កាពិត១០យ៉ាងរបស់​ Justin Bieber ដែលអ្នកអាច​មិនធ្លាប់ដឹង

ស្វាគមន៍​ជាថ្មី​មក​កាន់​ទំព័រ​ព័ត៌មាន​ជីវិត​តារា​របស់ AMS ដោយ​ថ្ងៃនេះយើងនឹងមកបើកបង្ហាញការពិត ១០ យ៉ាង​របស់​កំពូល​តារា​ចម្រៀង​លំដាប់​ពិភពលោក​មួយ​រូប​នាពេល​បច្ចុប្បន្នគឺJustin Bieber ។ ចង់ដឹង​ថា​មាន​រឿង​អ្វី​គួរឲ្យ​ចាប់អារម្មណ៍ខ្លះតោះយើងទៅមើលទាំងអស់គ្នា៖

១.​ឈ្មោះពេញ

មហាជន​ជាច្រើន​ប្រហែល​ជា​ស្គាល់​គេ​ក្នុង​នាម​ជា Justin Bieber  តែអ្នក​មាន​ដឹង ទេ​ថាឈ្មោះ​ពេញ​របស់​គេ​គឺ Justin Drew Bieber កើត​នៅ​ថ្ងៃទី នៅថ្ងៃទី១ ខែមីនា ឆ្នាំ ១៩៩៤ ទីក្រុងLondon ប្រទេសកាណាដា។

២. ទេពកោសល្យ

ក្រៅពី​សមត្ថភាពខាងច្រៀងហើយនោះ Justin Bieber មាន​ទេពកោសល្យ​ខាងតន្រ្តី​តាំងពីក្មេង ដោយ​តែង​តែ​មាន​ការ​គាំទ្រ​ពី​ឪពុក​ម្ដាយ​រហូត​​មក។ គេធ្លាប់វាយស្គរដោយដៃចេញជាចង្វាក់ភ្លេងបានតាំងពីអាយុ ២ឆ្នាំ ហើយ​នៅ​ពេល​ធំ​ឡើង គេ​ក៏​បាន​ចូលរៀន​លេង​ព្យ៉ាណូ និង​ផ្លុំ​ត្រែ​ផង​​ដែរ។

៣. Youtube

អាចនិយាយបានថា Justin Bieber គឺជាតារា​ជំនាន់ដំបូងៗគេដែលបាន Post បទចម្រៀងCover របស់ខ្លួនចូល​ទៅក្នុង youtube ដោយ​ម្ដាយ​របស់​គេ​ជា​អ្នក​ថត និងអាប់ឡូត។ Scooter Braun ដែល​ជាអ្នក​ចាត់ការ​​ផ្ទាល់ខ្លួន​របស់ Justin​នាពេលបច្ចុប្បន្ននេះ​បាន​ឃើញ​សមត្ថភាព​នៃការច្រៀង​របស់គេទើប​ធ្វើការចុះកុងត្រាជាមួយ Justin Bieber តាំងពីគេទើបតែអាយុបាន ១៣ឆ្នាំតែប៉ុណ្ណោះ។

៤.​ ទម្រាំបានចុះកុងត្រា

ពីដំបូងតារា​ចម្រៀង Usher បានបដិសេធមិនព្រមស្តាប់Justin Bieber ច្រៀងតែនៅពេលដែលគេបាន មើលវីដេអូរួចគេមានការសោកស្តាយយ៉ាងខ្លាំងដែលមិនព្រមស្តាប់ការច្រៀងរបស់Justin Bieber ឲ្យ​បានលឿនជាងនេះ ហើយក៏បានទាក់ទងទៅ Justin Bieber ឲ្យ​ត្រលប់​មក​ដើម្បីចុះកុងត្រា​ជាមួយ​ផលិតកម្ម Raymond Braun Media Group (RBMG) ដែល​ជា​ជំនួញ​រួម​របស់ Scooter Braun និង Usher។

៥. ក្ដីស្រមៃ

នៅក្នុង​កម្មវិធីកម្សាន្តមួយពិធីករបានសួរទៅកាន់ Justin beiber ថា “ប្រសិនបើ​លោកមិន​បានមក​ធ្វើជាអ្នក​ចម្រៀង តើលោកនឹងធ្វើជាអ្វី?”  ដោយ Justin បានតបទៅវិញថា រូបគេនឹង​ធ្វើជា​ស្ថាបត្យករ ចេញប្លង់​អគារ។

៦. ផលិតខ្សែភាពយន្ត

មិនត្រឹមតែមានសមត្ថភាពខាងការច្រៀងតែមួយមុខនោះទេតែគេក៏មានសមត្ថភាពខាងផលិតខ្សែភាពយន្ត ដោយរូបគេធ្លាប់បានផលិតខ្សែភាពយន្ត Concert របស់ខ្លួនដល់ទៅ ២ដងថែមទៀតផង។

៧. អ្នកគាំទ្រម្នាក់អះអាងថា  Justin Bieber ជាឪពុករបស់កូននាង

ដូចដែលអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថាJustin Bieber  មានរូបរាង​សង្ហា​គួជាទី​ចាប់​អារម្មណ៍​របស់ស្រីៗ​ជាច្រើន។ អំឡុងពេលដែលគេកំពុងតែចាប់ផ្តើមមានឈ្មោះល្បីល្បាញខ្លាំង មានអ្នកគាំទ្រ​ស្រីម្នាក់​បាន​មកអះអាងថា Justin Bieber គឺជាឪពុករបស់កូននាង តែបន្ទាប់​ពីធ្វើតេស្ត​ពិនិត្យ លទ្ធផល​បាន​បង្ហាញ​ថាគេ​មិនមែន​ជាឪពុក​របស់​ក្មេង​នោះទេ។

៨. ផ្អាក​អាជីព​ចម្រៀង

កាល​ពីខែ​កក្កដា ឆ្នាំ២០១៧ Justin Bieber ធ្លាប់បាន​ធ្វើឲ្យ​អ្នកគាំទ្រ​ខកចិត្ត​យ៉ាងខ្លាំង​ដោយសារ​តែគេ​បាន​​រំសាយ​ការ​ប្រគំ​តន្រ្តី​របស់​គេ ដែលមាន​អ្នកគាំទ្រ​មួយ​ចំនួនបាន​និយាយថាមូលហេតុនៃ​ការរំសាយ​ការប្រគំ​តន្ត្រី​នោះ គឺមកពីគេ​ធ្វើការ​គោរពបូជាទៅដល់ព្រះយេស៊ូគ្រិស្ត។​​ តែក្រោយ​មក Justin Bieber ក៏​បានចេញមកបកស្រាយថា ​មូលហេតុ​ដែលគេធ្វើការ​​ផ្អាក​ការងារ​ផ្នែក​តន្ត្រី​គឺ​មក​ពីគេមាន​ការ​ហត់នឿយ​ទាំង​ផ្លូវ​កាយ​​និងផ្លូវចិត្ត។

៩. ឆ្លងមេរោគ

ក្រោយពីបានឃើញរូបថតរបស់គេដែលមើលទៅមានស្នាមរបួសនៅលើស្បែក ធ្វើឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន​វិនិច្ឆ័យ​ថា Justin ត្រលប់ទៅប្រើប្រាស់គ្រឿងញៀនសាជាថ្មី។ តែការពិតទៅគឺ​គេកំពុង​តែតស៊ូ​ជាមួយ​នឹងការឆ្លងមេរោគ​នៅលើស្បែក តែ​ក្រោយ​មក​គេ​ក៏​បាន​ព្យាបាល​ជំងឺ​នេះ​រហូត​ជាសះស្បើយ។

១០.​ Ariana Grande ជាអ្នកនាំឲ្យ​ Justin Bieber ត្រលប់មកផលិតបទចម្រៀងសាជាថ្មី

បើចង់អរគុណដល់នរណាម្នាក់ដែលនាំឲ្យ Justin Bieber ត្រលប់​មក​កាន់​វិស័យ​ចម្រៀងសាជាថ្មីនោះ​គឺគួរ​នឹក​ដល់ Ariana Grande ដោយ Justin បាន​បង្ហើប​ផ្ទាល់​​ថា Ariana នេះ​ហើយ​ដែល​​អាច​អន្ទង​ចិត្ត​គេ​ឲ្យ​ចង់​វិល​មក​ឆាក​តន្ត្រី និង​ធ្វើ​បទ​ចម្រៀង​​ម្ដង​ទៀត។ ក្រោយ​បាន​ទទួល​កម្លាំង​ជំរុញ​ចិត្ត​បែប​នេះ​ហើយ​ទើប​នៅ​ឆ្នាំ២០២០ គេ​បាន​ត្រលប់​មកវិញ​តាម​រយៈអាល់ប៊ុម “Changes”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​