ការពិត ១០ យ៉ាងដែលអ្នកមិនធ្លាប់ដឹងពី Kendall Jenner

ថ្ងៃនេះយើងនឹងមកបើកបង្ហាញការពិត ១០ យ៉ាងរបស់តារាម៉ូដែលលល្បីឈ្មោះ Kendall Jenner ដែលទស្សនិកជនជាច្រើនមិនធ្លាប់ដឹងពីមុនមក ចង់ដឹងថាមានអ្វីគួរឱ្យចាប់អារម្មណ៍ខ្លះតោះយើងទៅមើលទាំងអស់គ្នា៖

១. ឈ្មោះពេញ

ឈ្មោះពេញរបស់នាងគឺ​ Kendall Nicole Jenner កើតនៅថ្ងៃទី​ ៣ ខែ វិច្ឆិកា ឆ្នាំ​ ១៩៩៥ ក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិក។ Kendall មានកម្ពស់ ១.៧៩ម៉ែត្រ ទម្ងន់ ៥៨ គីឡូក្រាម ។

២. ការងារដំបូង

Kendall ក៏ដូចជាប្អូនស្រីរបស់នាង Kylie បានថតកម្មវិធីកម្សាន្តលើកដំបូងឈ្មោះថា “Keeping up with the Kardashian” ដែលបានចាក់ផ្សាយនៅឆ្នាំ ២០១៧ ហើយខណៈពេលនោះ នាងទើបតែអាយុ ១២ឆ្នាំប៉ុណ្ណោះ។ ក្រោយមកនៅក្នុងឆ្នាំ ២០១៩ Kendall បានទៅប្រាប់ម្តាយថានាងចង់ក្លាយជាអ្នកបង្ហាញម៉ូដលំដាប់ពិភពលោក។ ម្តាយរបស់នាងក៏បានទៅជួបដៃគូសហការល្បីឈ្មោះ ហើយនាងក៏បានហ្វឹកហាត់ដើរម៉ូដចាប់ពីពេលនោះមក។

៣. ចូលចិត្តខ្ចី

Kylie ប្អូនស្រីរបស់នាងធ្លាប់បាននិយាយនៅក្នុងកម្មវិធីកម្សាន្តថា​ Kendall ចូលចិត្តខ្ចីសម្លៀកបំពាក់របស់នាងជាប្រចាំ តែនៅពេលដែលនាងត្រូវការខ្ជីវិញម្តង Kendall បែជាឱ្យតែសម្លៀកបំពាក់ដែលចាស់ៗនិងពិបាកស្លៀកមកនាងពិតជាបងស្រីដែលឆ្លាតខ្លាំងមែនទែន។

៤.​ អ្នកកីឡា

កាលនៅរៀននាងគឺជាកីឡាការិនីលោតកម្ពស់ប្រចាំសាលា។ Kendall  ទទួលបានលេខមួយគ្រប់ពេលក្នុងការប្រកួតលោតកម្ពស់ព្រោះ នាងមានគ្រូបង្វឹកប្រចាំខ្លួនដែលជាអតីតកីឡាករជម្រើស​ជាតិ នោះគឺឪពុករបស់នាង។

៥. ស្នាមថើបដំបូង

Kendall និយាយថាស្នាមថើបដំបូងរបស់នាងគឺមិនមានភាពរ៉ូមែនទិកសូម្បីតែបន្តិច ព្រោះវាកើតឡើងនៅក្នុងបន្ទប់ទឹកដែលកាលនោះនាងបានចូលទៅលេងហ្គេមបង្វិលជាមួយប្អូនស្រីនិងមិត្តភ័ក្កិប្រុសរបស់នាងម្នាក់ទៀត ហើយនាងក៏បានចាញ់ហ្គេមនិងតម្រូវឲ្យថើបគ្នាជាមួយមិត្តភ័ក្តិរបស់នាងទៅ។

៦. អាហារដែលចូលចិត្តញ៉ាំ

ឃើញរាងស្អាតបែបនេះប្រិយមិត្តប្រហែលជាមិនដឹងទេថាអាហារដែលនាងចូលចិត្តគឺជា​ប្រភេទ Fast food និងពពួកនំផ្អែម។

៧. វិធីរក្សាទម្ងន់

Kendall ប្រាប់ថាជារាងរាល់ថ្ងៃនាង​ត្រូវផឹកតែ Detox និងឆុងតែបៃតង ផ្សំជាមួយគល់ស្លឹកគ្រៃផឹកជំនួសកាហ្វេ ហើយព្យាយាមទទួលទានទឹកឲ្យបានច្រើន។

៨. កាដូខួបកំណើតពីមនុស្សប្លែកមុខ

នៅក្នុងកម្មវិធីគម្រប់​ខួប ២១ ឆ្នាំរបស់នាង​ Kendall បានទទួលកាដូពីបុរសម្នាក់ជារថយន្ត Roll-Royce តម្លៃថ្លៃ។​ Kylie បាននិយាយថាកាលនោះនាងបានចេញទៅមុខផ្ទះជាមួយនឹងគ្រួសារស្រាប់តែមានបុរសម្នាក់ដែលគ្មានអ្នកណាស្គាល់ទាល់តែសោះបានហុចកូនសោរឡានមកអោយ Kendall ។

៩. ស្នាមសាក់គូ

Kendall មានស្នាមសាក់គូជាមួយនិងក្រុមមិត្តភ័ក្តិរបស់នាង ជារូបបេះដូងតូចៗនៅម្រាមដៃ ក្រៅពីនេះនាងក៏មានស្នាមសាក់គូរជាមួយនិងជាងសាក់របស់នាងគឺជាចំណុចបន្តក់ពណ៌សមួយនៅម្រាមដៃរបស់នាង។

១០.​  មិត្តជិតស្និទ្ធបំផុត

Hailey ភរិយារបស់ Justin Bieber គឺជាមិត្តភ័ក្តិជិតស្និទ្ធរបស់នាង។ ពួកគេទាំងពីរអ្នកតែងតែទៅដើរលេង ឬ ញ៉ាំអីជាមួយគ្នាជាប្រចាំ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ