កីឡាករ និង​ប្រជាជន​អារ៉ាប៊ីសាអ៊ូឌីត​ទទួល​បានកាដូធំ ២ ​ក្រោយឈ្នះក្រុម​អាហ្សង់ទីន

កាល​ពី​ថ្ងៃ​ទី​ ២២ ខែ​វិច្ឆិកា​ ២០២២ នេះ​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាល់​ទាល់​ជុំ​វិញ​ពិភព​លោក​ស្រឡាំងកាំង​ ក្រោយ​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ដោយ​លទ្ធផល​ ២-​១ នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​​ព្រឹត្តិការណ៏ FIFA World Cup ២០២២។ វា​ជា​ជ័យ​ជម្នះ​ដ៏​ធំ​បំផុត​មួយ​របស់​វិស័យបាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត ដែល​បាន​បំបែក​កំណត់ត្រា​ដូចជា​ ក្លាយ​ជា​ក្រុម​បាល់ទាត់​អាស៊ី​ដំបូង​គេ​ដែល​អាច​ស៊ុត​បញ្ចូល​ទី​អាហ្សង់ទីន​បាន​ ២ ​គ្រាប់, ឈ្នះ​អាហ្សង់ទីន​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ និង​ឈ្នះ​ប្រកួត​ដំបូង​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup។

ក្រោយ​ជ័យ​ជម្នះ​ដ៏​ធំ​ធេង​នេះ​ ប្រជាជន​អារ៉ាប៊ីសាអ៊ូឌីត​អបអរ​ភ្ល្លូកទឹកភ្លូកដី ​រហូត​ដល់​ផ្លូវ​ខ្លះ​ត្រូវ​បាន​បិទ​ សិស្ស​សកល​វិទ្យាល័យ​ត្រូវ​បាន​ឲ្យ​ឈប់​សម្រាក​ដើម្បី​ទស្សនា​ការ​ប្រកួត​ ស្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​ដែល​មិន​សូវ​មាន​សិទ្ធិស៊េរី​ភាព​ក៏​ចូល​រួម​អបអរ​ជា​មួយ​បុរស​នៅ​តាម​អាហារដ្ឋាននានា​។ ដោយ​ឡែក​ជ័យ​ជម្នះ​មួយ​នេះ​ ក៏​ធ្វើ​ឲ្យ​ព្រះអង្គម្ចាស់​ និង​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​រជើបរជួល​រហូត​ដល់​ថ្នាក់​ប្រគល់​រថយន្ត​ Rolls Royce Phantom ម្នាក់​មួយ​គ្រឿង​ដល់​កីឡាករ និង​ផ្ដល់​ថ្ងៃ​ឈប់​សម្រាប់​ជាតិ​មួយ​ថ្ងៃ​ដល់​ប្រជាជន​ទាំង​អស់។

រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​បាន​ប្រកាស​ភ្លាម​ៗ​ក្រោយ​ចប់​ការ​ប្រកួត​ ដោយ​កំណត់​យក​ថ្ងៃ​ពុធ​ជា​ថ្ងៃ​សម្រាក​ជាតិ ​ដើម្បី​ជា​ការ​ចងចាំ​ការ​ប្រកួតឈ្នះ​ ២-១ ​ទៅ​លើ​អាហ្សង់ទីន​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​។ រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​ប្រកាស​ថា​ ថ្ងៃ​ឈប់​សម្រាប់​គឺ​សម្រាប់​បុគ្គលិក​រដ្ឋ ឯកជន និង​សិស្ស​និស្សិត​ទាំង​អស់ យើង​សប្បាយ​ចិត្ត​ចំពោះ​លទ្ធផល​ វា​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​ពី​កីឡាករ​របស់​ជាតិ​។

ដោយ​ឡែក​ ព្រះអង្គម្ចាស់ Mohammed bin Salman ដែល​ជា​អ្នក​ស្នង​ដំណែង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ឯណោះ​វិញ ​ក៏​បាន​ប្រកាស​ផ្ដល់​រថយន្ត Rolls Royce Phantom ទៅ​ដល់​កីឡាករ​គ្រប់​រូប​ក្រោយ​ជ័យជម្នះ​មួយ​នេះ។ បើ​យោង​ទៅ​តាម Rolls Royce Pasadena រថយន្តប្រភេទ Phantom ដែលចេញក្នុងឆ្នាំ២០២២ គឺ​មាន​តម្លៃ​ចន្លោះពី ៤៦ មុឺន​ដុល្លារ ទៅ ៥៥ មុឺន​ដុល្លារ​ក្នុង​មួយ​គ្រឿង។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រៅ​តែ​ពី​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ក៏​ធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល​ដោយ​ការ​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​យក​ឈ្នះ​ទៅ​លើ​ម្ចាស់​ជើង​ឯក​បាល់ទាត់​៤សម័យ​អាល្លឺម៉ង់​​ក្នុង​លទ្ធផល​ ២-១ ដូច​អារ៉ាប៊ីសាអ៊ូឌីត​ដែរ​កាល​ពី​យប់​មិញ​នេះ​។ ក្រុមបាល់ទាត់​តំណាង​អាស៊ី​ ២​ នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ទ្វីប​អាស៊ី​មាន​មោទនភាព​រួច​ទៅ​ហើយ​ តែ​ដោយ​ឡែក​អ្នក​គាំទ្រ​នៅ​រង់ចាំ​អ៊ុត​មើល​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​មួយ​ទៀត​នៅ​រាត្រី​នេះ​ ថា​តើ​អាច​ធ្វើ​បាន​ល្អ​ដូច​អារ៉ាប៊ីសាអ៊ូឌីត​ ឬ​ជប៉ុន​ទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ