ជឿថាមនុស្សជាច្រើនសុទ្ធតែធ្លាប់មាន Crush និយាយឲ្យចំគឺលួចស្រឡាញ់គេតែម្ដង។ មិនតែប៉ុណ្ណោះ គឺថាមួយថ្ងៃៗ លួចមើលគេ លួចស្ងប់ស្ញែងគេ ពេលខ្លះចាប់អារម្មណ៍គេស្ទើរតែគ្រប់ពេលទៀតផង។ បើជ្រុលជាចង់ដឹង ចង់លឺពី Crush បែបនេះ ប្រិយមិត្ត អាចសាកល្បងទាយអត្តចរិត តាមរយៈឈ្មោះរបស់គេបញ្ចប់ដោយអក្សរអ្វី។ តោះមកដឹងថា Crush របស់អ្នកជាមនុស្សប្រភេទបែបណា៖
១ ឈ្មោះបញ្ចប់ដោយអក្សរ A
Crush របស់ប្រិយមិត្ត ជាមនុស្សដែលមានទឹកចិត្តអាណិតអាសូរអ្នកដទៃ និងមានភាពជាអ្នកដឹកនាំ។ ថែមទាំងជាមនុស្សដែលមានគោលដៅជីវិតច្បាស់លាស់ ហើយមិនអនុញ្ញាតឲ្យគំនិតរបស់អ្នកដទៃមានឥទ្ធិពលមកលើខ្លួនឡើយ។
២ ឈ្មោះបញ្ចប់ដោយអក្សរ J និង S
គេជាមនុស្សដែលចូលចិត្តសេរីភាព និងហ៊ានបញ្ចេញនូវអារម្មណ៍របស់ខ្លួនឯងមកខាងក្រៅ ក៏ជាមនុស្សដែលមានភាពស្មោះត្រង់ណាស់ដែរ ហើយតែងតែចូលចិត្តញញឹម។ តែក៏ជាមនុស្សដែលរឹងរូសគួរសម បើគេសម្រេចចិត្តធ្វើអ្វីហើយ ពិតជាពិបាកកែប្រែចិត្តគេខ្លាំងណាស់។
៣ ឈ្មោះបញ្ចប់ដោយអក្សរ E
អាចនិយាយបានថា មនុស្សនេះពិតជាអាថ៌កំបាំង គេចូលចិត្តភាពស្ងប់ស្ងាត់ជាជាងអ៊ូអរ ហើយស្អប់បំផុតមនុស្សដែលវាយតម្លៃទាំងដែលមិនទាន់ដឹងច្បាស់ពីគេ។

៤ ឈ្មោះបញ្ចប់ដោយអក្សរ B,K និង T
កុំធ្វើអ្វីឲ្យក្នក់ចិត្តឲ្យសោះ ព្រោះមើលពីក្រៅគេជាមនុស្សដែលឆាប់អន់ចិត្ត និងឆាប់មានប្រតិកម្ម តែតាមពិតទៅ គេគឺទន់ភ្លន់ស្មានមិនដល់ និងចិត្តល្អ។
៥ ឈ្មោះបញ្ចប់ដោយអក្សរ H និង L
ក្រុមមនុស្សដែលឈ្មោះបញ្ចប់ដោយអក្សរ H និង L គឺមានភាពស្មោះត្រង់ មិនចេះបោកប្រាស់ ឬកេងចំណេញលើអ្នកដទៃ ថែមទាំងចេះគោរពគេទៀតផង។
៦ ឈ្មោះបញ្ចប់ដោយអក្សរ I និង R
សម្រាប់អ្នកមានឈ្មោះបញ្ចប់ដោយអក្សរ ២ នេះ ជាមនុស្សដែលទាក់ទាញមានស្នេហ៍ ខិតខំប្រឹងប្រែង តស៊ូ និងឧស្សាហ៍ព្យាយាម។
៧ ឈ្មោះបញ្ចប់ដោយអក្សរ O
ជាមនុស្សដែលចេះបត់បែន ស្គាល់កាលៈទេសៈ ដឹងថាពេលណាគួរធ្វើអ្វី ពេលណាមិនគួរធ្វើ និងចូលចិត្តរៀនអ្វីដែលថ្មីៗ រហូត។

៨ ឈ្មោះបញ្ចប់ដោយអក្សរ N និងM
ប្រភេទមនុស្សនេះ គឺថ្លៃថ្នូរណាស់ ថែមទាំងមានអត្តចរិតល្អ តែអាថ៌កំបាំងបន្តិច ហើយគេមានឥទ្ធិពលអាចឲ្យអ្នកចាប់អារម្មណ៍ ឬលង់ស្នេហ៍គ្រាន់តែជួបលើកដំបូង។
៩ ឈ្មោះបញ្ចប់ដោយអក្សរ Y និងT
គេជាមនុស្សមានទំនាក់ទំនងល្អណាស់ យកចិត្តទុកដាក់ចំពោះមនុស្សក្បែរខ្លួន និងចេះយកចិត្តគេ ដាក់ចិត្តខ្លួនឯង។ អ៊ីចឹងហើយ មិនប្លែកទេ ដែលមនុស្សជាច្រើនចូលចិត្ត និងស្រឡាញ់រាប់អានគេ។
១០ ឈ្មោះបញ្ចប់ដោយអក្សរ C និងU
ភាគច្រើនគេមិនចេះនៅស្ងៀមទេ គឺទំនេរមិនបាន មិនចេះទុកឲ្យពេលវេលាហួសទៅដោយឥតប្រយោជន៍ឡើយ ហើយគេជាមនុស្សក្លាហានណាស់ និងធ្វើអ្វីដែលគេចង់ធ្វើ។
១១ ឈ្មោះបញ្ចប់ដោយអក្សរ D និងV
ពូកែអត់ធ្មត់ ងាយស្រួលចុះសម្រុង ទុកចិត្តលើ អ្នកមាន ឈ្មោះបញ្ចប់ដោយអក្សរ D និង V ចុះ។ ហើយថែមទាំងជាមនុស្សចូលចិត្តជួយយកអាសា និងតែងតែគោរពអ្នកដទៃទៀត។
១២ ឈ្មោះបញ្ចប់ដោយអក្សរ W
ចំពោះ W មិនចូលចិត្តធ្វើអ្វីដដែលៗ ទេ ហើយមិនចូលចិត្តគិតច្រើន ដែលធ្វើឲ្យជីវិតស្មុគស្មាញឡើយ។ តែពេលខ្លះក៏រឹងរូសណាស់ដែរ។
១៣ ឈ្មោះបញ្ចប់ដោយអក្សរ F និង X
សម្រាប់ F និង X គឺទន់ភ្លន់ និងមានភាពទាក់ទាញណាស់ ស្រឡាញ់រាប់អានមនុស្សជុំវិញ។ គេជាមនុស្សដែលមានសិល្បៈក្នុងខ្លួន និងចូលចិត្តស្លៀកអ្វីដែលស្អាតបាត ចេញមក Fashion កប់។
១៤ ឈ្មោះបញ្ចប់ដោយអក្សរ G P និងY
ជាមនុស្សម៉ឺងម៉ាត់ និងនិយាយត្រង់ៗ មានទំនួលខុសត្រូវ គិតច្បាស់លាស់ និងហ៊ានសាកល្បងអ្វីដែលថ្មីៗ។
១៥ ឈ្មោះបញ្ចប់ដោយអក្សរ H Q និងZ
គេជាមនុស្សដែលមិនសូវនិយាយច្រើន និងអត់ធ្មត់ខ្លាំង មិនចូលចិត្តរញ៉េរញ៉ៃ និងស្រឡាញ់ភាពស្ងប់ស្ងាត់៕
តើCrush ប្រិយមិត្ត ជាមនុស្សដែលមានអត្តចរិតបែបណា?

មានបទពិសោធន៍ច្រើនឆ្នាំជាអ្នកសរសេរ និងបកប្រែមាតិកានៅស្ថាប័នព័ត៌មានក្នុងស្រុកទាក់ទងព័ត៌មានកម្សាន្ដ និងចំណេះដឹងផ្សេងៗ។ បច្ចុប្បន្នជាអ្នកសរសេរមាតិកានៃ AMS Infotainment ស្រីពេជ្រ នឹងនាំយកនូវអត្ថបទថ្មី និងប្លែកៗ ហើយមានគុណភាពជូនដល់អ្នកអានទាំងអស់គ្នា។
របាយការណ៍សំខាន់
ព័ត៌មានកម្សាន្ត
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
កម្មវិធីមួយដែលផលិតឡើងដើម្បីចូលរួមចំណែកលើកស្ទួយការយល់ដឹងអំពីបរិស្ថាន ការការពារព្រៃឈើ និងសត្វព្រៃ។ តារយៈដំណើរកំសាន្តទៅកាន់សហគមន៍ទេសចរណ៍ តំបន់ព្រៃអភិរក្ស ឬឧទ្យានជាតិនានា តួអង្គនៅក្នុងសាច់រឿង និងជួបប្រាស្រ័យទាក់ទង ស្វែងយល់ពីការរស់នៅក្នុងតំបន់របស់ប្រជាសហគមន៍ក្នុងតំបន់អភិរក្ស និងស្វែងយល់បន្ថែមអំពីការងារឆ្មាំព្រៃ របស់ក្រសួងបរិស្ថាន។ ក្នុងនោះអ្នកទស្សនានិងទទួលបានរូបភាពប្លែកៗ ស្រស់ស្អាត ព្រមទាំងបទពិសោធការរស់នៅក្នុងព្រៃរបស់ឆ្មាំព្រៃ និង ស្វែងយល់បន្ថែមពីអនុផលព្រៃឈើ ធនធានសត្វព្រៃ និងតំបន់ធម្មជាតិនានារបស់ប្រទេសកម្ពុជា។
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
កម្មវិធីចង់ដឹងរឿងគេ គឺជាកម្មវិធីជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈប្រធានបទថ្មីៗ ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ កើតមាននៅក្នុងសង្គមបច្ចុប្បន្ន មានទាំងវីដេអូ មានសកម្មភាពពិសេសៗ នឹងត្រូវបានពិធីករពិធីការីនី លើកដាក់បន្ថែមបន្ថយ ដើម្បីជាចំណីអារម្មណ៍ដល់អ្នកទស្សនា តែទោះជាយ៉ាងណាក៏មានសារអប់រំផងដែរ ។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
នៅក្នុងសង្គមកម្ពុជាយើង មនុស្សភាគច្រើនមិនសូវហានបញ្ចេញឬបង្ហាញរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួនជាសាធារណៈនោះទេ ជាហេតុធ្វើអោយរឿងមួយចំនួនក្លាយជារឿងដែលនាំបញ្ហាបន្ថែមដល់សង្គម ឬនៅតែកើតមានឡើងដដែលៗចំពោះបុគ្គលដទៃ រីឯ បុគ្គលខ្លះ មានប្រវត្តិតស៊ូគួរអោយកោតសរសើ និង ជាគំរូល្អសម្រាប់បុគ្គលដទៃ តែគួរអោយស្តាយ ដែលពេលខ្លះពួកគេមិនមានឳកាសចែករំលែកដល់អ្នកដទៃ។ ដូច្នេះវាជាមូលហេតុ ដែលជំរុញអោយខ្ញុំនិងក្រុមការងារផលិតកម្មវិធីបើកសោជីវិត-Unlock the Life នេះឡើង។ បើកសោជីវិត-Unlock the Life ជាប្រភេទវីដេអូបង្ហាញពីខ្សែរជីវិតពិតរបស់បុគ្គលណាម្នាក់ដែលបង្ហាញពីភាពតស៊ូអត់ធ្មត់ ក្នុងជីវិត ដែលមានទាំងភាពរីករាយ និង ជូចត់។ កម្មវិធីនេះផលិតឡើងក្នុងគោលបំណងដើម្បីជំរុញនិងលើកទឹកចិត្តអោយទាំងបុរសនិងស្រ្តីព្រមទាំងភេទទី៣មានភាពក្លាហានក្នុងការបង្ហាញរឿងពិតដែលជាប្រយោជន៍ដល់សង្គម និង ដើម្បីចែករំលែកបទពិសោធន៍របស់បុគ្គលជោគជ័យដល់សាធារណៈជនព្រមទាំងផ្តល់មេរៀនជីវិតល្អៗដល់អ្នកទស្សនា ក៏ដូចជាំផ្តល់សារអប់រំ និង ការជំរុញលើកទឹកចិត្តដល់អ្នកគាំទ្រ។