ផ្ទុះប្រតិកម្មខ្លាំងក្រោយបែកធ្លាយកាបូប Dior តម្លៃជិត ៣ ពាន់ដុល្លារ ចំណាយថ្លៃដើមផលិតអស់ត្រឹម ៦០ ដុល្លារ

ទូរទស្សន៍កូរ៉េ JTBC នាពេលថ្មីៗនេះ បានធ្វើសេចក្ដីរាយការណ៍ថា ថ្លៃដើមនៃការផលិតកាបូបប្រណិត Christian Dior ដែលមានតម្លៃប្រហែល ២៨៥០ ដុល្លារអាមេរិក គឺត្រឹមតែជាង ៦០ ដុល្លារប៉ុណ្ណោះ។ សេចក្តីសម្រេចរបស់តុលាការអ៊ីតាលីបានលាតត្រដាងពីការកេងប្រវ័ញ្ចជនអន្តោប្រវេសន៍ចិនខុសច្បាប់ និងភាពមិនប្រក្រតីមួយចំនួនទៀត ដើម្បីអាចផលិតកាបូបទាំងនេះក្នុងតម្លៃថោក រួចហើយដាក់ស្លាកថា “ផលិតនៅប្រទេសអ៊ីតាលី”។

យោងតាមសារព័ត៌មាន ​​Bloomberg ចុះផ្សាយកាលពីថ្ងៃទី ១០ ខែមិថុនា តុលាការក្រុង Milan ប្រទេសអ៊ីតាលីបានបញ្ជាឱ្យមានវិធានការប្រឆាំងនឹងក្រុមហ៊ុន Dior SRL ដែលជារោងចក្រផលិតរបស់ក្រុមហ៊ុន Dior Italia ហើយបានតែងតាំងក្រុមរដ្ឋបាលដើម្បីត្រួតពិនិត្យក្រុមហ៊ុនសម្រាប់រយៈពេលមួយឆ្នាំ។ សកម្មភាព​នេះ​កើត​ឡើង​ដោយ​សារ​តែ​មាន​ការ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​បាន​អនុញ្ញាត និង​លើក​ទឹក​ចិត្ត​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ដោយក្រុម​អ្នក​ម៉ៅការ​​ជនជាតិ​ចិន។

សេចក្តីសម្រេចរបស់តុលាការដែលមាន ៣៤ ទំព័របានរៀបរាប់លម្អិតអំពីលក្ខខណ្ឌការងាររបស់ក្រុមហ៊ុនម៉ៅការចំនួនបួនដែលទទួលផលិតកាបូប Dior ។ រោងចក្រទាំងនេះភាគច្រើនជួលជនអន្តោប្រវេសន៍ខុសច្បាប់មកពីប្រទេសចិន និងហ្វីលីពីន។ ក្នុងនោះ កម្មករ​ត្រូវ​ស្នាក់នៅ​ក្នុង​រោង​ជាង ខណៈ​រោងចក្រ​ដំណើរការ​ ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដោយ​គ្មាន​ថ្ងៃ​ឈប់​សម្រាក។ ឧបករណ៍សុវត្ថិភាពផ្សេងៗក៏ត្រូវបានដកចេញពីម៉ាស៊ីនផងដែរ ដើម្បីបង្កើនល្បឿនផលិតកម្ម។

រោងចក្រម៉ៅការដែលបានសន្សំលើថ្លៃដើមផលិតកម្មបានលក់កាបូបនីមួយៗឱ្យ Dior ក្នុងតម្លៃ ៥៣ អឺរ៉ូ (ប្រហែល ៦០ ដុល្លារ) ដែលក្រោយមក កាបូបទាំងនេះត្រូវបានលក់នៅក្នុងហាងរបស់ Dior ក្នុងតម្លៃ ២៦០០ អឺរ៉ូ ឬប្រហែល ២៨៥០ ដុល្លារ។ តុលាការបានតម្រូវឱ្យអង្គភាពអាជីវកម្មរបស់ Dior ទទួលខុសត្រូវចំពោះការមិនផ្ទៀងផ្ទាត់លក្ខខណ្ឌការងារពិតប្រាកដ ឬសមត្ថភាពបច្ចេកទេសរបស់អ្នកផ្គត់ផ្គង់ និងការមិនធ្វើសវនកម្មទៀងទាត់។

គួរបញ្ជាក់ថា អាជ្ញាធរស៊ើបអង្កេតអ៊ីតាលីបានចាប់ផ្ដើមការពិនិត្យលក្ខខណ្ឌការងាររបស់រោងចក្រម៉ៅការបន្តសម្រាប់ក្រុមហ៊ុនផលិតទំនិញប្រណីតជាច្រើនឆ្នាំមកហើយ ដើម្បីជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​ថា ‘ក្រុមហ៊ុន​តម្លៃ​ថោក’ ដែល​ដំណើរការ​ដោយ​ចិន កំពុង​បំផ្លាញ​ឧស្សាហកម្ម​ស្បែក​បែប​ប្រពៃណី​របស់​ប្រទេស​អ៊ីតាលី ដែល​ផលិត​ទំនិញ​ប្រណិត​ប្រមាណ ៥០% របស់​ពិភពលោក។

អ្នក​​លេង​អ៊ីនធឺណិតកូរ៉េ​ជាច្រើនបាន​សម្ដែង​ការ​តក់ស្លុត​និង​​ខក​ចិត្តខ្លាំង​ចំពោះ​ការ​លាតត្រដាង​​អំពី​ការ​ផលិត​របស់ Christian Dior លើកនេះ ជាមួយមតិផ្សេងៗថា៖

“តម្លៃខ្ពស់គឺសម្រាប់តែប្រេនមែន”

“ទិញកាបូបតម្លៃ 60$ ក្នុងតម្លៃ 2,850$ ដើម្បីកាដូខ្លួនឯង lol”

“ខ្ញុំហ៊ានភ្នាល់ថាពួកគេបានដាក់លក់កាបូប ៦០ ដុល្លារទាំងនោះនៅហាងនៅអាស៊ី”

“ឆ្កួតខ្លាំងណាស់”

“ខ្ញុំ​គិត​ថា​មាន​មនុស្សធ្លាប់​និយាយ​ពី​រឿង​នេះ​ពី​មុន ប៉ុន្តែ​ការ​ដែល​វា​មាន​តម្លៃ​ត្រឹម​តែ ៦០ ដុល្លារ​ ​គឺ​ជា​រឿង​គួរ​ឲ្យ​តក់ស្លុត​ណាស់”

“ខ្ញុំ​ក៏ធ្លាប់គិតដែរថា​ពួកគេប្រាកដជា​ផលិត​កាបូប​នៅ​រោងចក្រ​មួយ​ចំនួន​នៅ​អាស៊ី​ក្នុង​តម្លៃ​ថោក​ព្រោះ​មាន​តម្រូវការ​ច្រើន” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *