ឥឡូវនេះការនាំយកវីដេអូហ្គេមមកផលិតជាខ្សែភាពយន្តលែងជារឿងចម្លែកអ្វីតទៅទៀតហើយ ព្រោះហ្គេមនីមួយៗមានចំនួនអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់។ ថ្ងៃនេះយើងនឹងនាំអារម្មណ៍ប្រិយមិត្តមក ទស្សនាខ្សែភាពយន្តដែលផលិតឡើងពីវីដេអូហ្គេមហើយអាចសាងប្រាក់ចំណូលបានយ៉ាងច្រើនមហាសាល។ ចង់ដឹងថាមានរឿងអ្វីខ្លះយើងទៅទស្សនាទាំងអស់គ្នា។
លំដាប់ទី ១០ រឿង “Assassin Creed”
ភាពយន្តនេះត្រូវបានផលិតឡើងពីវីដេអូហ្គេម Assassin Creed ។ នេះជាហ្គេមដែលតម្រូវឲ្យអ្នកលេងធ្វើជាឃាតករ ដែលមានភាពច្របូកច្របល់ច្រើនគួរសម។ ចំណែកឯសាច់រឿងក្នុងខ្សែភាពយន្តវិញគឺដើរទៅតាមលំនាំនៃហ្គេមតែម្តង។ សាច់រឿងគឺមានភាពច្របូកច្របល់ ត្រឡប់គ្នាទៅមកបង្កប់ទៅដោយអាថ៌កំបាំង។ ភាពយន្តនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៦ រកចំណូលបាន ២៤០,៦ លានដុល្លារ ដោយបានចំណាយដើមទុនក្នុងការផលិតចំនួន ១២៥ លានដុល្លារ។
លំដាប់ទី ៩ រឿង “Tomb Raider”
ជាការវិលត្រឡប់មកវិញសាជាថ្មីរបស់អ្នកប្រមាញ់ស្រីរូបស្រស់ដែលជាទីពេញចិត្តរបស់ទស្សនិកជនទាំងក្នុងហ្គេមនិងក្នុងខ្សែភាពយន្ត។ រឿងនេះធ្លាប់បានផលិតមកជាភាពយន្តរួចម្តងមកហើយដែលសម្តែងដោយ Angelina Jolie ។ រឿងរ៉ាវរបស់តួឯកស្រីក្នុងដំណើរផ្សងព្រងដើម្បីស្វែងរកឪពុករបស់នាង ដោយការផ្សងព្រេងលើកនេះធ្វើឲ្យនាងត្រូវប្រឈមជាមួយនឹងឧបសគ្គជាច្រើន។ ភាពយន្តនេះចាក់បញ្ចាំងនៅឆ្នាំ ២០១៨ រកចំណូលបាន ២៧៤, ៦ លានដុល្លារដោយបានចំណាយដើមទុនក្នុងការផលិតអស់ចំនួន ៩៤ លានដុល្លារ។
លំដាប់ទី ៨ រឿង “Lara Croft: Tomb Raider”
ភាពយន្តនេះអាចហៅបានថាជាខ្សែភាពយន្តដែលផលិតចេញពីវីដេអូហ្គេមដំបូងបំផុតដែលទទួលបានជោគជ័យយ៉ាងខ្លាំងក៏ថាបាន។ នេះជា Tomb Raider Version ដំបូងបំផុត ដែលសម្ដែងដោយកំពូលតារាស្រី Angelina Jolie ។ Lara Croft បានប្រទះជាមួយនឹងនាឡិការបស់ឪពុកនាង ដែលនាឡិកានោះអាចបើកទ្វារពិភពលោកទៅកាន់ពិភពថ្មីមួយទៀត។ ស្របពេលដែលនាងមានពេលត្រឹមតែ ៤៨ម៉ោងមុនពេលដែលផ្កាយព្រះគ្រោះទាំងបីដូងគោចរមកជួបគ្នានាងត្រូវចេញទៅស្វែងរកកូនសោសំខាន់ឲ្យគ្រប់ចំនួនដើម្បីយកមកផ្គុំចូលគ្នា ហើយជួយសង្គ្រោះចក្រវាលនេះ។ ភាពយន្តនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០០១ រកចំណូលបាន ២៧៤, ៧លឆានដុល្លារ ដោយបានចំណាយដើមទុនក្នុងការផលិតចំនួន ១១៥ លានដុល្លារ។
លំដាប់ទី ៧ រឿង “Resident Evil: Afterlife”
រឿងរ៉ាវរបស់ Alice ដែលបានសម្រេចចិត្តចេញទៅបង្ក្រាបពួកក្រុមអ្នកបង្កើតវីរុស Zombie ។ នាងធ្វើដំណើរទូទាំងពិភពលោក ក្រោយមកនាងបានធ្វើដំណើរមកដល់ Los Angeles តែនាងក៏ត្រូវបានពួក Zombie ឡោមព័ទ្ធសាជាថ្មីម្តងទៀត។ ភាពយន្តនេះមានការដាក់បញ្ចូលទីកន្លែងថ្មីៗជាច្រើនខុសពីក្នុងហ្គេម ដែលមានតែនៅក្នុងប្រាសាទងងឹតៗ។ ភាពយន្តនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១០ រកចំណូលបាន ៣០០,២ លានដុល្លារ ដោយបានចំណាយដើមទុនក្នុងការផលិតអស់ចំនួន ៦០ លានដុល្លារ។
លំដាប់ទី ៦ រឿង “Resident Evil: The Final Chapter”
ចាប់តាំងពីវគ្គដំបូងនៅក្នុងឆ្នាំ ២០០២ រហូតមកដល់វគ្គ ៥ នៅក្នុងឆ្នាំ ២០១២ រឿងនេះនៅតែអាចគ្រងតំណែងខ្សែភាពយន្តដែលផលិតចេញពីវីដេអូហ្គេមដែលរកចំណូលបានច្រើនបំផុត។ មកដល់វគ្គចុងក្រោយនេះក៏ស្ថិតនៅក្នុងការតស៊ូរវាងមនុស្សនិងពួក Zombie ដ៏ដែល។ Alice ជាម្នាក់ក្នុងចំណោមអ្នកផ្សេងទៀតដែលបានរួចជីវិតពីការតាមប្រមាញ់របស់ពួក Zombie នាងត្រូវតស៊ូនិងរកគ្រប់វិធីក្នុងការកំចាត់ Zombie ទាំងនេះ។ ភាពយន្តនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៦ រកចំណូលបាន ៣១២, ២ លានដុល្លារ ដោយបានចំណាយដើមទុនក្នុងការផលិតអស់ចំនួន ៤០ លានដុល្លារ។
លំដាប់ទី ៥ រឿង “Sonic The Hedgehong”
រឿងរ៉ាវរបស់តុក្កតាមានជីវិតដែលអាចបង្វិលខ្លួនដូចជាកូនបាល់ និងមានកម្លាំងចរន្តអគ្គីសនីក្នុងខ្លួន ដោយវារស់នៅក្នុងចក្រវាលមួយផ្សេងទៀត។ តែថ្ងៃមួយមានអភូតហេតុនឹកស្មានមិនដល់មួយកើតឡើងធ្វើឲ្យវាធ្លាក់ចូលមកក្នុងពិភពរបស់មនុស្សលោក តែក្នុងខ្លួនរបស់វាក៏នៅតែមានកម្លាំងថាមពលខ្លាំងដដែល ហើយបានសាងភាពវឹកវរយ៉ាងច្រើនដល់ពិភពរបស់មនុស្សលោក។ ភាពយន្តនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០២០ រកចំណូលបាន ៣១៩, ៧ លានដុល្លារ ដោយបានចំណាយដើមទុនក្នុងការផលិតចំនួន ៨៥ លានដុល្លារ។
លំដាប់ទី ៤ រឿង “Prince of Persia: The Sands of Time”
ភាពយន្តនេះត្រូវបានផលិតឡើងពីវីដេអូហ្គេមដែលមានឈ្មោះល្បីល្បាញតាំងពីឆ្នាំ១៩៩៩។ រឿងរ៉ាវរបស់ព្រះអង្គម្ចាស់ដែលត្រូវរួមដៃជាមួយព្រះនាងដើម្បីការងារវត្ថុបុរាណដែលអាចបញ្ចេញកម្លាំងធាតុចេញមកជាខ្សាច់បាន។ វត្ថុបុរាណនេះអាចបង្វិលពេលវេលាទៅមកបានតាមតម្រូវការ ហើយធ្វើឲ្យបុគ្គលដែលបានគ្រប់គ្រងវាមានជីវិតអមត។ ភាពយន្តនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១០ រកចំណូលបាន ៣៣៦, ៣ លានដុល្លារ ដោយចំណាយដើមទុនក្នុងការផលិតអស់ចំនួន ២០០ លានដុល្លារ។
លំដាប់ទី ៣ រឿង “Rampage”
Rampage ជាហ្គេមដែលបានដាក់លក់នៅក្នុងឆ្នាំ ១៩៨៦ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង។ នៅពេលដែលយកមកផលិតជាខ្សែភាពយន្តក៏ទទួលបានភាពជោគជ័យយ៉ាងខ្លាំងដូចគ្នា។ រឿងរ៉ាវរបស់សត្វស្វាធំមួយក្បាលដែលត្រូវគេយកមកធ្វើការពិសោធ តែនៅពេលដែលការពិសោធភ្លាត់ស្នៀត ធ្វើឲ្យសត្វស្វាមួយក្បាលនោះប្រែទៅជាកាចសាហាវ ព្រមទាំងចេញទៅកម្ទេចទីក្រុងនិងសម្លាប់មនុស្សអស់ជាច្រើន។ ភាពយន្តរឿងនេះចាក់ញ្ចាំងនៅក្នុងឆ្នាំ ២០១៨ រកចំណូលបាន ៤២៨ លានដុល្លារ ដោយបានចំណាយដើមទុនក្នុងការផលិតចំនួន ១២០ លានដុល្លារ។
លំដាប់ទី ២ រឿង “Pokémon: Detective Pikachu”
ជឿជាក់ថាគ្មាននរណាម្នាក់នោះទេដែលថាមិនស្គាល់ឈ្មោះនេះ។ ខ្សែភាពយន្តនេះផលិតចេញមកពីហ្គេម Pokémon ជាហ្គេមដែលមានឈ្មោះល្បីល្បាញទូទាំងពិភពលោក។ រឿងរ៉ាវរបស់ Pikachu ដែលបានចុះពីលើស្មារបស់ សាតូឈិ តួឯកប្រុសក្នុងរឿងនេះ។ ដំណើរផ្សងព្រេង ការបាត់ខ្លួនទៅយ៉ាងសំងាត់របស់កំពូលអ្នកស៊ើបអង្កេត Hellly good man ឪពុករបស់តួឯកប្រុស។ធ្វើឲ្យអ្នកទាំងពីរត្រូវធ្វើដំណើរចេញទៅតាមរក។ ភាពយន្តនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៩ រកចំណូលបាន ៤៣៣ លានដុល្លារ ដោយបានចំណាយដើមទុនក្នុងការផលិតអស់ចំនួន ១៥០ លានដុល្លារ។
លំដាប់ទី ១ រឿង “Warcraft”
ហ្គេម Warcraft ជាប្រភេទហ្គេមដែលឲ្យលោកអ្នកមានចំគំរោងក្នុងការធ្វើចម្បាំង។ ចំណែកខ្សែភាពយន្តក៏មិនខុសពីគ្នាដែរ តែមានឈុតឆាកធ្វើសឹកសង្គ្រាមយ៉ាងធំសម្បើម។ បើនិយាយពីការរៀបចំឆាក និង CG វិញពិតជាធំសម្បើមសក្ដិសមជាមួយនឹងការទន្ទឹងរង់ចាំរបស់ទស្សនិកជនយ៉ាងខ្លាំង។ ភាពយន្តនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៦ រកចំណូលបានខ្ពស់បំផុតដល់ទៅ ៤៣៩ លានដុល្លារ ដោយបានចំណាយដើមទុនក្នុងការផលិតអស់ចំនួន ១៦០ លានដុល្លារ។

ធ្លាប់មានបទពិសោធន៍ច្រើនក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយដូចជាពិធីករ អ្នករៀបចំកម្មវិធី និងបកប្រែអត្ថបទមួយចំនួនផង បច្ចុប្បន្ន មរកត គឺជាអ្នកសរសេរនិងបកប្រែមាតិកាព័ត៌មានកម្សាន្តនៃ AMS Infotainment។
របាយការណ៍សំខាន់
ព័ត៌មានកម្សាន្ត
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
កម្មវិធីមួយដែលផលិតឡើងដើម្បីចូលរួមចំណែកលើកស្ទួយការយល់ដឹងអំពីបរិស្ថាន ការការពារព្រៃឈើ និងសត្វព្រៃ។ តារយៈដំណើរកំសាន្តទៅកាន់សហគមន៍ទេសចរណ៍ តំបន់ព្រៃអភិរក្ស ឬឧទ្យានជាតិនានា តួអង្គនៅក្នុងសាច់រឿង និងជួបប្រាស្រ័យទាក់ទង ស្វែងយល់ពីការរស់នៅក្នុងតំបន់របស់ប្រជាសហគមន៍ក្នុងតំបន់អភិរក្ស និងស្វែងយល់បន្ថែមអំពីការងារឆ្មាំព្រៃ របស់ក្រសួងបរិស្ថាន។ ក្នុងនោះអ្នកទស្សនានិងទទួលបានរូបភាពប្លែកៗ ស្រស់ស្អាត ព្រមទាំងបទពិសោធការរស់នៅក្នុងព្រៃរបស់ឆ្មាំព្រៃ និង ស្វែងយល់បន្ថែមពីអនុផលព្រៃឈើ ធនធានសត្វព្រៃ និងតំបន់ធម្មជាតិនានារបស់ប្រទេសកម្ពុជា។
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
កម្មវិធីចង់ដឹងរឿងគេ គឺជាកម្មវិធីជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈប្រធានបទថ្មីៗ ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ កើតមាននៅក្នុងសង្គមបច្ចុប្បន្ន មានទាំងវីដេអូ មានសកម្មភាពពិសេសៗ នឹងត្រូវបានពិធីករពិធីការីនី លើកដាក់បន្ថែមបន្ថយ ដើម្បីជាចំណីអារម្មណ៍ដល់អ្នកទស្សនា តែទោះជាយ៉ាងណាក៏មានសារអប់រំផងដែរ ។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
នៅក្នុងសង្គមកម្ពុជាយើង មនុស្សភាគច្រើនមិនសូវហានបញ្ចេញឬបង្ហាញរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួនជាសាធារណៈនោះទេ ជាហេតុធ្វើអោយរឿងមួយចំនួនក្លាយជារឿងដែលនាំបញ្ហាបន្ថែមដល់សង្គម ឬនៅតែកើតមានឡើងដដែលៗចំពោះបុគ្គលដទៃ រីឯ បុគ្គលខ្លះ មានប្រវត្តិតស៊ូគួរអោយកោតសរសើ និង ជាគំរូល្អសម្រាប់បុគ្គលដទៃ តែគួរអោយស្តាយ ដែលពេលខ្លះពួកគេមិនមានឳកាសចែករំលែកដល់អ្នកដទៃ។ ដូច្នេះវាជាមូលហេតុ ដែលជំរុញអោយខ្ញុំនិងក្រុមការងារផលិតកម្មវិធីបើកសោជីវិត-Unlock the Life នេះឡើង។ បើកសោជីវិត-Unlock the Life ជាប្រភេទវីដេអូបង្ហាញពីខ្សែរជីវិតពិតរបស់បុគ្គលណាម្នាក់ដែលបង្ហាញពីភាពតស៊ូអត់ធ្មត់ ក្នុងជីវិត ដែលមានទាំងភាពរីករាយ និង ជូចត់។ កម្មវិធីនេះផលិតឡើងក្នុងគោលបំណងដើម្បីជំរុញនិងលើកទឹកចិត្តអោយទាំងបុរសនិងស្រ្តីព្រមទាំងភេទទី៣មានភាពក្លាហានក្នុងការបង្ហាញរឿងពិតដែលជាប្រយោជន៍ដល់សង្គម និង ដើម្បីចែករំលែកបទពិសោធន៍របស់បុគ្គលជោគជ័យដល់សាធារណៈជនព្រមទាំងផ្តល់មេរៀនជីវិតល្អៗដល់អ្នកទស្សនា ក៏ដូចជាំផ្តល់សារអប់រំ និង ការជំរុញលើកទឹកចិត្តដល់អ្នកគាំទ្រ។