ក្មេងមែនតែខ្លឹម! ​មកស្គាល់អ្នក cover បទ UNHOLY ជាមួយការប្រើឧបករណ៍តន្រ្តីជនជាតិ

ប្រិយមិត្តភាគច្រើនច្បាស់ជាស្គាល់ និងបានស្ដាប់ហើយនូវបទចម្រៀង UNHOLY ដែលច្រៀងដោយ​ Sam Smith ft Kim Petras។​ ដោយសារបទចម្រៀងមួយបទនេះពីរោះ និងកំពុងទទួលបានការគាំទ្រយ៉ាងច្រើន ទើបវាត្រូវបានគេយក cover តៗគ្នា។

ក្នុងចំណោមបទ cover ទាំងអស់នោះក៏មានមួយដែលបាន និងកំពុងទទួលបានការគាំទ្រយ៉ាងច្រើន ហើយបទនេះផងដែរច្រៀងដោយតារាយូធូប Belle Sisoki។ នាងគឺជាអ្នកលេងតន្រ្តី អ្នកសរសេរបទចម្រៀង និងអ្នកតែងនិពន្ធបទភ្លេងម្នាក់ផងដែរ។

ក្នុងអាយុត្រឹមតែ ១៧ ឆ្នាំប៉ុណ្ណោះ នាងក៏អាចលេងឧបករណ៍តន្រ្តីបានស្ទាត់ជំនាញយ៉ាងច្រើនថែមទាំងអាចសរសេរបទចម្រៀងផ្ទាល់ខ្លួនបានទៀតផង។ យោងតាមការសម្ភាសជាមួយ Sarawak Tribune News នាងបាននិយាយថានាងបានហាត់រៀនឧបករណ៍តន្រ្តីតាំងពីអាយុ ៥ ឆ្នាំមកម្លេះ។ ក្រៅពីការនិពន្ធបទចម្រៀងដោយខ្លួនឯងហើយ នាងក៏បានយកបទចម្រៀងផ្សេងៗទៀតមក cover ផងដែរ។

ប៉ុន្តែចំណុចពិសេសក្នុងការ cover បទចម្រៀងរបស់នាងគឺមានការរួមបញ្ចូលជាមួយសម្លេងនៃឧបករណ៍តន្ត្រីបែបជនជាតិតែម្ដង។ ថ្វីត្បិតតែនាងទើបមានវ័យត្រឹម ១៧ ឆ្នាំមែន តែសិល្បៈការនីរូបនេះបានប្រាប់ថាក្រោយពេលដែលនាងបានរៀនឧបករណ៍តន្រ្តីបែបជនជាតិជាមួយម្ដាយហើយ នាងក៏មានគំនិតមួយដោយធ្វើការរួមបញ្ចូលគ្នារវាងឧបករណ៍ភ្លេងជនជាតិ បទភ្លេងបែបក្លាស៊ិក និងបទភ្លេងសម័យទំនើបដើម្បីឱ្យបទនោះមានភាពជាខ្លួនឯង និងកាន់តែពិសេសថែមទៀត។

ចំពោះបទដែលបានផ្ទុះការគាំទ្រច្រើនជាងគេគឺបទ UNHOLY ដោយក្នុងរយៈពេល ២ ខែមានអ្នកចូលមើលដល់ទៅជាង ៨១ម៉ឺនដងនៅក្នុងយូធូប។ នាងបានប្រាប់នៅក្នុងការប្រគំតន្ត្រីមួយកាលពីខែមុនថាបទនេះបានទទួលការចូលមើលរហូត ១២ លានដងនៅគ្រប់បណ្ដាញសង្គមរបស់នាង។​

ដោយមានទេពកោសល្យពីធម្មជាតិបូករួមជាមួយការលើកទឹកចិត្ត ជំរុញ និងបង្ហាត់បង្រៀនពីអ្នកម្ដាយដែលជាគ្រូបង្រៀនខាងតន្រ្តីដោយផ្ទាល់ទើបធ្វើឱ្យ Belle មានថ្ងៃនេះ ហើយអ្នកដែលនាងមិនអាចបំភ្លេចបានគឺអ្នកគាំទ្ររបស់នាងផងដែរ។

យោងតាម Sarawak Tribune News នៅថ្ងៃអនាគតនាងចង់ក្លាយជាសិល្បករ ផលិតករ film scorer និងគ្រូបង្រៀនផ្នែកតន្រ្តីផងដែរ។ ចំពោះមហាវិទ្យាល័យក្នុងក្ដីស្រមៃនាងគឺមហាវិទ្យាតន្រ្តី Berklee College នៃសហរដ្ឋអាមេរិកផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី