វីដេអូ ៣ នាទី ពីជីវិតទុក្ខសោក រហូតក្រោកឈររឹងមាំឡើងវិញ ពេជ្រ សូលីកា ផ្ទុះកក្រើកបណ្តាញសង្គម

រហូតមកទល់ពេលនេះ រឿងរ៉ាវជីវិតឯកជនរបស់តារាចម្រៀងរាងតូចច្រឡឹង ពេជ្រ សូលីកា នៅតែជាទីចាប់អារម្មណ៍ពីសំណាក់មហាជន និងអ្នកគាំទ្ររបស់នាង។ ចាប់ពីក្លាយជា Single mom មក ម្ចាស់បទ​ «ហេតុអ្វីយើងបែកគ្នា» តែងតែបង្ហាញអារម្មណ៍សោកសៅ និងភាពរឹងមាំ លាយឡំសំណើចក្អាកក្អាយឱ្យអ្នកគាំទ្របានឃើញ។ មិនតែប៉ុណ្ណោះ ជារឿយៗនាងតែងបង្ហោះសារលើកទឹកចិត្តដល់ស្រ្តីគ្រប់រូបឱ្យក្រោកឈរឡើង ក្រោយឆ្លងកាត់វិបត្តិដែលជាផ្ជុះភ្លៀងនៃជីវិត។ 

ព្រឹកមិញនេះ គេបានប្រទះឃើញ តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស រូបនេះ បង្ហោះវីដេអូឃ្លីបមួយរយៈពេលត្រឹម ៣ នាទីប៉ុណ្ណោះ ដែលវីដេអូនោះជាសាច់រឿងនាង​ប្រចាំ​ថ្ងៃ​យក​មក​កាត់​បញ្ចូល​គ្នា។ វីដេអូនេះ បង្ហាញពីភាពឈឺចាប់ អារម្មណ៍ទុក្ខសោក និងការព្យាយាមក្រោកដើរឡើងវិញរបស់អ្នកម៉ាក់ Aries រហូតទទួលមានស្នាមញញឹមត្រឡប់មកវិញដូចសព្វថ្ងៃនេះ។

ភ្ជាប់ជាមួយវីដេអូនេះ សូលីកា រៀបរាប់ថា «ពេលខ្លះក៏គិតថា ខ្លួនឯងរឹងមាំខ្លាំងពេក វាពិតជាហត់ ប៉ុន្តែក៏អរគុណដល់ខ្លួនឯងដែលជំនះគ្រប់ឧបសគ្គមកបានគ្រប់បញ្ហាដែលយើងកំពុងជួប សុទ្ធតែមានកូនសោរបស់វា ដោះស្រាយវាដោយប្រើសតិអារម្មណ៍ គិតវាម្ដងមួយៗ បើពេលខ្លះរៀងហត់ក៏ឈប់សម្រាកសិន កុំទាន់បង្ខំវា ព្រោះអ្វីៗគឺត្រូវការពេលវេលា មនុស្សស្រីមិនថា ស្អាត ឆ្លាត ពូកែ ខ្លាំងប៉ុណ្ណា ក៏គេចមិនផុតពីទឹកភ្នែកដូចគ្នា ប៉ុន្តែកុំអោយវាហូរមកដោយគ្មានតម្លៃ ថ្ងៃនេះវាស្រក់មកដោយក្ដីឈឺចាប់ ឫ ការខកបំណងផ្សេងៗ ប៉ុន្តែថ្ងៃបន្ទាប់វានឹងស្រក់មក ដោយការរំភើបចិត្តនឹងខ្លួនឯង ដែលខ្លួនឯងអាចឆ្លងកាត់វាមកបាន អរគុណដល់ខ្លួនឯងដែលមើលថែខ្លួនឯងបានយ៉ាងល្អ ភាពរឹងមាំវារៀងពិបាកសម្រាប់យើងបន្តិច តែវានឹងល្អសម្រាប់យើងទៅថ្ងៃមុខទៀត ជួបរឿងណា ដោះវារឿងហ្នឹង បើដោះវាមិនបាន ប្រលែងវាចោល កុំចង់ចាញ់ចង់ឈ្នះ ព្រោះបញ្ហាខ្លះវាក៏អាចបញ្ជូនយើងទៅជួបរឿងល្អៗខ្លាំងជាងហ្នឹងទៀតក៏បានថា»។

គួរឱ្យភ្ញាក់ផ្អើល រយៈពេលត្រឹមប៉ុន្មានម៉ោង វីដេអូ ៣ នាទីរបស់ ពេជ្រ សូលីកា ផ្ទុះកក្រើកបណ្តាញសង្គមហ្វេសប៊ុកតែម្តង ដោយមានអ្នកចុចចូលទស្សនាជាង 800K,  Like ជាង 100K,អ្នកចូល Comment ប្រមាណជិត 7K  និងអ្នកចុច Share ប្រមាណជាង 12K ឯណោះ។ តួលេខនេះគិតចាប់ពីម៉ោងដែលបង្ហោះរហូតដល់ម៉ោង ៣ រសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២៣។

សព្វថ្ងៃ​តារា​កូន​១ រូប​នេះ ត្រឡប់មករកវិស័យសិល្បៈពេញទំហឹងវិញហើយ ដោយនាងបានទម្លាក់បទចម្រៀងថ្មីៗលើទីផ្សារជាបន្តបន្ទាប់ និងបានលេចមុខច្រៀងតាមកម្មវិធី Concert តាម Pub ពេលរាត្រីជាហូរហែ ថែមទាំងទទួលប្រូម៉ូតផលិតផល និងក្លាយ​ជា BA ឱ្យផលិតផលមួយចំនួនទៀតផង។ បន្ថែមពីលើនោះ​ នាងក៏មានជំនួញក្រៅសិល្បៈផ្សេងៗជាច្រើនទៀតដែលត្រូវគ្រប់គ្រង​។ 

ក្រោយប្រកាសចែកផ្លូវគ្នាជាមួយអតីតគូដណ្តឹង សូលីកា តែងចំណាយពេលនៅជាមួយកូនប្រុស និងធ្វើដំណើរកម្សាន្តលក្ខណៈគ្រួសារជាមួយប្អូនស្រីរបស់នាងយ៉ាងសប្បាយរីករាយ។ មហាជន និងអ្នកគាំទ្រ បន្តលើកទឹកចិត្តដល់នាងជាហូរហែ និងបានចាត់ទុកតារាចម្រៀងរូបនេះជាស្ត្រីមានភាពរឹងមាំ ដែលអាចជម្នះបញ្ហាទាំងអស់​ទៅបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត