ទៅសៀមរាប​លើក​ក្រោយកុំភ្លេចជួលឈុតបុរាណថតនិងដើរលេងកម្សាន្តប្រាសាទ នៅក្រុងអង្គរ

ដើរលេងប្រាសាទរាល់ដង មានចាប់អារម្មណ៍អត់ថា ក្រៅពីអ្នកត្រៀមចូលរោងជ័យស្លៀកពាក់ឈុតថត Pre-wedding ក៏មានអ្នកខ្លះស្លៀកឈុតបុរាណ ដើរតាមប្រាសាទនានា​ ផ្តិតយករូបថតយ៉ាងស្រស់ស្អាតដែរ? បើចង់ស្លៀកដូចគេ AMS នឹងណែនាំឱ្យស្គាល់កន្លែងជួលឈុតស្រស់ស្អាតទាំងនោះនៅក្នុងអត្ថបទនេះ…

មានទីតាំងដល់ទៅ៤ សាខានៅទល់មុខប្រាសាទអង្គរវត្ត «បុស្បាជួលឈុតបុរាណ» មានផ្តល់នូវសេវាជួលសម្លៀកបំពាក់បុរាណច្រើនពណ៌ច្រើនជម្រើស រួមមានឈុតសម័យលង្វែក និងសម័យឧត្តុង្គ ដោយមានទាំងសំពត់សារបាប់/ចរបាប់ និងសំពត់បែបចងក្បិន។

លោកអ្នកអាចធ្វើការជ្រើសរើសឈុតដែលខ្លួនស្រលាញ់ ហើយអាចជួលស្លៀកបានរយៈពេល១ថ្ងៃពេញ ជាមួយតម្លៃត្រឹមតែ ២៥០០០រៀល/នាក់ ប៉ុណ្ណោះ សម្រាប់មនុស្សពេញវ័យ ទាំងប្រុសទាំងស្រី។ សម្រាប់ក្មេងវិញ តម្លៃ ១៥០០០រៀល/នាក់ ហើយបើកូនក្មេងអាយុ១-២ឆ្នាំ ត្រឹមតែ ១ម៉ឺនរៀល/នាក់ ទេ។

ជាមួយតម្លៃខាងលើ គឺរាប់បញ្ចូលនូវការរៀបចំ និងជួយស្លៀកពាក់ តុបតែងកាយជាមួយគ្រឿងលម្អផ្សេងៗម៉ាស្អាតតែម្តង!​

បើត្រូវការសេវាផាត់មុខ និងតុបតែងសក់បន្ថែមទៀត ក៏អាចធ្វើបានដែរ ដោយគ្រាន់តែបន្ថែមតែ ១៥០០០រៀល-២ម៉ឺនរៀល/នាក់ប៉ុណ្ណោះ។ ធានាថាដើរចេញទៅថតរូប ដឹងតែស្អាតមួយតួខ្លួន ស្អាតទាំងព្រមតែម្តង!

តែបើលោកអ្នកមិនបានទៅដល់ប្រាសាទអង្គរវត្តទេ ខាង «បុស្បាជួលឈុតបុរាណ» ក៏មានសេវាស្លៀកពាក់ឈុតដល់កន្លែងរបស់អ្នកផងដែរ ក្នុងតម្លៃតែ ៣៥000រៀល/នាក់ សម្រាប់ភ្ញៀវជាតិ។ លក្ខណៈថា…ទៅដល់ផ្ទះក៏បាន ទៅដល់សណ្ឋាគារ ឬកន្លែងស្នាក់នៅក៏បានដែរ។

បើចាប់អារម្មណ៍​ ហើយចង់ដឹងទីតាំង និងទទួលបានព័ត៌មានបន្ថែម លោកអ្នកអាចសាកសួរនៅលើហ្វេសប៊ុក ឬក៏ទាក់ទងតាមលេខទូរស័ព្ទ 085 72 72 66/ 070 72 72 66 ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​