់​អ្វី​ជា​ខ្លួន​ឯង​។ វា​រឹត​តែ​សំខាន់​ក្នុង​ការ​មាន​ស៊េរី​ភាព​ ស្មោះ​ត្រង់​ រីករាយ​នឹង​ជីវិត​របស់​ខ្លួន​ និង​សប្បាយចិត្ត។

៦ ក្មេង​ស្រី​អាស៊ី​ស្ដាប់​បង្គាប់​ណាស់ អៀន​ខ្មាស​ច្រើន និង​ស្ងប់ស្ងាត់ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា​វា​កំពុង​តែ​ផ្លាស់ប្ដូរ ហើយ​ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​រឹងមាំ និង​ចង់​ប្រាប់​ទៅ​កាន់​ពួកគេ​ថា​ វា​មិន​អី​ទេ​ដែល​អ្នក​ខុស​ពី​គេ។

៧ ខ្ញុំ​ចង់​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ដទៃ​ តាម​រយៈ​ការ​ make up ចម្រៀង​ និង​ fashion របស់​ខ្ញុំ​ឬ​ក៏​អ្វី​មួយ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​ទទួល​បាន​ជឿជាក់​ពីរឿង​ទាំង​អស់​នេះ។

៨ បើ​ទោះ​បី​ជា​អ្នក​មិន​យល់​ពី​ភាសា​ តែ​អ្នក​នៅ​តែ​អាច​ស្រលាញ់​តន្ត្រី​បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត