អ្នក​ជំនាញ​ចិត្តវិទ្យា៖ ភាព​វៃ​ឆ្លាត​របស់​មនុស្ស​មាន​ ៤ប្រភេទ

ជា​ធម្មជាតិ​មនុស្ស​គ្រប់​គ្នា​ក្នុង​លោក​នេះ​ កើត​មក​មាន​ជំនាញ​ និង​សមត្ថភាព​មិន​ដូច​គ្នា​ឡើយ​បើ​ទោះ​បី​ជា​កើត​ពី​ក្នុង​ផ្ទៃ​តែ​មួយ ឬ​រស់​នៅ​ជា​មួយ​គ្នា​ក៏​ដោយ​។ មនុស្ស​ខ្លះ​មាន​សមត្ថភាព​ផ្នែក​កីឡា​ខ្លាំង ខ្លះ​ទៀត​រៀន​ភាសា​ឆាប់​ចេះ និង​ពូកែ​ជា​មួយ​តួលេខ​ ខណៈ​ខ្លះ​ទៀត​ពូកែ​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ ងាយ​បង្កើត​មិត្តភាព យល់​ពី​អារម្មណ៍​អ្នក​ដទៃ និង​ពូកែ​អត់ទ្រាំ​នឹង​រឿង​ពិបាក​ៗ​ក្នុង​ជីវិត​ជា​ដើម។ សមត្ថភាព​ទាំង​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​ចិត្តវិទ្យា​កំណត់​ថា​ជា​ភាព​វៃ​ឆ្លាត​ទាំង​៤។

១ Intelligence Quotient (IQ)

IQ គឺ​ជា​ភាព​វៃ​ឆ្លាត​ ឬ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ការ​គិត​ដែល​ពិបាក​ៗ ដូចជា​គណិតវិទ្យា សមត្ថភាព​ក្នុង​ការ​ចងចាំ និង​រំលឹក​អ្វី​មួយ​ដែល​សំខាន់។

២ Emotional Quotient (EQ)

EQ គឺ​ជា​សមត្ថភាព​ក្នុង​ការ​រក្សា​សន្តិភាព​ជា​មួយ​អ្នក​ដទៃ គោរព​ពេល​វេលា មាន​ទំនួល​ខុស​ត្រូវ​ ស្មោះ​ត្រង់ គោរព​អ្នក​ដទៃ ដាក់​ខ្លួន​ មាន​ទេពកោសល្យ និង​ពូកែ​គិត​ពិចារណា។

​៣ Social Quotient (SQ)

SQ គឺ​ជា​សមត្ថភាព​ក្នុង​ការ​កសាង​បណ្ដាញ​ទំនាក់​ទំនង​ជា​មួយ​មិត្តភ័ក្ដិ និង​រក្សា​ទំនាក់​ទំនង​ល្អ​ក្នុង​រយៈ​ពេល​យូរ​អង្វែង​ជា​មួយ​មនុស្ស​ជុំ​វិញ​ខ្លួន។

៤ The Adversity Quotient (AQ)

AQ គឺ​ជា​សមត្ថភាព​ដ៏​កម្រ​មួយ​ដែល​ជា​សមត្ថភាព​ក្នុង​ការ​ឆ្លង​កាត់​រឿង​លំបាក​ៗ​ក្នុង​ជីវិត​ និង​ជម្នះ​ដោយ​មិន​បាត់​បង់​ភាព​ជា​ខ្លួន​ឯង។ មនុស្ស​ដែល​មាន​ AQ ទាប​ងាយ​ស្រួល​កំណត់​ណាស់​ នោះគឺមនុស្ស​ដែល​ងាយ​បោះបង់​ពេល​ជួប​បញ្ហា​ ហើយ​មនុស្ស​ដែល​មាន​ AQ ទាប​មែន​ទែន​គឺ​អាច​នឹង​បោះបង់​គ្រួសារ​ទៅ​ទៀត​ពេល​មាន​ជួប​បញ្ហា​ណា​មួយ។

បើ​តាម​ការ​បក​ស្រាយ​របស់​អ្នក​ជំនាញ​បាន​បក​ស្រាយ​ថា​ មនុស្ស​ដែល​មាន EQ និង SQ ខ្ពស់​ទំនង​ជោគជ័យ​ក្នុង​ជីវិត​ជាង​មនុស្ស​ដែល​មាន​ IQ ខ្ពស់។ នៅ​ក្នុង​សាលា​រៀន​មនុស្ស​ដែល​មាន​ IQ ខ្ពស់​ប្រាកដ​ជា​នៅ​លើ​កំពូល​តារាង​ ចំណែក​ឯ​​ការ​ប្រឡូក​ក្នុង​សង្គម​វិញ​មនុស្ស​ដែល​មាន EQ និង​ SQ ខ្ពស់​នឹង​ជោគជ័យ​ជាង។

អ្នក​ជំនាញ​ក៏​បាន​លើក​ឧទាហរណ៍​មួយ​ថា​ មនុស្ស​ដែល​មាន​ IQ ខ្ពស់ នៅ​ទី​បំផុត​អាច​ជា​បុគ្គលិក​ធ្វើ​ការ​ឲ្យ​មនុស្ស​ដែល​មាន​ IQ មធ្យម​តែ​មាន​ EQ ឬ SQ ខ្ពស់។ មែនទែន​ទៅ EQ គឺ​ជា​អ្វី​ដែល​តំណាង​ឲ្យ​អាកប្បកិរិយា​របស់​មនុស្ស​ ឯ​ EQ តំណាង​ឲ្យ​ភាព​ទាក់​ទាញ​។

ដោយ​ឡែក​សម្រាប់​ AQ វិញ​ក៏​ជា​សមត្ថភាព​ដ៏​សំខាន់​មួយ​ផង​ដែរ បើ​ AQ អ្នក​ទាប​អ្នក​ប្រៀប​ដូច​ជា​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ខ្សោយ​អ៊ីចឹង។ បើ​ AQ អ្នក​ទាប​ ​អ្នក​នឹង​គ្មាន​សមត្ថភាព​ប្រឈម​មុខ​នឹង​បរាជ័យ ការ​បដិសេធ និង​រារាំង​ភាព​អវិជ្ជមាន​ចេញ​ពី​ខ្លួន​នោះ​ទេ។ គួរ​បញ្ជាក់​​ដែរថា​ ភាព​វៃ​ឆ្លាត​ទាំង​៤ នេះ​មាន​នៅ​ក្នុង​ខ្លួន​អ្នក​គ្រប់​ៗ​គ្នា​ គ្រាន់​តែ​កម្រិត​មិន​ដូច​គ្នា​ប៉ុណ្ណោះ តែ​អ្វី​ដែល​ដូច​គ្នា​នោះ​គឺ​ភាព​វៃ​ឆ្លាត​ទាំង​ ៤​នេះ​សុទ្ធ​តែ​អាច​អភិវឌ្ឍន៍​បាន​តាម​រយៈ​ការ​សិក្សា និង​ទទួល​បាន​ការ​ណែនាំ​ពី​អ្នក​ជំនាញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។