ដល់ខែក្ដៅហើយ! ប្រើ ៤ វិធីនេះបន្ថយកម្ដៅក្នុងផ្ទះ

ជាធម្មតានៅពេលដែលផ្ទះចាប់ផ្ដើមឡើងកម្ដៅស្អុះស្អាប់គឺជៀសមិនផុតពីបើកកង្ហារ ឬម៉ាស៊ីនត្រជាក់នោះទេ។ ពេលបើកពិតជាត្រជាក់ស្រួលខ្លួនហើយ ប៉ុន្តែនៅពេលវិក្កយបត្រភ្លើងចេញមកនឹងកាន់តែធ្វើឱ្យបើកញើសជាងមុនទៅទៀតបើទោះបីជានៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យ៉ាងណាក៏ដោយ។ ដូចនេះដើម្បីជួយសម្រួលដល់ការចំណាយក៏ដូចជាបន្ថយកម្ដៅក្នុងផ្ទះផងសាកធ្វើវិធីខាងក្រោមមើល៖

១. ប្រើវាំងននពណ៌ស្រាលហើយស្ដើង

មានអ្នកខ្លះចូលចិត្តប្រើវាំងននដែលមានពណ៌ក្រម៉ៅខ្លាំង ហើយក៏មានអ្នកខ្លះបានប្រើវាំននន ២ ជាន់ដោយគិតថាវាអាចកាត់បន្ថយកម្ដៅ។ ផ្ទុយទៅវិញ ការប្រើប្រាស់វាំងននបែបនេះវាមានតែស្រូបកម្ដៅបន្ថែមចូលក្នុងផ្ទះទៅវិញទេ។ ដូចនេះ សាកបែរមកប្រើវាំងននបែបស្ដើងៗហើយមានពណ៌ស្រាលម្ដងមើលដោយសារតែវាអាចជួយត្រងពន្លឺនិងកាត់បន្ថយកម្ដៅក្នុងផ្ទះបានមួយផ្នែកដែរ។

២. ព្យាយាមកុំប្រើកម្រាលព្រំ

ការដាក់កម្រាលព្រំក្នុងផ្ទះពិតជាអាចធ្វើឱ្យផ្ទះមើលទៅស្រស់ស្អាតនិងកាន់តែមានសោភ័ណភាពជាងមុនមែន។ ប៉ុន្តែកម្រាលព្រំនេះក៏អាចស្រូបកម្ដៅចូលក្នុងផ្ទះមិនចាញ់វាំងននដែរ។ ដូចនេះប្រសិនបើអាចសម្រាប់ផ្ទះដែលមានកម្រាលព្រំច្រើន គួរព្យាយាមកាត់បន្ថយការប្រើប្រាស់កម្រាលព្រំសិនដោយទុកឱ្យភាពត្រជាក់ដែលចេញមកពីឥដ្ឋជាអ្នកកាត់បន្ថយកម្ដៅវិញ។

៣. ប្រើអំពូល LED

បច្ចុប្បន្នមានមនុស្សជាច្រើនកំពុងងាកទៅប្រើអំពូល LED ជាជាងប្រើអំពូលធម្មតាដោយសារតែភ្លើងរបស់អំពូល LED ស្អាតជាងអំពូលធម្មតាហើយក៏បញ្ចេញកម្ដៅតិចជាងអំពូលធម្មតាដែរ។

៤. ដាំដើមឈើ

អ្នកទាំងអស់គ្នាប្រហែលជាអាចមានអារម្មណ៍ថានៅក្នុងផ្ទះដែលមិនមានដើមឈើនឹងមានសភាពក្ដៅជាងផ្ទះដែលបានដាំដើមឈើ។ សម្រាប់ផ្ទះធំដែលមានទីធ្លាអាចដាំបាន ល្អបំផុតគួរដាំដើមឈើមានទំហំល្មមមិនធំពេកហើយក៏មិនតូចពេក។ សម្រាប់ផ្ទះតូច ឬខន់ដូអាចដាំបានជាកូនឈើ ឬផ្កាតូចៗល្មមឱ្យបានច្រើនទើបជាការល្អ។ ការដាំដើមឈើក្នុងផ្ទះបែបនេះមិនត្រឹមតែធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយទេ ប៉ុន្តែវាក៏បានបញ្ចេញសំណើមក្នុងផ្ទះហើយស្រូបយកជាតិពុលបានដែរ។

ដូចនេះសម្រាប់អ្នកដែលចង់កាត់បន្ថយការចំណាយក្នុងរដូវក្ដៅនេះអាចសាកជាមួយវិធីទាំង ៤ ខាងលើបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ