លួច​ស្រលាញ់​មិត្តភ័ក្ដិ​គួរ​ធ្វើ​បែប​ណា? ៣វិធី​នេះ​នឹងធ្វើឲ្យមិត្តអ្នកចាប់អារម្មណ៍មកលើអ្នក

ការដែលយើងកំពុងតែលួចស្រឡាញ់នរណាម្នាក់វាក៏ជារឿងលំបាកណាស់ទៅហើយតែបើអ្នកដែលយើងលួចស្រឡាញ់នោះគឺជាមិត្តភ័ក្តិរបស់យើងវិញទៀតប្រាប់ទៅថាលំបាកគុណនឹង២។

រាល់ថ្ងៃពេលឃើញគេស្និទ្ធស្នាលជាមួយអ្នកដ៏ទៃបានត្រឹមតែហួងហែងពីចម្ងាយមិនអាចធ្វើអ្វីបានច្រើនព្រោះយើងត្រឹមតែជាមិត្ត។ បើសារភាពក៏ខ្លាចថានឹងត្រូវបាត់បង់មិត្តភ័ក្តិ តែបើលាក់ក៏ត្រូវបាត់បង់ស្នេហាតើគួធ្វើយ៉ាងណា? ថ្ងៃនេះយើងមានគន្លឹហ​ពិសេសបីយ៉ាងធ្វើឲ្យមិត្តរបស់អ្នកចាប់អារម្មណ៍មកលើអ្នកវិញដូចគ្នា៖

១. ស្មោះត្រង់

មិនថាសម្ធ័នភាពជាអ្វីនោះទេភាពស្មោះត្រង់គឺជារឿងសំខាន់។ អ្នកត្រូវបង្ហាញភាពស្មោះត្រង់របស់អ្នកចំពោះគេនិងចំពោះអ្នកដ៏ទៃ។ មិនត្រូវលេបខាយជាមួយអ្នកដ៏ទៃពេលនៅចំពោះមុខគេ ក៏មិនគួនិយាយនិយាយអ្វីមិនល្អពីអ្នកដ៏ទៃឲ្យគេស្តាប់ ព្រោះគេអាចគិតថាអ្នកនឹងធ្វើបែបនេះដាក់គ្រប់គ្នា។ ត្រូវចងចាំថាភាពស្មោះត្រង់គឺជាគ្រឹះ​ដ៏រឹងមាំក្នុងការសាងឡើងនូវគ្រោងសម្ព័ន្ធភាពណាមួយ។

២. ធ្វើឲ្យគេយល់ថា “អ្នកគឺជាចំណែកមួយដែលគេមិនអាចខ្វះបាន”

មនុស្សយើងពេលដែលបាននៅជាមួយនរណាម្នាក់ដែលយល់ពីយើង គាំទ្រយើង ការពារយើង មើលថែយើង នៅជាមួយហើយមានតែស្នាមញញឹម ស្តីបន្ទោសយើងខ្លះតែក៏មិនដែលរុញយើងឲ្យធ្លាក់ជ្រោះ។ ច្បាស់ណាស់គេពិតជាមិនចង់បាត់បង់មនុស្សប្រភេទឲ្យទៅអ្នកណាផ្សេងទេ ប្រៀបដូចជាខ្លួនអ្នកពេលនេះ អ្នកក៏មិនចង់បាត់បងគេឲ្យទៅអ្នកផ្សេងដែរត្រូវអត់?​នោះក៏ព្រោះតែគេគឺជាក្តីសុខរបស់អ្នក គេមានអ្វីដែលអ្នកដ៏ទៃទៀតមិនមាន។ ដូច្នេះហើយអ្នកក៏ត្រូវតែធ្វើឲ្យគេមានអារម្មណ៍ថា “បើអត់ពីអ្នកគេប្រហែលជាមិនអាចទៅរកចំនុចនេះបានពីអ្នកណាទៀតទេ” ។

៣. បង្ហើប និងធ្វើឲ្យគេសង្ស័យ

ផ្លែផ្កាដាក់គេខ្លះ​តែមិនមែនញ៉ែនិយាយយូរៗម្តងបានហើយកុំញឹកញាប់ពេក។ គ្រាន់តែធ្វើឲ្យគេសង្ស័យបានហើយ នៅពេលដែលគេសង្ស័យ គេនឹងព្យាយាមនៅក្បែរអ្នកនឹងបង្ហាញអាកប្បកិរិយាផ្សេងៗដើម្បីមកវាស់ស្ទង់អ្នកវិញដូចគ្នា។ ធ្វើដូចនេះអ្នកនឹងអាចទទួលបានការចាប់អារម្មណ៍ពីគេវិញថែមមួយកម្រិត។

តែកុំប្រាប់ទៅគេត្រង់ៗឲ្យសោះអ្នកអាចធ្វើឲ្យគេមានអារម្មណ៍ថាទើសទាល់នឹងពិបាកក្នុងការធ្វើខ្លួនជាមួយអ្នកឲ្យដូចមុន។ តែបើមានឱកាសណាមួយដែលសក្តិសម ហើយអ្នកមើលទៅគេក៏ដូចជាមានអារម្មណ៍ល្អខ្លះៗដែរ អ្នកអាចសារភាពប្រាប់ទៅគេបាន។ តែអ្នកត្រូវទុកចន្លោះឲ្យគេខ្លះដើម្បីកុំឲ្យគេមានអារម្មណ៍ថាទើសទាល់ជាមួយនឹងការសារភាពរបស់អ្នកខ្លាំងពេក។ អ្នកអាចប្រាប់គេពីអារម្មណ៍របស់អ្នកបានតែអ្នកក៏ត្រូវតែគោរពការសម្រេចចិត្តរបស់គេវិញដូចគ្នា កុំឲ្យការសារភាពលើកនេះធ្វើឲ្យអ្នកទាំងពីរមើលមុខគ្នាលែងចំ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ