អបអរសាទរខួប ៥០ ឆ្នាំ! រួបរួមរឿងពីក្រោយ Hello Kitty ដែលអ្នកគាំទ្រអាចនឹងមិនទាន់ដឹង

ថ្ងៃកំណើតរបស់តុក្កតាដែលមានរូបរាងស្រដៀងនឹងសត្វឆ្មាពណ៌ស និងតែងតុបតែងខ្លួនជាមួយនឹងបូសក់ពណ៌ក្រហម Hello Kitty នឹងមកដល់នៅថ្ងៃទី១ ខែវិច្ឆិកានេះ។ ត្បិតរំលងទៅ​ ៥០ឆ្នាំហើយក្ដី តែអ្នកដែលលង់ស្រឡាញ់កូនតុក្កតារូបនេះមួយចំនួន ប្រហែលជានៅមិនដឹងរឿងរ៉ាវប្លែកៗពីក្រោយតុក្កតារបស់ជប៉ុនមួយនេះនៅឡើយទេ។

Hello Kitty ជាស្នាដៃរបស់អ្នកច្នៃម៉ូដ Yuko Shimizu និងបានបង្ហាញខ្លួនជាលើកដំបូងតាំងតែពីឆ្នាំ ១៩៧៤ ក្នុងរូបរាងជាកូនកាបូបដាក់កាក់សម្រាប់មនុស្សស្រីនៅក្នុងប្រទេសជប៉ុន មុននឹងនាំយកទៅធ្វើទីផ្សារនៅក្នុងសហរដ្ឋអាមេរិក។

តុក្កតាដែលមានឈ្មោះកំណើតថា Hello White បានកើតនៅឯជាយក្រុងឡុងដ៍ ចក្រភពអង់គ្លេស ជាមួយនឹងរូបរាងតូចល្អិតដែលមានកម្ពស់ស្មើនឹងផ្លែប៉ោម ៥ផ្លែ និងទម្ងន់ស្មើនឹងផ្លែប៉ោម ៣ផ្លែតែប៉ុណ្ណោះ។ អ្វីដែលសំខាន់​​ ត្បិតមានរូបរាងត្រចៀករួមជាមួយពុកមាត់ដូចជា “ឆ្មា” ក្ដី តែអ្នកផលិតតុក្កតាមួយនេះ មិនបានកំណត់ថា Hello Kitty ជាសត្វឆ្មានោះទេ។

ក្រុមហ៊ុន Sanrio បានបញ្ជាក់ថា Hello White គឺជា “ក្មេងស្រីម្នាក់” ដោយហេតុថា តុក្កតាសម្បុរសមួយនេះប្រើប្រាស់ជើង ២សម្រាប់ដើរដូចមនុស្ស មិនមែនដើរជើង ៤ដូចជាសត្វឆ្មានោះទេ។ អ្នកផ្ដើមកំណើតតុក្កតាមួយនេះបានបន្ថែមទៀតថា មូលហេតុដែលកាន់តែអាចបញ្ជាក់ថា Kitty ជាមនុស្សនោះ​​ ដោយសារតែនាងបានចិញ្ចឹមឆ្មាមួយក្បាលដែលមានឈ្មោះថា Charmmy និងកណ្ដុរ hamster មួយក្បាលទៀតដែលមានឈ្មោះថា Sugar ។​

តុក្កតាសញ្ជាតិអង់គ្លេសមួយនេះ មានប្អូនស្រីភ្លោះម្នាក់ឈ្មោះ Mimmy White ដែលមានរូបរាង និងមុខមាត់ដូចគ្នាបេះបិទ ខុសត្រង់ថា Hello White ចូលចិត្តពាក់បូពណ៌ក្រហម ឯប្អូនស្រីចូលចិត្តពាក់បូពណ៌លឿង។ ក្រៅពីនេះ គ្រួសារត្រកូល White មួយនេះ មានសមាជិក ៤នាក់ផ្សេងទៀត គឺលោកប៉ា George White អ្នកម៉ាក់ Mary White លោកតា​ Anthony White និងលោកយាយ Margaret White។​

ចំណុចសំខាន់មួយទៀតដែលអ្នកនិយមចូលចិត្តតុក្កតាដ៏គួរឱ្យស្រឡាញ់មួយនេះតែងឆ្ងល់នោះ ប្រហែលជាចម្ងល់ថា “ហេតុអ្វី Hello Kitty មិនមានមាត់?”។ Sanrio បានពន្យល់ថា នេះជាការតាំងចិត្តរបស់ក្រុមហ៊ុនតែម្ដង ដោយចង់ឱ្យអ្នកដែលបានជួបក្មេងស្រីម្នាក់នេះ អាចធ្វើការបង្កើតអារម្មណ៍របស់តុក្កតានេះទៅតាមអារម្មណ៍របស់ខ្លួនបាន។ ក្នុងករណីដែលអ្នករីករាយ Kitty ក៏រីករាយ តែបើសិនជាអ្នកមិនសប្បាយចិត្ត Kitty ក៏មានអារម្មណ៍ដូចគ្នាដែរ។

គួរបញ្ជាក់ផងដែរថា ថ្វីបើថ្ងៃកំណើតក្នុងឆ្នាំ ២០២៤ នេះ Hello Kitty បានឆ្លងចូលអាយុ ៥០ឆ្នាំក៏ពិតមែន តែនៅក្នុងពិភពតុក្កតា​នាងនៅតែជាសិស្សថ្នាក់ទី ៣ ដែលមានអាយុចន្លោះពី ៨ ទៅ ៩ឆ្នាំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *