២ ឈុត ពេជ្រ សោភា ស្លៀកធ្វើគ្រូបង្វឹក The Voice រដូវកាលទី៣ ច្នៃដោយកូនខ្មែររូបនេះ

បន្ទាប់ពីហ្វេនៗជីក​ឫស​ជីក​គល់សួរនាំតារាចម្រៀង ពេជ្រ សោភា ពីឈុតដែលនាងពាក់ធ្វើគ្រូបង្វឹក The Voice Cambodia រដូវកាលទី៣ ក្នុងវគ្គ Blind Auditions និងវគ្គ The Battles ថាកុម្ម៉ង់មកពីណា? ស្រាប់តែនាងឆ្លើយតបវិញភ្លាមថា គឺជាស្នាដៃកូនខ្មែរ ឈ្មោះថា Da Mo (ឈ្មោះពិត គង់ សុធា) ដែលលោកត្រូវគេស្គាល់ថា ជាអ្នកច្នៃម៉ូដរបស់ប្រេន  KONG LABEL។

Da Moអ្នកច្នៃម៉ូដឲ្យ ពេជ្រ សោភា

ម្ចាស់បទ «នារី​ល្ងីល្ងើ​ស្មោះ​ស្នេហ៍» បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនាងថា «អូនឆាតសួរបងថាឈុតបងពាក់ទាំងឈុតនឹងកុម្ម៉ង់តាមណា? ចម្លើយគឺកូនខ្មែតជាអ្នកគូសម៉ូតអោយ ចង់ដឹងតម្លៃសួរគាត់ទៅ ស្នាដៃកូនខ្មែរគំនិតកូនខ្មែរគឺបើខ្ញុំស្លៀកហើយគឺម្នាក់នោះត្រូវតែខ្លាំង សូមអរគុណ Damo»

នេះសបញ្ជាក់ឱ្យឃើញថា តារាចម្រៀង ពេជ្រ សោភា គឺជា​តារា​ចម្រៀង​ម្នាក់ ដែល​​ឱ្យតម្លៃដល់អ្នកច្នៃម៉ូដក្នុងស្រុក និងបានចូលរួមលើកស្ទួយផលិតផលក្នុងស្រុក​ដូចជា​​កន្លង​មក​​ស្លៀក​ឈុត​ច្នៃ​ពីក្រមា ហូល ផាមួង ជាដើម។ មិន​តែ​ប៉ុណ្ណោះ​នាង​ក៏​លើក​កម្ពស់​ការ​ប្រើប្រាស់​ឡើង​វិញ នូវ​វត្ថុ​ដែល​អាច​ច្នៃ​មក​ជា​សម្លៀកបំពាក់​បាន​ថែម​ទៀត​ផង។

សូមជម្រាបថា ពេជ្រ សោភា ត្រូវបានក្រុមហ៊ុនផ្តល់ទំនុកចិត្តជ្រើសរើសជាគ្រូបង្វឹកកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ចំនួន ៣ រដូវកាលមកហើយ រាប់ចាប់តាំងពីរដូវកាលទី១ មកម៉្លេះ។ ប៉ុន្តែ គួរឱ្យសោកស្តាយកូនក្រុមទាំងពីរជំនាន់របស់តារាចម្រៀងរូបនេះ នៅមិនទាន់មានអ្នកអាចលើកពានរង្វាន់កម្មវិធីលំដាប់អន្តរជាតិឡើយ ដោយពានរង្វាន់រដូវកាលទី១ បានទៅលើ ប៊ុត សីហា កូនក្រុមរបស់ ឆន សុវណ្ណរាជ និងរដូវកាលទី២ បានទៅលើ ថែល ថៃ កូនក្រុមរបស់ ឱក សុគន្ធកញ្ញា។

សម្រាប់ការប្រកួតរដូវកាលទី៣ នេះ ពេជ្រ សោភា មានកូនក្រុមសរុប ១៦ នាក់ ដែលពេលនេះនាងកំពុងហ្វឹកហាត់ពួកគេយ៉ាងស្វិតស្វាញឆ្ពោះទៅការប្រកួតវគ្គបន្ទាប់ៗទៀត ដើម្បីមានឱកាសលើកពាន The Voice Cambodia រដូវកាលទី៣៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​