តារា K-pop ១០ ដួងដែលអ្នកគំាទ្រសឹងតែមិនបានស្គាល់តាមរយៈឈ្មោះសព្វថ្ងៃនេះ!

សិល្បករជាច្រើនរូប តែងតែមានឈ្មោះក្នុងវិស័យសិល្បៈដែលខុសពីឈ្មោះកំណើតរបស់ខ្លួន។ តារា K-pop របស់កូរ៉េខាងត្បូងក៏មិនខុសគ្នាប៉ុន្មានដែរ។ តារា K-pop ម្នាក់ៗតែងតែត្រូវបានដាក់ឈ្មោះដែលស័ក្ដសមជាមួយនឹងពួកគេបំផុត ដោយយោងទៅតាមអត្តចរិត និងទីតាំងកំណើតរបស់តារាដួងនោះជាដើម។ 

អ្វីជាបញ្ហានោះ តារា K-pop ម្នាក់ៗបានជួបប្រទះនឹងបញ្ហាក្នុងការសម្រេចចិត្តនឹងការដាក់ឈ្មោះរបស់ខ្លួនឯង មិនថាជាការពេញចិត្តផ្ទាល់ខ្លួន ឬឈ្មោះដែលស្នើឡើងដោយក្រុមហ៊ុនរបស់ពួកគេនោះទេ។ អ្វីដែលសំខាន់ ឈ្មោះក្នុងវិថីសិល្បៈជាអ្វីដែលពិតជាសំខាន់សម្រាប់អាជីពមួយនេះ ហើយមានអ្នកខ្លះត្រូវជ្រើសរើសប្រើប្រាស់ឈ្មោះថ្មី និងមានតារា K-pop ខ្លះទៀតមានឱកាសប្រើប្រាស់ឈ្មោះពិតក្នុងនាមជាសិល្បករ។

ហេតុដូចនេះហើយ ថ្ងៃនេះ AMS ចង់បង្ហាញជូនអ្នកអាន ពីសិល្បករ K-pop ១០រូប ដែលទស្សនិកជនសឹងតែគ្មានឱកាសស្គាល់ពួកគេជាមួយនឹងឈ្មោះដូចដែលគេមានសព្វថ្ងៃនេះ ។ 

១. V  ពី BTS 

V ដែលបច្ចុប្បន្នជាសមាជិកក្រុម BTS ជាក្រុមចម្រៀងបុរសដ៏ជោគជ័យរបស់កូរ៉េខាងត្បូង លោកមានឈ្មោះដើមថា Kim Taehyung ។ ក៏ប៉ុន្តែនៅពេលដែលលោកត្រូវជ្រើសរើសឈ្មោះក្នុងវិស័យសិល្បៈ លោកបានពិចារណាទៅជម្រើសមួយចំនួន ដូចជា Six និង Lex មុននឹងសម្រេចថានឹងប្រើប្រាស់ឈ្មោះថា V ជាឈ្មោះសិល្បៈរបស់លោក។ 

២. Karina ពី Aespa 

Karina សមាជិកក្រុម Aespa នាងមានឈ្មោះដើមថា Kataria ជាឈ្មោះដែលដាក់ឱ្យនាងតាមបែបសាសនាគ្រិស្ត។ ដំបូងឡើយ ទស្សនិកជនប្រហែលជាត្រូវស្គាល់នាងក្នុងឈ្មោះ Woo ah ឬ Jasmin បាត់ទៅហើយ តែដោយហេតុថា Karina នាងមិនសូវជាពេញចិត្តនឹងឈ្មោះទាំងពីរដែលខាងក្រុមហ៊ុនស្នើដល់នាង ទើបនាងសម្រេចចិត្តជ្រើសរើសឈ្មោះ Karina វិញ។ 

៣. IU 

ឈ្មោះថា IU ជាឈ្មោះដែលមានប្រជាប្រិយភាពសម្រាប់វិស័យ K-pop ដោយសារតែភាពសមញ្ញ និងងាយចាំរបស់ឈ្មោះមួយនេះ ក៏ដូចជាការបញ្ចេញសំឡេងដែលស្ដាប់ទៅស្រដៀងនឹងពាក្យថា I និង U (ខ្ញុំ និងអ្នក)។ ដោយឡែក តារាចម្រៀងវ័យ ៣១ឆ្នាំរូបនេះបម្រុងនឹងមានឈ្មោះសិល្បៈថា Jiwuhjin Heunjeok ទៅហើយ តែដោយហេតុថាវាពិបាកហៅពេក ទើបឈ្មោះនេះមិនបានប្រើប្រាស់ជាឈ្មោះនាង។ 

៤. Baekhyun 

Baekhyun ឬ Byun Baekhyun ជាតារាមួយរូបដែលប្រើប្រាស់ឈ្មោះពិតរបស់ខ្លួនក្នុងវិថីសិល្បៈ។ ក៏ប៉ុន្តែ មិនខុសពីតារាដទៃទេ តារាចម្រៀងសញ្ជាតិកូរ៉េខាងត្បូងរូបនេះ ក៏ធ្លាប់គិតគូរថានឹងប្រើឈ្មោះ Uto ពីមុនមកដែរ។ បន្ថែមពីនេះ ស្ថាបនិករបស់ SM Entertainment លោក Lee Soon Man ធ្លាប់ស្នើឱ្យលោកប្រើប្រាស់ឈ្មោះ Gwanwoo ដោយគិតថាវាជាឈ្មោះមួយដែលស័ក្ដិសមនឹង Baekhyun។ 

៥. Chanyeol ពី EXO 

មូលហេតុដែល Baekhyun បម្រុងនឹងមានឈ្មោះក្នុងសិល្បៈថា Uto ក៏ដោយសារតែមិត្តរួមក្រុមម្នាក់នេះដែរ។ Chanyeol ត្រូវបានរៀបចំឱ្យជាសមាជិកក្រុម Exo មួយរូបដែលគ្រោងនឹងមានឈ្មោះថា Pia។ មូលហេតុពីក្រោយការដាក់ឈ្មោះនេះ ក៏ដោយសារថានៅពេលដែលឈ្មោះ Baekhyun និង Chanyeol រួមបញ្ចូលគ្នាទៅនឹងទទួលបានពាក្យថា Utopia ដែលមានន័យថាទីកន្លែង ឬវត្ថុណាមួយដែលល្អឥតខ្ចោះ។ 

៦. Winter ពី Aespa 

Winter ដែលមានឈ្មោះកំណើតថា Kim min Jeong នាងមានជម្រើសឈ្មោះជាច្រើន ដូចជា Baekseol (មានន័យថា Snow White), Milly, Youngwon (អត្ថន័យ Forever) និង Moa។ Snow ដែលមានន័យថា ព្រិល ក៏ជាឈ្មោះមួយដែលខាងផលិតកម្មចង់ដាក់ឱ្យនាងដែរ ដោយសារតែពួកគេចង់បានឈ្មោះដែលមានអារម្មណ៍បែប រដូវរងាដែលបរិសុទ្ធ។ ដោយឡែក សមាជិកក្រុម Aespa រូបនេះបានសម្រេចប្រើប្រាស់ឈ្មោះថា Winter ដោយហេតុផលថានាងកើតនៅថ្ងៃទី១ ខែមករា ដែលជារដូវរងានោះឯង។ 

៧. Mingyu ពី SEVENTEEN

នៅក្នុងកម្មវិធី Ask Us Anthing កាលពីឆ្នាំ ២០២០ ក្រុម SEVENTEEN បានប្រាប់ថា សមាកជិកក្រុមដែលមានឈ្មោះថា DK ឬ Dokyeom ដំបូងលោកសឹងតែមិនបានឈ្មោះនេះទៅហើយ ដោយឈ្មោះថា Dokyeom នេះត្រូវបានគ្រោងនឹងដាក់ឱ្យ Mingyu។ ជាក់ស្ដែង ផែនការត្រូវបានផ្លាស់ប្ដូរ ដោយហេតុថា Mingyu ចង់ប្រើប្រាស់ឈ្មោះដើមរបស់លោក ទើប DK យកឈ្មោះ Dokyeom ជំនួសវិញ។ 

៨. Kim Chungha 

តារាចម្រៀងស្រីកូរ៉េខាងត្បូងម្នាក់ទៀត ដែលបានផ្លាស់ប្ដូរឈ្មោះកំណើតរបស់ខ្លួនដោយប្រើប្រាស់ឈ្មោះផ្សេងដោយឡែកសម្រាប់វិថីសិល្បៈ។ Chungha ដែលមានឈ្មោះដើមថា Chanmi មានជម្រើសមិនតិចទេនៅពេលដែលនាងត្រូវរកឈ្មោះសម្រាប់អាជីពជាសិល្បករបស់នាង។ តួយ៉ាង នាងត្រូវជ្រើសរើសរវាងឈ្មោះ Ji An, Seo An និង Se Ri ក៏ប៉ុន្តែនាងបែរជាចង់បានឈ្មោះមួយណាដែលមានតួអក្សរ Ch នៅក្នុងនេះ ទើបនេះជាដើមចមនៃឈ្មោះដែលមានន័យថា រដូវក្ដៅ របស់ “Chungha”។ 

៩. Jungkook ពី BTS 

អ្នកគាំទ្រ BTS មួយចំនួនប្រហែលជាបានដឹងហើយថា Jungkook ជាឈ្មោះបញ្ជីជាតិរបស់សមាជិកក្រុមមួយនេះ តែអ្នកអាចនឹងមិនទាន់ដឹងពីឈ្មោះដែលលោកបម្រុងនឹងប្រើប្រាស់ក្នុងនាមជាតារា k-pop មួយរូបនោះទេ។ Seagull និង Justin Seagull សុទ្ធតែជាឈ្មោះដែលអាចនឹងក្លាយជារបស់លោកនៅពេលដែលលោកហ្វឹកហាត់នៅឡើយ។ ការតាំងឈ្មោះនេះ ក៏ដោយសារតែ Jungkook មានដើមកំណើតនៅឯ Busan ដែលជាទីក្រុងមួយដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ទើបឈ្មោះថា Seagull ដែលមានន័យថា សត្វក្រៀលសមុទ្រ បានគិតឡើងសម្រាប់លោក។ 

១០. San ពី ATEEZ

មិនខុសពី Jungkook ទេ San ក៏មានឱកាសប្រើប្រាស់ឈ្មោះដើមរបស់ខ្លួនក្នុងវិស័យសិល្បៈផងដែរ។ ដំបូង លោកបានពិចារណាទៅលើឈ្មោះ Howl ដែលលោកខ្លួនឯងក៏ពេញចិត្តព្រោះតែអត្ថន័យដ៏ល្អរបស់វា ដែលមានន័យថា សំឡេងដែលសាយភាយទៅឆ្ងាយ។ ក៏ប៉ុន្តែ នៅទីបំផុតពួកគេក៏សម្រេចចិត្តថានឹងប្រើប្រាស់ឈ្មោះដើមរបស់ San នេះ ដែលសក្ដិសមនឹងលោកបំផុត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *