មកស្គាល់កំពូលតារាស្រីកូរ៉េទាំង ១០ ដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram

តារាស្រីជួរមុខរបស់កូរ៉េខាងត្បូងដូចជា Jennie និង Jisoo ក្រុម BLACKPINK, IU, Bae Suzy ជាដើមសុទ្ធសឹងតែមានទេពកោសល្យ និងពហុជំនាញចាប់ពីការច្រៀង រ៉េប និងរាំរហូតដល់ការសម្ដែង។ រាល់សកម្មភាពរបស់ពួកគេតែងតែត្រូវបាន​យកចិត្តទុកដាក់ ខណៈពួកគេ​ក៏បាន​បង្ហាញ​ឱ្យឃើញពី​សមត្ថភាព​របស់ខ្លួនម្ដងហើយម្ដងទៀត​ ដូច្នេះ​វា​មិន​ចម្លែក​ទេ​ដែល​ពួក​គេ​អាចមាន​អ្នក​គាំទ្រ​រាប់​លាន​នាក់​។ ខាង​ក្រោម​នេះ​ជា​តារា​ស្រី​កូរ៉េ​ទាំង ១០ ដែល​មាន​អ្នក​តាម​ដាន​ច្រើន​ជាង​គេ​នៅ​លើ Instagram គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៤។

១០. Han So Hee (17.1 លាន)

Han So Hee បានបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០១៧ ជាមួយរឿងភាគ “Reunited Worlds” ហើយក្រោយមកក៏ត្រូវបានគេស្គាល់តាមរយៈរឿងភាគដូចជា “100 Days My Prince”, “The World of the Married”, “Nevertheless” និងរឿងជាច្រើនទៀត។ ស្នាដៃចុងក្រោយរបស់នាងគឺរឿង “Gyeongseong Creature”។ តារា​ស្រី​រូប​នេះ​ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​ចម្រៀង Seven របស់​ Jungkook ក្រុម BTS ផង​ដែរ ហើយនាពេលខាងមុខនាង​នឹង​បង្ហាញ​ខ្លួន​ក្នុង​រឿង “Dotgabi” និង “Project Y”។

៩. YoonA ក្រុម Girl’s Generation (17.4 លាន)

YoonA ចាប់ផ្តើមប្រលូកសិល្បៈដំបូងក្នុងនាមជាសមាជិកក្រុម Girl’s Generation ដែល​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​បទ​ល្បីៗ​ដូច​ជា “Gee”, “Into the New World” និង “Genie” ជាដើម។ នាងបានចេញបទទោលលើកដំបូងគឺបទ “A Walk to Remember” នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៩ ដើម្បីប្រារព្ធខួបកំណើតអាយុ ២៩ ឆ្នាំរបស់ខ្លួន។ អាល់ប៊ុមនេះបានក្លាយជាអាល់ប៊ុមលក់ដាច់បំផុតក្នុងរយៈពេល ២៤ ម៉ោងដោយតារាទោលស្រីនៅពេលនោះ។ YoonA ក៏ធ្លាប់បានដើរតួឯកក្នុងរឿងភាគល្បីៗជាច្រើនដូចជា “K2”, “Big Mouth”, “Love Rain” និង “Hush” ជាដើម។ ស្នាដៃសម្ដែងចុងក្រោយរបស់នាងគឺរឿងភាគ “King the Land” បានក្លាយជារឿងមួយដែលមានអ្នកទស្សនាច្រើនបំផុតក្នុងឆ្នាំ ២០២៣ ។

៨. HyunA (17.4 លាន)

HyunA បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងក្រុម Wonder Girls ក្នុងឆ្នាំ ២០០៧ ប៉ុន្តែបានតែមួយរយៈខ្លីក៏ចាកចេញ ហើយបានចូលរួមជាមួយ 4Minute ក្រោមផលិតកម្ម Cube Entertainment វិញ។ ក្រោយមក បន្ទាប់ពីលេចលឺដំណឹងថាមានទំនាក់ទំនងស្នេហាជាមួយ Dawn នាងបានប្តូរទៅផលិតកម្មថ្មី P Nation ជាមួយអតីតដៃគូរូបនោះ។ ទោះយ៉ាងណា នៅចុងឆ្នាំនេះ នាងនឹងរៀបអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍ថ្មីគឺអតីតសមាជិក HIGHLIGHT Junhyung ។

៧. Jung Ho Yeon (18.5 លាន)

Jung Ho Yeon ជា​តារា​ម៉ូដែល​កូរ៉េ​ខាង​ត្បូង​ម្នាក់​ដែល​ចាប់​ផ្ដើម​ចាប់​អាជីព​ក្នុង​ឆ្នាំ ២០១០ ជា​តារា​ឯករាជ្យ។ នាងបានជាប់តំណែងជើងឯករងនៅក្នុងរដូវកាលទី ៤ នៃកម្មវិធី Next Top Model របស់កូរ៉េ។ នៅឆ្នាំ ២០២១ នាងទទួលបានប្រជាប្រិយភាពជាសាកល ក្រោយបានដើរតួសំខាន់ក្នុងរឿងភាគ “Squid Game” ខណៈនៅឆ្នាំ ២០២៤ នាងបានបង្ហាញខ្លួនជាតួឯកក្នុងរឿង “Chicken Nugget” ។

៦. Taeyeon ក្រុម Girls’ Generation (18.9 លាន)

Taeyeon គឺ​ជា​សមាជិកមួយរូបទៀតរបស់​ក្រុម​ Girls’ Generation ដោយបានបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០០៧ ។ នាងបានចេញអាល់ប៊ុមទោលដំបូងមានចំណងជើង “I” នៅឆ្នាំ២០១៥ ដែលបានក្លាយជាអាល់ប៊ុមដែលពេញនិយមយ៉ាងខ្លាំង។ នៅខែវិច្ឆិកា ឆ្នាំ ២០២៣ នាងបានចេញទោលទីប្រាំមានចំណងជើង “To Mr X” ។

៥. Jeon Somi (19.4 M)

Jeon Somi បានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុម I.O.I ដែលជាក្រុមបង្កើតចេញពីកម្មវិធីប្រលង Produce 101។ ក្នុងនាមជាតារាទោល Jeon Somi បានចុះហត្ថលេខាជាមួយ THE BLACK LABEL ហើយបានចេញបទដំបូង “Birthday” នៅឆ្នាំ ២០១៩។ នាងបានចេញអាល់ប៊ុមដំបូងនៅឆ្នាំ ២០២១ មានចំណងជើង “XOXO” ខណៈបទចម្រៀងនាំមុខគឺបទ “Dumb Dumb” បាន​ក្លាយបទល្បីខ្លាំងលើអ៊ិនធឺណិត និងជាប់ក្នុងតារាងចម្រៀងជាច្រើន។

៤. Bae Suzy (20.1 លាន)

Bae Suzy គឺជាអតីតសមាជិកក្រុមចម្រៀងស្រី Miss A និងបានបង្ហាញខ្លួនជាតារាសម្តែងលើកដំបូងក្នុងឆ្នាំ ២០១១ ជាមួយនឹងរឿងភាគ “Dream High” ហើយក្រោយមកក៏បានដើរតួឯកក្នុងរឿងភាគល្បីៗដូចជា “Start Up”, “Doona”, “While You Were Sleeping” និងរឿងជាច្រើនទៀត។ Suzy ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់តាមរយៈ​សម្រស់​និង​ស្នាម​ញញឹម​ដ៏មានមន្តស្នេហ៍របស់​នាង។ នាពេលខាងមុខ ​នាង​នឹង​បង្ហាញ​ខ្លួន​ក្នុង​រឿងភាគស្នេហាបែប​កំប្លែង និង Fantasy មានចំណងជើង “All the Love You Wish For” ជាមួយតារាប្រុស Kim Woo Bin។

៣. IU (32.8 លាន)

IU បាន​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ឆ្នាំ ២០០៨ ជាមួយ​នឹងអាល់ប៊ុម “Lost and Found” និងចាប់ផ្ដើមល្បីល្បាញខ្លាំងក្រោយចេញបទ “Good Day”។ ​ក្រៅពី​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ជាមួយនឹង​ជំនាញ​ច្រៀង និង​និពន្ធ​បទ​ចម្រៀង​ដ៏​ពិសេស​ IU ​ក៏​ជា​តារា​សម្ដែង​ដ៏​ល្បី​មួយ​រូប និង​បាន​សម្ដែង​ក្នុង​រឿង​ល្បីៗ​​ដូច​ជា “My Mister”, “Hotel De Luna”, “Moon Lovers” និង “Dream” ។ បច្ចុប្បន្ននាងកំពុងថតរឿងភាគថ្មី “When Life Gives You Tangerines” រួមជាមួយតារាប្រុស Park Bo Gum បន្ទាប់ពីបានចេញអាល់ប៊ុមចម្រៀងកាលពីដើមឆ្នាំនេះក្នុងខែកុម្ភៈ។

២. Jisoo សមាជិក BLACKPINK (79 លាន)

Jisoo មិន​ត្រឹម​តែ​ជា​តារាចម្រៀង​ក៏​មាន​ទេព​កោសល្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​តារា​សម្ដែង​ផង​ដែរ។ នាង​ធ្លាប់បានថត​ផ្សាយ​ពាណិជ្ជកម្ម និង​វីដេអូ​ចម្រៀង​ជា​ច្រើន​មុន​ពេល​នាង​បង្ហាញ​ខ្លួន​ជាមួយ BLACKPINK។ ការ​សម្ដែង​ជា​ផ្លូវការ​ដំបូង​របស់​នាង​គឺ​រឿងភាគ “Snowdrop” ដែល​នាង​បាន​ចូល​រួម​សម្ដែងជាមួយ​នឹងតារាប្រុស Jung Hae In។ នាពេលខាងមុខ នាង​​នឹង​បង្ហាញ​ខ្លួន​ក្នុង​ភាពយន្តភាគ “Influenza” និង​ភាពយន្តខ្នាតធំ “Omniscient Reader”។ ថ្មីៗនេះនាងក៏បានបង្កើតក្រុមហ៊ុនគ្រប់គ្រងការងារផ្ទាល់ខ្លួនមានឈ្មោះ BLISSOO ផងដែរ។

១. Jennie សមាជិក BLACKPINK (85.1 លាន)

Jennie ជា​តារា​ចម្រៀង និង​ជា​អ្នក​រ៉េប​ក្រុម BLACKPINK។ ​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​វត្តមាន​លើ​ឆាក​ដ៏​មាន​មន្ត​ស្នេហ៍ និង​ទេព​កោសល្យផ្សេងៗជា​ច្រើន​មុខ នាងបាន​បន្ត​អាជីព​ទោល​ដ៏​ជោគជ័យ​ ហើយ​បាន​ក្លាយ​ជា​តារាស្រី​លេចធ្លោ​បំផុត​ម្នាក់​ក្នុងវិស័យ K-pop ទូទាំង​ពិភពលោក។ Jennie ក៏បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះ OOD ATELIER ដើម្បីគ្រប់គ្រងសកម្មភាពទោលរបស់នាង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *