កូនក្រមុំថ្មីថ្មោង Linda Vee បានទម្លាយដំណឹងល្អមួយដល់អ្នកគាំទ្រ ដោយអ្នកផលិតមាតិការូបនេះ កំពុងមានផ្ទៃពោះ។ គូស្វាមីភរិយាវ័យក្មេងគូនេះ ធ្វើឲ្យមិត្តភ័ក្តិ និងអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងនៅថ្ងៃនេះ ក្រោយវីដេអូបង្ហាញពីកូនក្នុងផ្ទៃ។


Content Creator ដែលមានឈ្មោះពិត វ៉ាន់ ម៉ៅហ្សូលីនដា និងស្វាមី ទេព មុន្នីឌីណារ៉ូ បានបង្ហាញរំភើបពេលត្រៀមខ្លួន ទទួលសមាជិកថ្មីក្នុងឆ្នាំនេះ។ ត្បិតក្នុងវីដេអូមានរយៈពេលត្រឹម ១៧ វិនាទី តែអាចឲ្យអ្នកមើលបានឃើញរូបភាព១សន្លឹក ជាការអេកូតារក និងបង្ហាញពីពោះរបស់ Linda Vee យ៉ាងច្បាស់។
អ្នកផលិតមាតិកាដ៏គួរឲ្យស្រលាញ់រូបនេះ បានសរសេរខ្លី តែមានន័យគ្រប់គ្រាន់ ចំពោះដំណឹងរីករាយមួយនេះ ដែលអ្នកនាង និងគ្រួសារកំពុងជួប។ «The secret is revealing » ដែលអាចបកប្រែជាខ្មែរថា “អាថ៌កំបាំងកំពុងលាតត្រដាង” ជាចំណងជើងនៃវីដេអូរបស់ Linda Vee និង Naro បង្ហោះលើបណ្ដាញសង្គម។

ទាំងអ្នកគាំទ្រ មិត្តភ័ក្ដិ និងរៀមច្បងក្នុងវិស័យសិល្បៈបានចូលរួមអបអរសាទរដល់អ្នកទាំង ២ ច្រើនមែនទែន ព្រមទាំងជូនពរឲ្យមានសុខភាពល្អទាំងម្ដាយ និងទារកក្នុងផ្ទៃ។ គូស្វាមីអ្នកផលិតមាតិកាមិនទាន់បង្ហាញពីភេទរបស់កូនឡើយ តែអ្នកបញ្ចេញមតិលើកឡើងថា ទារកនោះប្រាកដជា cute ណាស់ហើយ ព្រោះម្ដាយឪពុកគេក៏ ស្រស់ស្អាតគួរឲ្យស្រលាញ់ខ្លាំងស្រាប់ទៅហើយ។
គួរបញ្ជាក់ថា មង្គលការ Content Creator ដ៏កក្រើកកាលពីចុងឆ្នាំ ២០២៤ គឺកូនក្រមុំ លីនដា និងកូនកំលោះ ណារ៉ូ ទទួលបានការសាទរ ហើយក៏ត្រៀមទទួលសមាជិកថ្មីឆាប់ៗនេះដែរ៕



រូបភាព៖ Linda Vee























Account
Security
Favourite Content