ផ្អែមល្ហែមខ្លាំង! គូស្នេហ៍តារាកូរ៉េ ៥ គូ តែងធ្វើឲ្យអ្នកគាំទ្រលួចច្រណែន

គូស្នេហ៍តារាកូរ៉េមិនតិចទេ ដែលប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួន តែមានមិនច្រើនឡើយដែលអាចសេពគប់គ្នាបានយូរអង្វែង និងហ៊ានបង្ហាញភាពផ្អែមល្ហែមជាសាធារណៈមិនខ្វល់ពីក្រសែភ្នែកអ្នកដទៃ។ គូស្នេហ៍កូរ៉េ ៥ គូនេះ ត្រូវបានអ្នកគាំទ្រចាត់ទុកថា ជាគូស្នេហ៍ផ្អែមល្ហែមខ្លាំង និងធ្វើឲ្យអ្នកគាំទ្រច្រណែនខ្លាំងៗ តែម្ដង។

១. Lee Kwang-Soo និង Lee SunBin

មកដល់ពេលបច្ចុប្បន្ន គូស្នេហ៍មួយគូនេះបានសេពគប់គ្នាអស់រយៈពេល ៧ ឆ្នាំមកហើយ។ ជារឿយៗ អ្នកទាំងពីរតែងត្រូវគេប្រទះឃើញចេញដើរកម្សាន្ដជាមួយគ្នា។ អ្នកទាំងពីរធ្លាប់ទម្លាយក្នុងបទសម្ភាសថា រាល់ពេលទំនេរអ្នកទាំងពីរឧស្សាហ៍ចំណាយពេលរួមគ្នា ដូចជាមើលភាពយន្ដនៅផ្ទះជាដើម។ ថ្មីៗ នេះ Lee Kwang-Soo និង Lee SunBin ក៏ត្រូវបានអ្នកគាំទ្រប្រទះឃើញ ទៅដើរកម្សាន្ដនៅឯប្រទេសជប៉ុន និងបង្ហាញភាពផ្អែមល្ហែមនៅតាមដងផ្លូវថែមទៀត។ អ្នកទាំងពីរដើរកម្សាន្ដយ៉ាងរីករាយដូចជាគូស្នេហ៍ទូទៅដែរ។

២.Jung Kyung-Ho និង Choi SooYoung

ក្រឡេកមកមើលគូស្នេហ៍មួយគូនេះវិញ គឺសេពគ្នាជាង ១២ ឆ្នាំហើយ។ កាលពីខែ កុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ តារាស្រី SooYoung និងមិត្ដប្រុសលោក Jung Kyung Ho ត្រូវបានអ្នកគាំទ្រប្រទះឃើញដើរកម្សាន្ដជាមួយគ្នាយ៉ាងផ្អែមល្ហែមនៅឯសួនសត្វមួយកន្លែងនៅទីក្រុង Sydney ប្រទេសអូស្ដ្រាលី។ មិនសូវចេះរៀបរាប់ច្រើន តែតារាស្រី SooYoung និងមិត្ដប្រុស តែងចំណាយពេលវេលាជាមួយគ្នាយ៉ាងសាមញ្ញរីករាយ។ កំឡុងពេលដើរកម្សាន្ដនៅសួនសត្វ អ្នកទាំងពីរបានដើរនៅកន្លែងជាច្រើនក្នុងសួនសត្វ ទៅអង្គុយមើលត្រី មើលខ្លាឃ្មុំអូស្ដ្រាលី និងផ្សេងៗទៀត។

៣.Lee Do-Hyun និង Lim Ji-Yeon

Lee Do-Hyun និង Lim Ji-Yeon បានសម្ដែងក្នុងរឿងភាគល្បី “The Glory” ក្រោយមកក៏បានប្រកាសពីទំនាក់ទំនងស្នេហាដែលធ្វើឲ្យមហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើល។ មួយគូនេះជាស្នេហាដែលខាងស្រីមានវ័យចំណាស់ជាងដល់ទៅ ៥ ឆ្នាំ ប៉ុន្ដែទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរនៅតែមានភាពស្អិតល្មួត។ បើទោះជាកំពុងបំពេញកាតព្វកិច្ចបម្រើកងទ័ព តែ Lee Do-Hyun ក៏មិនទុកមិត្ដស្រីចោល និងឆ្លៀតចំណាយពេលវេលាជាមួយគ្នា ដោយណាត់ជួបគ្នាបែបសាមញ្ញនៅហាងកាហ្វេ។

៤.Kim WooBin និង Shin MinAh  

Kim WooBin និង Shin MinAh  ជាគូស្នេហ៍ដែលអ្នកគាំទ្រតែងស្រមៃចង់ឲ្យដឹកដៃគ្នាចូលរោងមង្គល ដោយសារតែស្នេហាស្មោះស្ម័គ្ររបស់អ្នកទាំងពីរ។ Kim WooBin ធ្លាប់មានជំងឺមហារីកបំពង់ក តែទោះជាលំបាកយ៉ាងណាក្ដី តារាស្រី Shin MinAh មិនបោះបង់ចោលរូបលោក និងតាមមើលថែយ៉ាងយកចិត្ដទុកដាក់។ តារាប្រុស Kim WooBin ធ្លាប់បានលើកឡើងថា Shin MinAh  ជាផ្នែកមួយធ្វើឲ្យលោកមានកម្លាំងចិត្ដ និងជាសះស្បើយ។ ជារឿយៗ អ្នកទាំងពីរក៏បានចេញដើរកម្សាន្ដជាមួយគ្នាយ៉ាងមានក្ដីសុខធ្វើឲ្យអ្នកគាំទ្រលួចច្រណែនតែម្ដង។ អ្នកទាំងពីរបានសេពគប់គ្នាអស់រយៈពេល ៨ ឆ្នាំ។

៥.Lee JongSuk និង IU

Lee JongSuk និង IU ជាគូស្នេហ៍មួយដែលធ្វើឲ្យមហាជនជាច្រើនរំជួលចិត្ដ ដោយសារខាងប្រុសសុខចិត្ដរង់ចាំខាងស្រីអស់រយៈពេលជាច្រើនឆ្នាំ ទើបមានឱកាសសេពគប់មើលចិត្ដថ្លើមគ្នា។ ដើម្បីជាការគាំទ្រដល់មិត្ដស្រី Lee JongSuk ក៏បានទៅមើលការប្រគំតន្ដ្រីទេសចរណ៍របស់ IU កាលពីថ្មីៗ ថែមទាំងកាន់ Lightstick គាំទ្រ យ៉ាងខ្លាំង។ បើតាមសម្ដីអ្នកអង្គុយនៅក្បែរៗ រូបលោក Lee JongSuk ពិតជាមានភាពសប្បាយរីករាយ និងអង្គុយមើលមិត្ដស្រីទាំងស្នាមញញឹម។ តារាប្រុសស្រីមួយគូនេះ បានប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនកាលពីឆ្នាំ ២០២២៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ