សិក្ខាកាមចំនួន ២៨ រូបត្រូវបានជ្រើសរើស ពីក្នុងចំណោមបេក្ខភាព ១៣៥ នាក់ ដែលបានដាក់ពាក្យសុំចូលរៀន វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជាឆ្នាំ ២០២៣ បានបញ្ចប់ដោយជោគជ័យ និងបង្កើតបានស្នាដៃផលិតខ្សែភាពយន្តរឿងខ្លីចំនួន ២ រឿងថែមទៀតផង ។





ក្រោមគំនិតផ្តួចផ្តើមពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ រៀបចំវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ២០២៣ (Cambodia Film Lab 2023) ដោយសហការរៀបចំដោយ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលថតភាពយន្តនៅកម្ពុជា (Cambodia Film Commission) ស៊ីណេហាប់ (Cine hub) និងកញ្ញា Ines SOTHEA បានផ្តល់ឱកាសដល់យុវជនដែលស្រលាញ់វិស័យភាពយន្តនៅកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៨ សប្តាហ៍ ចែកជា ៣ ដំណាក់កាល ៖
– រៀនអនឡាញ: សរសេរអត្ថបទភាពយន្ត
– រៀនផ្ទាល់៖ ដឹកនាំរឿង,ថតភាពយន្ត,រៀបចំឆាក,សំឡេង,កាត់ត
– អនុវត្តថតភាពយន្ត៖ សិក្ខាកាមចែកជា ២ ក្រុម និងផលិតរឿងខ្លី១ ក្នុង១ក្រុម ដោយជ្រើសយកអត្ថបទភាពយន្តដែល សរសេរដោយសិក្ខាកាមក្នុងវគ្គផ្ទាល់ ។














ដោយមានការយកចិត្តទុកដាក់ពីអ្នកគ្រប់គ្រង និង គ្រូបង្ហាត់ទាំង ១០ នាក់ ដោយមិនគិតពីថ្ងៃសៅរ៍ អាទិត្យ ឬយប់យ៉ាងណាក៏គ្រូនៅតែបង្រៀន ពន្យល់ណែនាំ ដល់សិក្ខាកាមទាំងអស់គ្នា។ ដោយសារការព្យាយាមទាំងអស់គ្នា ដូច្នេះហើយទើបក្នុងរយៈពេលខ្លី សិក្ខាកាមទាំង ២ ក្រុម អាចថតជាស្នាដៃភាពយន្តខ្លីបានចំនួន ២ ចំណងជើងគឺ រឿង “ថ្ងៃខួបកំណើត” និង “រឿងអត្តឃាត”៕























































Account
Security
Favourite Content