តារាស្រីកូរ៉េ ២ រូបកំពុងជួបរឿងអាស្រូវធំប្រឈមមុខបាត់បង់អាជីពជាអ្នកសិល្បៈ

ពិតណាស់ជាតារាប្រសិនបើមានកេរ្ដី៍ឈ្មោះល្បីនឹងមានអ្នកគោរពស្រឡាញ់ច្រើន រីឯការងារវិញហូរចូលដូចទឹកត្រូវគេហៅថតស្ប៉តពាណិជ្ជកម្ម ឬចូលរួមកម្មវិធីនានាជាដើម។ ប៉ុន្ដែបើសិនជាជ្រុលខ្លួនធ្វើខុសបង្កើតឱ្យមានរឿងអាស្រូវច្បាស់ជាត្រូវមហាជនស្ដីបន្ទោស និងឈប់គាំទ្រជាមិនខាន។ ជាក់ស្ដែងថ្មីៗ នេះ ក្នុងវិស័យសិល្បៈកូរ៉េមានតារាស្រី ២ ដួងកំពុងមានរឿងអាស្រូវខ្លាំង បើក្រឡេកមកមើលអាជីពសិល្បៈក៏កំពុងរង្គោះរង្គើមិនដឹងថាអនាគតទៅជាយ៉ាងណា។

តារាស្រី Kim SaeRon ឆ្នាំនេះនាងទើបតែមានអាយុ ២១ ឆ្នាំប៉ុណ្ណោះប៉ុន្ដែនាងត្រូវបានប្រជាជនកូរ៉េចាត់ទុកជាតារាស្រីវ័យក្មេងដ៏ឆ្នើមម្នាក់។ នាងឈានជើងចូលក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០០៩ មកម្ល៉េះដោយចាប់ផ្ដើមពីតារាសម្ដែងតួកូនក្មេង និងមានភាពល្បីល្បាញខ្លាំងមិនធម្មតាថែមទាំងឈ្នះពានរង្វាន់ជាច្រើនផងដែរ។ គួរឱ្យស្ដាយប្រហែលមួយពេលរូបនាងបានបង្ករឿងអាស្រូវដ៏ធំមួយគឺបើកបរក្នុងស្ថានភាពស្រវឹងខ្លាំងបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅតំបន់ Gangnam ដោយបុកទូរអគ្គីសនីនៅលើដងផ្លូវ។ បន្ទាប់ពីបុករួចរូបនាងមិនព្រមឈប់ទេបែរជាចង់បើករត់គេចខ្លួនទៀតផង តែទៅមុខកើតព្រោះស្រវឹងខ្លាំង។

ចំពោះហេតុការណ៍នេះបានធ្វើឱ្យមហាជនជាច្រើនខកបំណង និងអស់សង្ឃឹមលើរូបនាង។ មែនទែនទៅសំណាងហើយដែលមិនមានមនុស្សគ្រោះថ្នាក់ ឬបាត់បង់ជីវិត មិនដូច្នេះរូបនាងប្រហែលជាអាចជាប់គុកទៀត។ ថ្វីបើរូបនាង និងក្រុមហ៊ុន បានចេញសុំទោសជាសាធារណៈក៏ពិតមែនតែនៅមានមហាជនជាច្រើនមិនពេញចិត្ត និងស្នើឱ្យដកប័ណ្ណបើកបររបស់នាង។ សូម្បីតែរឿងភាគដែលនាងកំពុងសម្ដែង Bloodhounds ក៏ត្រូវប្ដូរតួនាងចេញ ថែមទាំងប្រឈមមុខនឹងត្រូវក្រុមហ៊ុនផលិតរឿងភាគប្ដឹងផងដែរ។ រឿងលើកនេះពិតណាស់នឹងធ្វើឱ្យនាងបាត់មុខពីសិល្បៈក្នុងរយៈពេលយូរមិនដឹងថ្ងៃណាត្រលប់មកវិញ។

ក្រឡេកមកមើលតារាស្រី Kim Garam វិញ រូបនាងជាសមាជិកក្នុងក្រុមនារី Le Sseraflim ស្ថិតក្រោមផលិតកម្ម HYBE។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្រុមនារីទើបចេញច្រៀងជាផ្លូវការមិនដល់ ១ ខែផងក៏ត្រូវមានបញ្ហាដោយសារសមាជិក Kim Garam ត្រូវគេចោទប្រកាន់ថាធ្វើបាបមិត្តរួមថ្នាក់កាលពីនៅរៀន។ ដើមឡើយពាក្យចចាមអារ៉ាមថារូបនាងធ្វើបាបមិត្តភក្ដគឺចាប់តាំងពីខែ មេសា មកម្ល៉េះគឺមុនក្រុមចម្រៀងនេះចេញជាផ្លូវការមួយខែ។ ប៉ុន្ដែខាងផលិតកម្ម HYBE ហាក់ដូចមិនខ្វាយខ្វល់ឡើយនៅតែបន្ដឱ្យរូបនាងចេញច្រៀង។ រហូតដល់ការចោទប្រកាន់ចេះតែខ្លាំងទៅៗ HYBE ក៏បានចេញបកស្រាយថា​ Kim Garam មិនបានធ្វើបាបគេនោះទេ ផ្ទុយទៅវិញនាងជាជនរងគ្រោះដែលត្រូវគេធ្វើបាប។ ប៉ុន្ដែកាលពីម្សិលមិញនេះ ជនរងគ្រោះដែលត្រូវ Kim Garam ធ្វើបាបបានដាក់ពាក្យបណ្ដឹង និងបង្ហាញថាពីកំណត់ត្រាដែល Kim Garam ធ្លាប់ធ្វើបាបខ្លួនកាលនៅរៀន។ រួមជាមួយភស្ដុតាងផ្សេងៗ ទៀតដែលបញ្ជាក់ថា Kim Garam ជាជនមិនស្មោះត្រង់ និងធ្វើបាបអ្នកដទៃ។

រឿងរ៉ាវកាន់តែធ្ងន់ៗ ទៅរហូតដល់ខាងបុស្ដិ៍ទូរទស្សន៍ជាតិជាច្រើនសុទ្ធតែបានចុះផ្សាយពីព័ត៌មាននេះ ថែមទាំងបុស្ដិ៍ SBS បានចេញផ្សាយថាប្រសិនបើខាងផលិតកម្ម HYBE មិនចេញបកស្រាយឱ្យបានច្បាស់ ឬបង្ហាញថាខាងខ្លួនពិតជាស្អាតស្អំ រឿងរ៉ាវនេះនឹងត្រូវប្រគល់ទៅឱ្យខាងប៉ូលីស និងច្បាប់ជាអ្នកដោះស្រាយតែម្ដង។

ជាការឆ្លើយតបខាងផលិតកម្ម HYBE នៅតែបញ្ចេញសារដែលមិនច្បាស់លាស់ និងមិនមានអំណះអំណាងត្រឹមត្រូវដែលបញ្ជាក់ថាខ្លួនមិនបានខុសឡើយ ខណៈពេលនេះរាល់សកម្មភាពរបស់ក្រុមនារីទើបចេញថ្មីថ្មោង Le Sseraflim នឹងត្រូវផ្អាកចោលទាំងអស់សិន។

ទាក់ទិននឹងរឿងនេះ មហាជន និងអ្នកគាំទ្រជាច្រើនបង្ហាញភាពមិនពេញចិត្តព្រមទាំងខឹងយ៉ាងខ្លាំងដោយសារតែខាងផលិតកម្ម HYBE ហាក់ដូចជាមិនអើពើដល់ជនរងគ្រោះឡើយគិតតែព្យាយាមការពារតារារបស់ខ្លួនទាំងដែលគ្មានឯកសារច្បាស់លាស់ថាខ្លួនស្អាតស្អំ។ ស្របពេលជាមួយគ្នាដែរ ក៏មានអ្នកស្នើរសុំឱ្យតារាស្រីមានវ័យ ១៧ ឆ្នាំនេះចាកចេញពីក្រុមតែម្ដង និងចេញសុំទោសដើម្បីបញ្ចប់រឿង។ ខណៈពេលនេះគឺមានតែរង់ចាំតាមដានថាតើខាងផលិតកម្ម HYBE នឹងដោះស្រាយបែបណា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ