សមជាតារាលំដាប់កំពូលមែន! ប្រគំតន្រ្តី 2NE1​ លើកនេះប្រជុំដោយតារា K-pop ល្បីៗទាំងចាស់ទាំងថ្មី​

ការប្រគំតន្ត្រីក្នុងគម្រប់ខួប ១៥ឆ្នាំរបស់ 2NE1 ទទួលបានការគាំទ្រមិនធម្មតាដោយបានទាក់ទាញតារាល្បីៗជាច្រើនរូបមកចូលរួមអបអរដោយផ្ទាល់ និងតាមរយៈវីដេអូ។​

ក្រោយពីខកខានមិនបានប្រារព្ធកម្មវិធីប្រគំតន្រ្តីជាក្រុមអស់រយៈពេល ១០ឆ្នាំ ៦ខែ ពោលគឺចាប់តាំងពី “All or Nothing” ក្រុមចម្រៀងជួរមុខរបស់កូរ៉េខាងត្បូងមួយនេះ បានត្រឡប់មកគ្រងតំណែងលើឆាកតន្រ្តីជាថ្មីម្ដងទៀតដើម្បីបំពេញចិត្តនឹករបស់អ្នកគាំទ្រក្នុងទីក្រុងសេអ៊ូល ដោយបានចាប់ផ្ដើមតាំងតែពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៦ ខែតុលា នៅឯ Olympic Hall។​

រយៈពេល ៣ថ្ងៃនៃការប្រគំតន្ត្រី Welcome Back បានទាក់ទាញឱ្យមានអ្នកចូលរួមសរុបប្រមាណ ១២០០០ នាក់ ដោយរួមបញ្ចូលទាំង Blackjack ដែលជាអ្នកគាំទ្ររបស់ក្រុមនេះ និងអ្នកសិល្បៈជាច្រើនរូបទៀតដែលជាមិត្តរួមអាជីព និងសិស្សប្អូនក្នុងវិស័យ K-pop ផងដែរ។​

ផ្ដើមដោយមិត្តពាន់ឆ្នាំរបស់សមាជិកទាំង ៤ រូប G-Dragon​​ បានបង្ហាញវត្តមានជាមួយនឹងមិត្តរួមក្រុម Daesung ក៏ដូចជាមិត្តរួមជំនាន់ជាច្រើនរូបទៀត ដូចជា​ Key សមាជិក​ SHINee, Seulong សមាជិក 2AM, Se7en, Mino សមាជិក WINNER, Jung Yong-hwa និង Hoony ជាដើម។​ បន្ថែមពីនេះ​ សិល្បករ K-pop ជំនាន់ក្រោយវិញ​ ក៏មានមិនតិចដែរ ជាក់ស្ដែង Jennie សមាជិក​​ BLACKPINK, Stray Kids, NewJeans, Winter សមាជិក Aespa, និង BOYNEXTDOOR សុទ្ធសឹងតែបានចូលរួមក្នុងការប្រគុំតន្ត្រីរបស់រៀមច្បង។

ដោយឡែក បើទោះបីជាខកខានមិនបានចូលរួមដោយផ្ទាល់មែន ក៏ប៉ុន្តែតារា K-pop ទាំងនេះក៏មិនភ្លេចបង្ហាញការសាទរដល់ CL, Minzy, Park Bom និង Sandara Park នោះទេ។ តួយ៉ាង​ វីដេអូរបស់ IU, TWICE, Kiss of Life, Aespa, IVE, BabyMonster, Treasure​ និង Pharrell Williams បានចាក់បញ្ចាំងនៅលើស្គ្រីនក្នុងកម្មវិធី ដោយពួកគេបាន​ចូលរួមអបអរនៃការត្រឡប់មកវិញរបស់អ្នកទាំង ៤ ក៏ដូចជាបង្ហាញការគោរពស្រឡាញ់ពីសំណាក់សិល្បករក្មេងៗផងដែរ។

គួររំឭកផងដែរថា ​ការប្រគំត​ន្ត្រីលើកនេះ 2NE1 ចង់នាំយកនូវភាព​ “Classic” ដែលក្រុមចម្រៀងមួយនេះមានតាំងតែពីដើមមកជូនដល់អ្នកគាំទ្ររបស់ខ្លួនម្ដងទៀត ដោយបានជ្រើសរើសចម្រៀងល្បីៗរបស់ខ្លួនចំនួន ២០បទមកបកស្រាយ ដូចជាបទ Gotta Be You, Do You Love Me,​ Falling in Love, Can’t Nobody, Clap Your Hands, Fire, Crush, Ugly, I Don’t Care, Go Away, Lonely, It Hurts, In The Club, Happy, If I Were You, Missing You, I Love You, Let’s Go Party, Stay Together និង I Am the Best។ បន្ថែមដោយបទទោលរបស់ CL គឺ​ The Baddest Female និង MTBD។

ក្រោយពីបញ្ចប់យ៉ាងជោគជ័យនៅប្រទេសកំណើតរបស់ខ្លួន 2024-25​​ 2NE1 Asia Tour នឹងបន្តដំណើរទៅជុំវិញប្រទេសអាស៊ីជាច្រើនទៀត ដូចជាទីក្រុង ម៉ានីឡា ហ្សាការតា កូបេ តូក្យូ ហុងកុង សិង្ហបុរី បាងកក និងតៃវ៉ាន់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *