ចេះតែឆ្ងល់មានអារម្មណ៍អស់កម្លាំងឲ្យគ្រប់ពេល តាមពិតមកពីមូលហេតុទាំងនេះសោះ

ជឿថាមនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ជួបប្រទះ និងមានអារម្មណ៍បែបនេះ គ្រាន់តែងើបពីគេងភ្លាមគឺថាមិនចង់ធ្វើអ្វីទាំងអស់ ពេលខ្លះអស់កម្លាំងទាំងមិនដឹងមូលហេតុ ទន់ខ្លួនស្ដូក ចង់គេងមិនក្រោក។ ចុះប្រិយមិត្តមានធ្លាប់ងើយឆ្ងល់ថា ហេតុអ្វីបានជាមានបញ្ហាយ៉ាងដូច្នេះទេ?

១. តមអាហារជ្រុលពេក

អ្នកខ្លះព្រោះតែចង់ស្គម ចង់ស្អាតខ្លាំងពេក ក៏ជ្រើសរើសវិធីតមអាហារដែលមិនត្រឹមត្រូវតាមក្បួនខ្នាត និយាយឲ្យឆាប់ចប់គឺបង្អត់ខ្លួនឯងយកតែម្ដង ឬញ៉ាំតិចជ្រុលដែលធ្វើឲ្យរាងកាយរបស់អ្នកគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលជាហេតុធ្វើឲ្យអស់កម្លាំងល្ហិតល្ហៃ។ ដូច្នេះហើយទោះចង់ស្អាតប៉ុណ្ណាក៏ត្រូវតែញ៉ាំ ខ្លះដែរណា។

២. ខ្វះជាតិវីតាមីន

ការអស់កម្លាំងឲ្យតែរហូត ពេលខ្លះក៏អាចបណ្ដាលមកពីកង្វះជាតិវីតាមីនដែរ ជាពិសេសវីតាមីន D។ ចុះធ្វើម៉េចទើបដឹងថាខ្លួន ខ្វះជាតិវីតាមីន? ប្រិយមិត្តអាចទៅជួសឈាមមើលបាន ក្នុងករណីមាន អារម្មណ៍ថាហត់ខុសប្រក្រតី។ ទន្ទឹមនឹងនេះ បើមិនចង់ជួបបញ្ហាខ្វះជាតិវីតាមីនទេ គួរតែឧស្សាហ៍ញ៉ាំទឹកដោះគោ សាច់គោ ត្រី ទឹកសណ្ដែក ឈីស និងស៊ុតក្រហម ជាដើម។

៣. គេងមិនគ្រប់

ការគេងមិនឆ្អែតពិតណាស់ មិនត្រឹមតែធ្វើឲ្យអ្នកឆាប់ហត់ ឆាប់អស់កម្លាំងទេ វាថែមទាំងប៉ះពាល់ដល់សុខភាព ធ្វើឲ្យមុខឆាប់ចាស់ទៀតផង។ ទោះជារវល់ធ្វើការប៉ុណ្ណា មិនចង់គេងព្រោះជក់មើលរឿងភាគយ៉ាងណាក៏ដោយ  ត្រូវតែព្យាយាមគេងយ៉ាងហោចណាស់ឲ្យបាន ៤ ម៉ោងដែរ។

៤. ស្រេ្ដសពេក

សម្ពាធ ស្រ្ដេសពេក នឹងធ្វើឲ្យអ្នកមិនចង់ធ្វើអ្វីដូចគ្នា។  ពេលខ្លះគ្រាន់តែនឹកឃើញថា ត្រូវទៅប្រឈមមុខជាមួយនឹងមនុស្សដែលយើងមិនចូលចិត្ត ឬបុគ្គលិករួមការងារដែលគ្មានហេតុផល មិនចេះយោគយល់អាធ្យាស្រ័យ ត្រូវជួបភ្ងៀវដែលពិបាកផ្គាប់ចិត្ត ផ្សេងៗ ទៀត ជឿថាគ្មាននរណាមានអារម្មណ៍ចង់ធ្វើអ្វីនោះទេ។

៥. ធាត់ខ្លាំងពេក

ធាត់ជុ្រល ក៏ជាបញ្ហាមួយដែលធ្វើឲ្យអ្នកតែងតែហត់អស់កម្លាំងដែរ ព្រោះដូចឃើញស្រាប់មនុស្សធាត់ធ្វើអ្វីបន្ដិចក៏ឆាប់ហត់ជាងមនុស្សទូទៅ។ ដូចនេះកុំបណ្ដោយខ្លួនឲ្យធាត់លើសលប់ពេក។

៦. ទម្លាប់ក្នុងការរស់នៅ

ការរស់នៅគ្មានសណ្ដាប់ធ្នាប់ក៏ជាចំណែកមួយធ្វើឲ្យអ្នកចេះតែហត់ គ្មានអារម្មណ៍ចង់ធ្វើអ្វីសោះ។ ឧទាហរណ៍ ចូលទៅក្នុងផ្ទះសុទ្ធតែសំរាម គ្មានផាសុកភាព រញ៉េរញៃមិនគួរឲ្យចង់រស់នៅ អ៊ីចឹងៗ អីបើមិនឈឺ ឬហត់ទើបចម្លែក។ ពេលខ្លះញ៉ាំមិនទៀងទាត់ ជាក់ស្ដែងជាទូទៅគេញ៉ាំអាហារ ៣ ពេលក្នុងមួយថ្ងៃ រួចដល់ប្រិយមិត្តនឹកឃើញចង់ញ៉ាំ ក៏ញ៉ាំ ចង់អត់ក៏អត់ គ្មានកំលាំងកំហែងគ្មានអ្វីប្លែកទេ។ ចំណុចមួយទៀត ការតុបតែងខ្លួនស្លៀកពាក់ មិនចេះរៀបចំខ្លួនឲ្យបានរៀបរយ គ្មានអនាម័យ សក់មិនសិតឲ្យបានត្រឹមត្រូវ មុខមិនលុប​    ឲ្យស្អាត ជឿថាធ្វើខ្លួនរបៀបៗ នេះ បើនៅមានអារម្មណ៍ធ្វើការងារទៀតពិតជាអស្ចារ្យហើយ។

៧. ខ្ជិល

ពេលខ្លះប្រិយមិត្តគឺមិនមានបញ្ហាអ្វីទាំងអស់ តែជាជំងឺខ្ជិល ដែលមិនចង់ធ្វើអ្វីទាល់តែសោះ ចេះតែរអ៊ូហត់ទាំងដែលការពិតគ្មានធ្វើអ្វីសោះ។ ប្រិយមិត្តគួរតែធ្វើខ្លួនឲ្យស្វាហាប់ បើមិនដកសរសៃខ្ជិលចេញពីខ្លួនទេ ជីវិតនឹងដុនដាបជាមិនខាន ដូចពាក្យគេថា មិនដែលឃើញមនុស្សខ្ជិលណាធ្វើអ្វីបានជោគជ័យទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ