Linda Vee ទម្លាយអាថ៌កំបាំងហើយ ក្រោយរៀបការបានជិត១ខែ

កូន​ក្រមុំ​ថ្មីថ្មោង Linda Vee បាន​ទម្លាយ​ដំណឹង​ល្អ​មួយ​ដល់​អ្នក​គាំទ្រ ដោយ​អ្នក​ផលិត​មាតិកា​រូបនេះ កំពុងមាន​ផ្ទៃ​ពោះ​​។ គូស្វាមី​ភរិយា​វ័យ​ក្មេង​គូនេះ ធ្វើឲ្យ​មិត្តភ័ក្តិ និង​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ថ្ងៃនេះ ក្រោយ​វីដេអូ​បង្ហាញ​ពី​កូន​ក្នុង​ផ្ទៃ។

Content Creator ដែល​មាន​ឈ្មោះ​ពិត វ៉ាន់ ម៉ៅហ្សូលីនដា និង​ស្វាមី ទេព មុន្នីឌីណារ៉ូ បាន​បង្ហាញ​រំភើប​ពេល​ត្រៀម​ខ្លួន ទទួល​សមាជិក​ថ្មី​ក្នុង​ឆ្នាំ​នេះ។ ត្បិត​ក្នុង​វីដេអូ​មាន​រយៈពេល​ត្រឹម ១៧ វិនាទី តែ​អាច​ឲ្យ​អ្នក​មើល​បាន​ឃើញ​រូបភាព​១​សន្លឹក ជា​ការ​អេកូ​តារក និង​បង្ហាញ​ពី​ពោះ​របស់ Linda Vee យ៉ាង​ច្បាស់។

អ្នក​ផលិត​មាតិកា​ដ៏​គួរ​ឲ្យ​ស្រលាញ់​រូបនេះ បាន​សរសេរ​ខ្លី តែ​មាន​ន័យ​គ្រប់គ្រាន់ ចំពោះ​ដំណឹង​រីករាយ​មួយ​នេះ ដែល​អ្នកនាង និង​គ្រួសារ​កំពុង​ជួប។ «The secret is revealing » ដែល​អាច​បកប្រែ​ជា​ខ្មែរ​ថា “អាថ៌កំបាំងកំពុងលាតត្រដាង” ជា​ចំ​ណង​ជើង​នៃ​វីដេអូ​របស់ Linda Vee និង Naro បង្ហោះ​លើ​បណ្ដាញ​សង្គម។

ទាំង​អ្នក​គាំទ្រ មិត្តភ័ក្ដិ និង​រៀមច្បង​ក្នុង​វិស័យ​សិល្បៈ​បាន​ចូលរួម​អបអរ​សាទរ​ដល់​អ្នក​ទាំង ២ ច្រើន​មែនទែន ព្រម​ទាំង​ជូន​ពរ​ឲ្យ​មាន​សុខភាព​ល្អ​ទាំង​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ។ គូ​ស្វាមី​អ្នក​ផលិត​មាតិកា​មិន​ទាន់​បង្ហាញ​ពី​ភេទ​របស់​កូន​ឡើយ តែ​អ្នក​បញ្ចេញ​មតិ​លើកឡើង​ថា ទារក​នោះ​ប្រាកដ​ជា cute ណាស់​ហើយ ព្រោះ​ម្ដាយ​ឪពុក​គេ​ក៏ ស្រស់​ស្អាត​គួរឲ្យ​ស្រលាញ់​ខ្លាំង​ស្រាប់​ទៅ​ហើយ។

គួរ​បញ្ជាក់​ថា មង្គលការ Content Creator ដ៏​កក្រើក​កាលពី​ចុងឆ្នាំ ២០២៤ គឺកូនក្រមុំ លីនដា និងកូនកំលោះ ណារ៉ូ  ទទួល​បាន​ការ​សាទរ ហើយ​ក៏​ត្រៀម​ទទួល​សមាជិក​ថ្មី​ឆាប់​ៗ​នេះ​ដែរ៕

រូបភាព៖ Linda Vee



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *