មកដឹងពីអាថ៌កំបាំង នាំឱ្យ​ជណ្ដើរ​នៅ​កំពូល​ប្រាសាទ​អង្គរ​វត្ត ​មានសភាពចោតខ្លាំង

កំពូល​ប្រាសាទ​អង្គរ​វត្ត​ ឬ​ប្រាសាទ​បាកាន ឬ​ជាន់​បាកាន ​ជា​ជាន់​ខ្ពស់​បំផុត​នៃ​ប្រាសាទ​អង្គរ​វត្ត ​​មាន​ក្រុម​ប្រាសាទ​ចំនួន ៥ ដែល​យើង​​កំណត់​សំគាល់​ថា ​ជា​កំពូល​ប្រាសាទ​អង្គរវត្ត។ នៅ​ជាន់​បាកាន​ មាន​ជណ្ដើរ​សរុប ១២ ដែល​ក្នុង​ជណ្ដើរ​ទាំង​១២នោះ​ មាន​ជណ្ដើរ​តែ​១ ប៉ុណ្ណោះ​មាន​សភាព​មិន​សូវ​ចោត​ខ្លាំង​ ខណៈ​ជណ្ដើរ​ ១១ ​ផ្សេង​ទៀត​មាន​សភាព​ចោតខ្លាំង​ ដែល​បង្ក​ជា​ចម្ងល់​ដល់​ទេសចរ​ ដែល​បាន​ទៅ​ដល់​ចោទ​សួរ​ថា​ ហេតុអ្វី​បាន​ជា​ជណ្ដើរ​ឡើង​ទៅ​កំពូល​ប្រាសាទ​អង្គរវត្ត​ចោត​ខ្លាំង?

បើ​យោង​ទៅ​ការ​ពន្យល់​របស់​បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​​លោក អ៊ឹម សុខរិទ្ធី បក​ស្រាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជា​មួយ​សារព័ត៌មាន​ថ្មីៗ​បាន​ឲ្យ​ដឹង​ថា​៖ «ដើម្បី​ស្វែង​យល់​ថា​ហេតុអ្វី​បាន​ជា​ជណ្ដើរ​នៅ​ប្រាសាទ​បាកាន​ច្រើន​គឺ​គេ​ត្រូវ​ក្រឡេក​ទៅ​មើល​ការ​វិវត្តន៍​នៃ​ស្ថាបត្យកម្ម ​សម័យកាល​ ប្រវត្តិ​សាសនា​ទៅ​តាម​សម័យ​កាល​នៃ​ស្ដេច​នីមួយៗ​គ្រប់​គ្រង។ ការ​វិវត្តន៍​នៃ​ប្រាសាទ​ដំបូង​យើង​ឃើញ​តូច​ៗ​បន្ទាប់​មក​ធំ​បន្តិច​ម្ដង​ៗ រហូត​ដល់​ប្រាសាទ​អង្គរ​វត្ត​គឺ​ធំ​ស្កឹមស្កៃ​តែ​ម្ដង ទាំង​ប្លង់ ការ​ប្រើ​ប្រាស់​ថ្ម​ផ្សេងៗ​មាន​ការ​វិវត្តន៍​ដាច់​ពី​ប្រាសាទ​ដទៃ»។

លោក អ៊ឹម សុខរិទ្ធី បន្ត​ថា​ប្រាសាទ​ដែល​មាន​ជណ្ដើរ​ច្រើន​ គឺ​មិន​មែន​មាន​តែ​ប្រាសាទ​អង្គរ​វត្ត​ទេ ប្រាសាទ​បាពួន​ក៏​ដូចគ្នា។ ប្រាសាទ​បាពួន​ក៏​ជា​ប្រាសាទ​ពីរ៉ាមីត​ដូច​ប្រាសាទ​អង្គរ​វត្ត​ដែរ​ គ្រាន់​តែ​ទំហំ​តូច​ជាង​ សាងសង់​លើ​ផ្ទៃ​ដី​តូច​ជាង តែ​សង់​លើ​ទី​ខ្ពស់​ដូច​គ្នា​គ្រាន់​តែ​មិន​ខ្ពស់​ដូច​ប្រាសាទ​អង្គរ​វត្ត​ពេក។ ដើម​ឡើយ​បាពួន​មិន​មាន​សាង​សង់​ជណ្ដើរ​ច្រើន​ដូច​អង្គរ​វត្ត​ទេ តែ​ក្រោយ​សង់​ហើយ​ប្រាសាទ​បាន​ដួល​រលំ​ទើប​មាន​ការ​បន្ថែម​ជណ្ដើរ​ តែ​វាសនា​របស់​ប្រាសាទ​បាពួន​មិន​ខុស​ពី​មុន​ឡើយ​ទោះ​កែប្រែ​ថែម​ជណ្ដើរ​យ៉ាង​ណា​ក៏​នៅ​តែ​ដួល​រំលំ​ រហូត​ដល់​បច្ចុប្បន្ន​នេះ​ទើប​មាន​ការ​ជួល​ជុល​ឡើង​វិញ​តាម​បច្ចេកទេស​ថ្មី។

ចំណែក​ប្រាសាទ​អង្គរ​វត្ត​វិញ លោក អ៊ឹម សុខរិទ្ធី បាន​ពន្យល់​ពី​មូល​ហេតុ​នៃ​ជណ្ដើរ​ចោត​ថា​៖ «ថ្ម​ដែល​ទ្រ​តួ​ប្រាសាទ​បាកាន​ទាំង​មូល​រាល​ចេញ ឬ​ដើរ​ ដោយ​សារ​តែ​ទទួល​សម្ពាធ​ទម្ងន់​ ឬ​ទម្ងន់​សង្កត់​ពី​ប្រាសាទ​បាកាន​ខាង​លើ​ដែល​មាន​ទម្ងន់​មិន​តិច​ជាង​ ១,៥ លាន​តោន​ទេ​។ ដូច្នេះ​ហើយ​ការ​សាងសង់​ជណ្ដើរ​ច្រើន​ និង​ចោទ​បែប​នេះ​របស់​បុព្វ​បុរស​ខ្មែរ​គឺ​ដើម្បីទប់​ទួល​បាកាន​ទាំង​មូល​កុំ​ឲ្យ​ថ្ម​រាល​ចេញ​ ឬ​ដួល​រលំ​»។

បន្ថែម​ពី​លើ​នេះ​លោក​បុរាណ​វិទូ​រូប​នេះ​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ ក្រៅ​តែ​ពី​ទប់​ថ្ម​បាកាន​កុំ​ឲ្យ​ច្រាល​ចេញ​ ការ​សាង​សង់​ជណ្ដើរ​ចោត ៧០ ដឺក្រេ​នេះ​ក៏​ដើម្បី​​សោភណភាព​ ទីធ្លា និង​ប្រភេទ​របស់​វា​។ ប្រភេទ​នៅ​ទី​នេះ​ក៏​សំដៅ​ដល់​ប្រភេទ​ជណ្ដើរ​ ដែល​ជណ្ដើរ​ចោត​នេះ​គ្រាន់​ជា​ជណ្ដើរ​ខ្វាក់​ ឬ​ជណ្ដើរ​ខ្មោច​ប៉ុណ្ណោះ​មិន​មែន​សាង​សម្រាប់​ប្រើ​ឡើង​ទៅ​លើ​ប្រាសាទ​បាកាន​ឡើយ។

គួរ​បញ្ជាក់​ថា​​ជណ្ដើរ​នៃ​ប្រាសាទ​បាកាន​គ្រាន់​ជា​ចម្ងល់​មួយ​ដែល​បង្កប់​នៅ​ក្នុង​ចម្ងល់​រាប់​ពាល់​ទៀត​នៃ​សំណង់​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​បំផុត​មួយ​នេះ​របស់​ខ្មែរ​ ខណៈ​នៅ​មាន​ចម្ងល់​ច្រើន​ផ្សេង​ទៀត​មិន​អាច​បក​ស្រាយ​បាន​ឡើយ ហើយ​ចម្លើយ​មួយ​ចំនួន​ដែល​អាច​បក​ស្រាយ​បច្ចុប្បន្ន​នេះ​គឺ​មាន​តែ​អ្នក​ជំនាញ​ដែល​បក​ស្រាយ​ទៅ​តាម​តឹកតាង​បែប​វិទ្យាសាស្ត្រ​ និង​រូបចម្លាក់​នៅ​តាម​ប្រាង្គ​ប្រាសាទ។

សូម​ជម្រាប​ផង​ដែរ​ថា​ ប្រាក់ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ទស្សនា​អង្គរ​ កើន​ជាង ២ ០០០% សម្រាប់​ឆ្នាំ ២០២២ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០២១។ សម្រាប់​សំបុត្រ​ចូល​ទស្សនា​ក្នុង​តំបន់​អង្គរ​កាលពី​ឆ្នាំ ​២០២២ កម្ពុជា​រក​ចំណូល​បាន​ជាង ១១,៥​​ លាន​ដុល្លារ​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ២៨​ ម៉ឺន​នាក់​ដែល​ទិញ​ នេះជា​ចំនួន​​កើន​ជាង ២ ០០០​ ភាគរយ​បើ​ធៀប​ទៅ​ឆ្នាំ​ ២០២១ ព្រោះ​កាល​នោះ​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។ ដោយសារតែ​ភាព​ធូរស្រាល​នៃ​ការ​រីក​រាល​ដាល​ជំងឺ​សកលមួយនោះ​ហើយ ទើប​បាន​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​អាច​ដើរ​កម្សាន្ត​បាន​ទូលំទូលាយ​ជាង​មុន​ឡើង​វិញ​បាន​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត