គេ​ថា​អ្នក​ស្រវឹង​នឹង​និយាយ​ការ​ពិត​ មែន​ឬ​អត់?

ជា​ច្រើន​លើក​ច្រើន​សា​យើង​តែង​តែ​លឺ​ពាក្យ​នេះ​ដែល​គេ​លើក​យក​មក​វែក​ញែក​គ្នា​។​ អ្នក​ខ្លះ​និយាយ​ថា​អ្នក​ស្រវឹង​នឹង​និយាយ​ការពិត​គ្រប់​យ៉ាង​​ តែ​ហេតុ​អី​ក៏​មាន​ពាក្យ​មួយ​ថា​ “កុំ​ប្រកាន់​អ្នក​ស្រវឹង​ទៅ​វិញ?”​ ។​

សម្រេច​មក​សម្ដី​របស់​អ្នក​ស្រវឹង​អាច​ជឿ​បាន​ឬ​អត់?​ តើ​អ្នក​ស្រវឹង​នឹង​និយាយ​ការពិត​មែន​ឬ​អត់?​ ថ្ងៃ​នេះ​ AMS មាន​ចម្លើយ​មក​ឲ្យ​អ្នក។

ការ​ពិត​ទៅ​អ្នក​ស្រវឹង​អាច​ទទួល​ដឹង​បាន​គ្រប់​យ៉ាង​បើ​មិន​ទាន់​ដល់​ពេល​ដែល​គេង​លក់។​ ឥទ្ធិពល​របស់​ស្រា​ធ្វើ​ឲ្យ​​ប្រព័ន្ធ​ប្រសាទ​ធ្វើ​ការ​យឺត​ជាង​មុន​ កម្លាំង​នៃ​ការ​គ្រប់គ្រង​រាង​កាយ​ក៏​មាន​តិច​ជាង​មុន។​ ទាំង​នេះ​វា​មិន​បាន​ទាក់ទង​ជា​មួយ​នឹង​ការ​និយាយ​ការ​ពិត​អ្វី​ឡើយ​ តែ​វា​ធ្វើ​ឲ្យ​សតិ​ ការ​គិត​ពិចារណា​ចុះ​អន់​ថយ​ជាង​មុន​ទៅ​តាម​និស្ស័យ​របស់​មនុស្ស។

បើ​សួរ​ថា​សម្ដី​ដែល​មនុស្ស​ស្រវឹង​និយាយ​ជឿ​បាន​ឬ​អត់​វា​ក៏​ត្រូវ​មើល​លើ​និស្ស័យ​និង​ស្ថាន​ការណ៍​នៅ​ពេល​នោះ​ដែរ។​

​វា​គ្រាន់​តែ​ជា​ការ​ជឿ​ត​ៗគ្នាជា​រហូត​ក្លាយ​ជា​ប្រពៃណី​របស់​អ្នក​ស្រវឹង​ដែល​គិត​ថា​ធ្វើ​អី​ហើយ​មិន​ចេះ​ខ្មាស​អៀន។​ អ្នក​ខ្លះ​គិត​ថា​អ្នក​ស្រវឹង​នឹង​ធ្វើ​អ្វី​ប្លែកៗ​ដែល​ខ្លួន​ឯង​មិន​ធ្លាប់​ធ្វើ​ បើ​ត្រឹម​តែ​រឿង​តូច​តាច​វា​ក៏​ល្អ​ តែ​បើ​ដល់​ថ្នាក់​ឈ្លោះ​ប្រកែក​ ឬ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ក្ដៅ​ក្រហាយ​យើង​គិត​ថា​ហេតុ​ផល​នេះ​មិន​គួរ​យក​មក​ប្រើ​ទេ។​

ការ​ពិត​ទៅ​អ្នក​ស្រវឹង​គឺ​នៅ​ដឹង​រឿង​គ្រប់​យ៉ាង​សូម្បី​ធ្វើ​កែវ​បែក​ក៏​នៅ​ដឹង​ថា​បើ​ប្រមូល​មិន​ស្រួល​នឹង​ធ្វើ​ឲ្យ​មុត​ដៃ​បាន​។​

​​អ្នក​ស្រវឹង​មិន​បាន​និយាយ​ការពិត​នោះ​ទេ​ ទោះ​ស្រវឹង​ឬ​មិន​ស្រវឹង​ពាក្យ​ណា​ដែល​គួរ​ និយាយ​ពាក្យ​ណា​ដែល​គេ​ចង់​លាក់​ គេ​នៅ​តែ​លាក់​បាន​ដដែល។​ តែ​អ្នក​ស្រវឹង​នឹង​នឹង​និយាយ​អ្វី​ដែល​ខ្លួន​មើល​​ឃើញ​ និង​គិត​ចេញ​នៅ​ក្នុង​កំឡុង​ពេល​នោះ​ ឬ​ និយាយ​ពី​តម្រូវ​ការ​របស់​គេ​ដែល​ធ្លាប់​បាន​គិត​ទុក​តែ​មិន​ចង់​និយាយ​ពេល​ធម្មតា​តែ​ប៉ុណ្ណោះ​។

អាច​និយាយ​បាន​ថា​មនុស្ស​មួយ​ចំនួន​យក​លេស​ការ​ស្រវឹង​មក​និយាយ​អ្វី​ដែល​ជា​រឿង​មិន​សូវ​ល្អ​ ព្រោះ​ពាក្យ​ខ្លះ​បើ​និយាយ​ពេល​មិន​ស្រវឹង​គេ​អាច​នឹង​ខឹង​បាន​។​

តែ​គ្រប់​ពាក្យ​សម្ដី​របស់​អ្នក​ស្រវឹង​មិន​អាច​យក​ជា​ការណ៍​បាន​នោះ​ទេ​ ព្រោះ​វា​ជា​ពាក្យ​ដែល​ចេញ​ពី​អារម្មណ៍​ មិន​មែន​ចេញ​មក​ពី​គំនិត​សតិ​សម្បជញ្ញៈ​របស់​គេ​ឡើយ។ សូម្បី​ខ្លួន​គេ​ស្រវឹង​គេ​នៅ​កុហក​ថា​មិន​ទាន់​ស្រវឹង​ផង​ចុះ​ទម្រាំ​រឿង​ផ្សេងៗ​ទៀត​តើ​ទៅ​ជឿ​អី​បាន?​ សម្រេច​មក​មិនមែន​ឲ្យ​តែ​ស្រវឹង​គឺ​និយាយ​ការពិត​នោះ​ទេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​